យល់​ស្រប​ឬ​ទេ​ចំពោះ​មតិ​​ដែល​ថា​ Jose Mourino គឺ​ជា​បុគ្គល​ដែល​សាក​សម​បំផុត​សម្រាប់​ជួយ​ Man Utd ប្រជែង​ពាន​ Premier League នៅ​រដូវកាល​ក្រោយ​

ថ្មីៗនេះអ្នកវិភាគបាល់ទាត់របស់ដ៏ល្បីមួយរូបគឺលោក Paul Merson បានលើកឡើងថា « Jose Mourino គឺជាបុគ្គលដែលសាកសមបំផុតសម្រាប់ជួយ Man Utd ប្រជែងពាន Premier League នៅរដូវកាលក្រោយ » ។

ដោយលោក Merson បានប្រាប់ Sky Sport ថា « សម្រាប់ខ្ញុំគិតថាបើ Man Utd ចង់ក្លាយជាក្រុមលេចធ្លោសារជាថ្មីយ៉ាងរហ័ស គឺគ្មានគ្រូបង្វឹកណាដែលរហ័សជាងលោក Jose Mourinho នោះទេ ។ ដូចនេះហើយលោក Mourinho គឺសាកសមបំផុតសម្រាប់ Man Utd ដើម្បីក្លាយជាក្រុមដែលប្រជែងជើងឯក Premier League នៅរដូវកាលក្រោយនេះ » ។

លោក Merson បន្តថា « តែបើសិន Man Utd បន្តឲ្យលោក Van Gaal ដឹកនាំរហូតចប់កុងត្រាគឺប្រមាណជា៣ខែទៀតនៅរដូវកាលថ្មីៗ ដូចនេះបើគាត់ធ្វើមិនបានល្អទេនោះ តើគ្រូបង្វឹករូបណាសុខចិត្តចូលទៅទទួលបញ្ហាបន្តពីគាត់ ដូចនេះខ្ញុំគិតថា Man Utd គួរតែសម្រេចចិត្តឲ្យបានត្រឹមត្រូវ » ។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ តើគិតដូចគាត់ដែរឬទេ ?

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • យល់​ស្រប​ឬ​ទេ​ចំពោះ​មតិ​​ដែល​ថា​ Jose Mourino គឺ​ជា​បុគ្គល​ដែល​សាក​សម​បំផុត​សម្រាប់​ជួយ​ Man Utd ប្រជែង​ពាន​ Premier League នៅ​រដូវកាល​ក្រោយ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:វីដេអូ
Tags: