ស្អែក​នេះ តំបន់​មួយ​ចំនួន​ទៀត ត្រូវ​ផ្អាក​ផ្គត់ផ្គង់​​ភ្លើង ៧ម៉ោង

នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​នឹង​ត្រូវ​ផ្អាក​ការ​​ផ្គត់ផ្គង់​អគ្គិសនី​បណ្ដោះ​អាសន្ន​ចាប់​ពី​ម៉ោង ៩​ព្រឹក រហូត​ដល់​ម៉ោង ៤ល្ងាច ដើម្បី​អនុវត្ត​ការងារ​ជួស​ជុល ផ្លាស់​ប្ដូរ តម្លើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែ​បណ្ដាញ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។

 

ស្អែក​នេះ តំបន់​មួយ​ចំនួន​ទៀត ត្រូវ​ផ្អាក​ផ្គត់ផ្គង់​​ភ្លើង ៧ម៉ោង

 

១. តំបន់​ភ្លើង​លេខ ប.ត567 ស្ថិត​នៅ​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ ៧មករា
២. តំបន់​ភ្លើង​លេខ OP022, PT118, P1336 ស្ថិត​នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ សង្កាត់​ច្រាំងចំរេះ១ ខណ្ឌ​ឫស្សីកែវ
៣. តំបន់​ភ្លើង​មួយ​ចំនួន ដែល​ស្ថិត​នៅ​ភូមិ​ទឹក​ថ្លា ភូមិ​សេប៉េសេ ភូមិត្រពាំងឈូក ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ
៤. តំបន់​ភ្លើង​មួយ​ចំនួន ដែល​ស្ថិត​នៅ​ភូមិ​កប់ស្រូវ​តូច កប់ស្រូវធំ ភូមិស្វាយចេក ភូមិទួលសំពៅ ក្នុង​សង្កាត់​គោករកា ខណ្ឌព្រែកព្នៅ
៥. តំបន់ភ្លើង​មួយ​ចំនួន ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ៣៧១ ចាប់​ពី​ភូមិត្នោតជ្រុំ ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រហូតដល់ភូមិម័ល ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

 

ស្អែក​នេះ តំបន់​មួយ​ចំនួន​ទៀត ត្រូវ​ផ្អាក​ផ្គត់ផ្គង់​​ភ្លើង ៧ម៉ោង

 

អត្ថបទ៖ គង់ វិសាល