ដើម​ត្នោត​និង​ដើមឈើ​ជា​ច្រើន​នៅ​តំបន់​អង្គរ​​បាក់​រលំ​

ខេត្តសៀមរាប ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​»កោះសន្តិភាព​»បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​បាន​ឲ្យ​ថា នៅ​ក្រុង​សៀមរាប​ពិសេស​នៅ​តំបន់​អង្គរ​មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​កន្ត្រាក់​បាន​បោកបក់​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​ដើម​ត្នោត និង​ដើមឈើ​ជា​ច្រើន​បាន​បាក់​រលំ​ដួល​រាប​ដល់​ដី ។

យ៉ាងណា​ក៏ដោយ ការ​បាក់​ដើមឈើ​ និង​ដើម​ត្នោត​បណ្តាល​មក​ពី​ខ្យល់​កន្ត្រាក់​បោកបក់​ខ្លាំង​កាល​ពី​វេលា​ម៉ោង​៤ ​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៦​ មិន​មាន​ប៉ះពាល់​ដល់​ប្រាង្គ​ប្រាសាទ​នានា​ឡើយ ចំណែក​សេចក្តីរាយការណ៍​ពី​ការ​ខូចខាត​ផ្ទះសម្បែង​ និង​អាយុជីវិត​មនុស្ស ក៏​នៅ​មិន​ទាន់​មាន​របាយការណ៍​ពី​អាជ្ញាធរ​នៅឡើយ​ដែរ ៕