ហាង​ឆេង​ម៉ូតូ​ព្រឹក​នេះ មាន​ម៉ូតូ​ពេញ​និយម​កំពុង​ធ្លាក់​ថ្លៃ​ច្រើន​ម៉ូឌែល

Benelli TNT 135cc ស៊េរី​ឆ្នាំ ២០១៦ របស់​អ៊ីតាលី​ដែល​ត្រៀម​ប្រកួត​ប្រជែង​ជាមួយ Honda MSX ​បាន​ដាក់​លក់​​ក្នុង​តម្លៃ​​ដ៏​ភ្ញាក់​ផ្អើល​គឺ​​ប្រហែល ២៣ ០០ដុល្លារ ខណៈ​ដែល​ Honda MSX ធ្លាក់​​ថ្លៃ​​​ជាង ១០០ ដុល្លារ​ទៀត​ ឯ​Scoopy,  Dream, PCX, NEX, Fino ក៏​ធ្លាក់​ថ្លៃ​គួរ​ឱ្យ​កត់​សម្គាល់​ដែរ។ ចំណែក​ម៉ូតូ​ធំ​រាង​ឡូយ​របស់​ក្រុម​ហ៊ុន​ឥណ្ឌា Bajaj ​ម៉ូឌែល Pulsar AS កម្លាំង​ម៉ាស៊ីន 200cc លក់​​ក្នុង​​តម្លៃ​​ប្រហែល​ ២៥០០ ដុល្លារ និង​​ម៉ូតូ​ប្រណាំង​​​ស៊ីម៉ាក​របស់​​​អ៊ីតាលី Ducati បួន​​ម៉ូឌែល​តម្លៃ​នៅ​ដដែល។

 

តោះ! តាម​ដាន​ហាង​ឆេង​ម៉ូតូ​​ថ្មី​​ៗ ​ព្រឹក​ថ្ងៃ​សម្រាក​​នេះ​ទាំង​អស់​គ្នា​មាន​អ្វី​ប្រែប្រួល​ខ្លះ?

 

ហាង​ឆេង​ម៉ូតូ​ព្រឹក​នេះ មាន​ម៉ូតូ​ពេញ​និយម​កំពុង​ធ្លាក់​ថ្លៃ​ច្រើន​ម៉ូឌែល

បញ្ជាក់៖ តម្លៃ​នេះ​ជា​តម្លៃ​ប្រហាក់ប្រហែល និង​អាច​ប្រែប្រួល​ភ្លាមៗ​បន្ទាប់​ពី​ចុះ​ផ្សាយ។

 

អត្ថបទ៖ រក្សា