មាន​ដឹងថា​កាល​ពី​សប្តាហ៍​ថ្មីៗ​នេះ​ Sony និង Asus បញ្ចេញ​នូវSmart Phoneទំនើប​អ្វី​ខ្លះ​?

នា​សប្តាហ៍​កន្លង​ទៅ​នេះ​ ក្រុមហ៊ុន​Smart Phone ធំ​ពីរ​បាន​បញ្ចេញ​នូវ​ Smart Phone ជំនាន់​ក្រោយ​របស់​ខ្លួន​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​សម្រាប់​អតិថិជន​ដែល​ចូលចិត្ត​ Smart Phone ដែល​មាន​សមត្ថភាព​ថ្ម​កាន់​បាន​យូរ​ និង​ធ្វើ​ការ​ថតរូប​ Selfie បាន​ច្បាស់​ល្អ ។ យើង​ក្រឡេក​មើល​ក្រុមហ៊ុន​ Sony វិញ​បាន​បញ្ចេញ​Smart Phone ត្រកូល​ C5 និង M5 ដែល​មាន​សមត្ថភាព​ធ្វើ​ការ​ថត​រូប​ Selfie កំរិត​ខ្ពស់​ដែល​មាន​ Camera ខាង​មុខ​ដល់​ទៅ​ 13 Megapixels ។ ចំណែក​ឯ​ Asus វិញ​ក៏​មិន​ធម្មតា​ដែរ​ នៅ​ក្នុង​ព្រឹត្តិការណ៍​ Asus Festival បាន​បញ្ចេញ​នូវ​ Smart Phone 3 ម៉ូដែល​ គឺ Asus Zenfone 2 Deluxe, Asus Zenfone 2 Laser, និងAsus Zenfone Max ។ នៅ​ក្នុង​ម៉ូដែល​នីមួយៗ​សុទ្ធ​តែ​ត្រូវ​បាន​ Upgrade នូវ Storage, RAM, CPU, Screen, Battery Life ទាំង​អស់​ តែមាន​Asus Zenfone Max ទេ​ដែល​វា​ពិសេស​ត្រង់​ថា​មាន​ទំហំ​ Battery Life ដល់​ទៅ 5000mAh ។ខាង​ក្រោម​នេះ​ជា​រូប​ដ៏​សង្ហារ​របស់ Smart Phone Sony និង Asus
ម៉ូដែល Sony Xperia C5 Ultra

ម៉ូដែល Sony Xperia M5

ម៉ូដែល Asus Zenfone 2 Deluxe ZE551ML

ម៉ូដែល Asus Zenfone 2 Laser ZE601KL

ម៉ូដែល Asus Zenfone Max ZC550KL

អត្ថបទ៖ Nicolar
ប្រភព៖


  • មាន​ដឹងថា​កាល​ពី​សប្តាហ៍​ថ្មីៗ​នេះ​ Sony និង Asus បញ្ចេញ​នូវSmart Phoneទំនើប​អ្វី​ខ្លះ​?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:ជីវិតនិងសង្គម
Tags: