Katy Perry ការពារ​មិត្ត​ប្រុស ក្រោយ​ធ្លាយ​រូប​ឱប​ថើប​ជាមួយ Selena ក្នុង​ក្លឹប

បន្ទាប់​ពី​រូបថត​ឱប​គ្នា​​ស្និទ្ធស្នាល​រវាង តារា​ចម្រៀង Selena Gomez និង​តារា​សម្ដែង Orlando Bloom ដែល​ត្រូវ​ជា​មិត្ត​ប្រុស​របស់​តារា​ចម្រៀង Katy Perry បាន​បែក​ធ្លាយ​សុសសាយ​ពេញ​បណ្ដាញ​អ៊ីនធឺណិត ក្រុម​អ្នក​គាំទ្រ​បាន​ទន្ទឹង​រង់ចាំ​ប្រតិកម្ម​តបត​របស់​ម្ចាស់​បទ “Roar” ថា​តើ​នាង​នឹង​និយាយ​បែប​ណា​ក្រោយ​ឃើញ​រូបថត​មិត្ត​ប្រុស​ខ្លួន​ស្និទ្ធស្នាល​ជាមួយ​ Selena បែប​នេះ។

Katy Perry ការពារ​មិត្ត​ប្រុស ក្រោយ​ធ្លាយ​រូប​ឱប​ថើប​ជាមួយ Selena ក្នុង​ក្លឹប

 

ផ្ទុយ​ពី​ការ​រំពឹង​ទុក​របស់​គ្រប់​គ្នា Katy Perry ​មិន​បាន​បង្ហាញ​ប្រតិកម្ម​ឬ​ព័ត៌មាន​អវិជ្ជមាន​ពី​ចំណង​ស្នេហ៍​នោះ​ឡើយ ប៉ុន្តែ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ Katy បាន​ចេញ​មុខ​សរសេរ​លើ​បណ្ដាញ Twitter របស់​ខ្លួន​​ដើម្បី​បង្ហាញ​ពី​ទង្វើ​ល្អ​ៗ​របស់​មិត្ត​​ប្រុស​ខ្លួន​​ជំនួស​វិញ។ ភ្ជាប់​ជាមួយ​ Link ព័ត៌មាន​អំពី​សកម្មភាព​សប្បុរសធម៌​របស់​ Bloom ជាមួយ​អង្គការ UNICEFម្ចាស់​បទ “Dark Horse” បាន​សរសេរ​ថា៖

 

Katy Perry ការពារ​មិត្ត​ប្រុស ក្រោយ​ធ្លាយ​រូប​ឱប​ថើប​ជាមួយ Selena ក្នុង​ក្លឹប

 

“ជាជាង​​ចំណាយ​កម្លាំង​និង​បើក​ភ្នែក​មើល​រឿង​មិន​បាន​ការ​នោះ គួរ​តែ​មក​ចាប់​អារម្មណ៍​រឿង​ដ៏​ល្អ​មួយ​នេះ​វិញ”។
មិន​តែ​ប៉ុណ្ណោះ​ក្រោយ Katy Perry បង្ហោះ​សារ​នេះ អតីត​មិត្ត​ស្រី​របស់ Justin ក៏​បាន​ចែក​រំលែក​ព័ត៌មាន​នេះ​បន្ត​លើ Twitter របស់​នាង​ដូចគ្នា​ដែរ ៕​​​

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ mirror