ប៉ូលិស ​ត្រៀម​យក​កម្លាំង​ថ្មី​មក​ជួយ​ក្រុម​ ជើង​ទី​២

ដោយសារ​តែ​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ ( ប៉ូលិស )​ ​៧​ប្រកួត​កន្លង​មក​មិន​ទាន់​ស្គាល់​ឈ្នះ​មួយ​ប្រកួត លោក​ អ៊ុង កនយ៉ានិត ​បាន​បង្ហើប​ថា ​​ក្រុម​របស់​លោក​នឹង​នាំ​យក​កីឡាករ​ថ្មី​បន្ថែម​ទៀត​នៅ​ជើង​ទី​២ ​ដើម្បី​កែប្រែ​ស្ថានការណ៍​ក្នុង​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា។

 

ប៉ូលិស ​ត្រៀម​យក​កម្លាំង​ថ្មី​មក​ជួយ​ក្រុម​ ជើង​ទី​២

លោក អ៊ុង កនយ៉ានិត

 

ក្រុម​ប៉ូលិស​កំពុង​ស្ថិត​ក្នុង​តំបន់​មិន​ល្អ​នោះ​ទេ ដោយ​មាន​តែ​៤​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​៧​ដង​មក​នេះ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៨​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា។ ហេតុ​ដូច្នេះ​ហើយ គ្រូ​បង្វឹក  អ៊ុង កនយ៉ានិត ​កំពុង​តែ​ត្រៀម​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​ស្រោចស្រង់​ក្លឹប​ឡើងវិញ។

 

គ្រូ​បង្វឹក​ខាង​លើ​បាន​បន្ត​ថា ​៖ “យើង​ត្រូវ​ការ​កីឡាករ​បរទេស​២​នាក់​ទៀត ការពារ​ម្នាក់​និង​បម្រើ​ម្នាក់។ ដូច​ដែល​ដឹង​ហើយ ​ក្លិប​ខ្ញុំ​មិន​មាន​អ្នក​ជួយ​ច្រើន អីចឹង​លុយ​ក៏​មិន​សូវ​មាន ហើយ​ក៏​មិន​អាច​ទៅ​រក​កីឡាករ​ល្អ​ណា ​មក​លេង​ក្នុង​តម្លៃ​ខ្លួន​ខ្ពស់​បាន​ដែរ”។

 

ខាង​ក្រោម​នេះ​ជា​សម្ដី​ផ្ទាល់​របស់​លោក អ៊ុង កនយ៉ានិត ៖

អត្ថបទ៖ មុន្នី រម្យ