សិស្ស​ច្បង​ប្រុស​ម្នាក់​​ ធ្វើ​ឲ្យ​សិស្ស​ស្រី​ទាំង​អស់​​ក្នុង​សាលា​របស់​ខ្លួន​ភ្ញាក់ផ្អើល​ ជាមួយ​និង​ផ្កា​របស់​ខ្លួន​

ក្នុង​ឱកាស​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​ ឬ​ Valentine’s day សិស្ស​ប្រុស​ឈ្មោះ​ Hayden Godfrey អាយុ​ ១៧​ ឆ្នាំ​ បាន​បង្ហាញ​នូវ​ទឹកចិត្ត​ដ៏​ល្អ​របស់​ខ្លួន​ ដោយ​ការ​ឲ្យ​ផ្កា​​សិស្ស​ស្រី​ទាំង​ ៨៣៤ នាក់​ នៅ​ក្នុង​សាលារៀន​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

បើ​តាម​ម្តាយ​របស់​សិស្ស​ប្រុស​វិទ្យាល័យ​មក​ពី​ Utah ម្នាក់​នេះ ​​បាន​ឲ្យ​ដឹង​ថា​ មុន​នឹង​មាន​ការ​ឲ្យ​កាដូ​ជា​ផ្កា​នេះ​ កូន​របស់​គាត់​បាន​រៀប​ចំ​គម្រោង​ជា​ច្រើន​ឆ្នាំ​មក​ម្ល៉េះ​ ពោល​គឺ​តាំង​ពី​រៀន​នៅ​អនុវិទ្យាល័យ ដោយ​សារ Godfrey ​កត់​សម្គាល់​ឃើញ​ថា​ មាន​ក្មេង​ស្រី​ខ្លះ​មិន​ទទួល​បាន​កាដូ​អ្វី​សោះ​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​នេះ​ ។

តាម​ពិត​ទៅ​ Godfrey បាន​ឲ្យ​ផ្កា​ជា​សម្ងាត់​ទៅ​កាន់​មិត្ត​របស់​ខ្លួន​បួនដប់​នាក់​ជា​រៀង​រាល់​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​នេះ​ ប៉ុន្តែ​ឆ្នាំ​នេះ​លោក​មាន​គោលបំណង​ចង់​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​សប្បាយ​រីករាយ​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដូច្នេះ​ហើយ​ទើប​លោក​ បាន​ខិតខំ​ធ្វើ​ការ​សន្សំ​លុយ​រយៈពេល​មួយ​ឆ្នាំ​កន្លះ​ ដើម្បី​ទិញ​ផ្កា​៩០០​ទង​ ដែល​ចំណាយ​លុយ​អស់​៤៥០​ដុល្លារ​។ ជាមួយ​គ្នា​នេះ​ដែរ​ Godfrey បាន​សរសេរ​នៅ​លើ​Facebook​របស់​ខ្លួន​ថា​ គ្មាន​អ្វី​រីករាយ​ស្មើ​នឹង​បាន​ឃើញ​មនុស្ស​ស្រី​ទាំង​អស់​ក្នុង​ជីវិត​របស់​អ្នក​ កាន់​ផ្កា​ដើរ​ក្នុង​សាល​អាគារ​នោះ​ទេ​។ ចំណែក​ឯ​មិត្ត​ស្រី​របស់​លោក​វិញ​ បាន​លើក​ឡើង​ថា​ កាដូ​ដ៏​ធំ​របស់​ Godfrey នេះ​ គឺ​ពិសេស​ខ្លាំង​ណាស់​​​ ហើយ​ថា​ សិស្ស​ស្រី​ទាំង​អស់​មាន​ស្នាម​ញញឹម​ដ៏​រីករាយ​លើ​មុខ​របស់​ពួកគេ​ ។

ប្រែ​សម្រួល​ ៖ Sophany
ប្រភព​ ៖ Cosmopolitan


  • សិស្ស​ច្បង​ប្រុស​ម្នាក់​​ ធ្វើ​ឲ្យ​សិស្ស​ស្រី​ទាំង​អស់​​ក្នុង​សាលា​របស់​ខ្លួន​ភ្ញាក់ផ្អើល​ ជាមួយ​និង​ផ្កា​របស់​ខ្លួន​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:វីដេអូ
Tags: