រស់​ជាតិ​ចត់​ផ្អែម​របស់​ល្មុត​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ដែល​អ្នក​គួរ​តែ​ដឹង!

ផ្លែ​​ល្មុត​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​មាន​ការ​និយម​ក្នុង​ការ​បរិភោគ​។វា​ត្រូវ​បាន​ដាំ​ដុះ​នៅ​តំបន់​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ដែល​ទី​នោះ​មាន​អំណោយ​ទាន​ពី​ធម្មជាតិ​ដែល​មាន​ដី​មាន​ជី​ជាតិ​និង​សម្បូរ​ទឹក​សម្រាប់​ក្នុង​ការ​ស្រោចស្រព​តែ​មិន​ងាយ​ស្រួល​ប៉ុន្មាន​ទេ​ក្នុង​ការ​មើល​ថែ​ទាំ។

ផ្លែ​ល្មុត​ដែល​នៅ​ខ្ចី​មាន​រស់​ជាតិ​ចត់​ពេល​ចាស់​មាន​រស់​ជាតិ​ចត់​លាយ​រស់​ជាតិ​ផ្អែម​តិចៗ​តែ​ដល់​ពេល​ទំ​វិញ​វា​មាន​រស់​ជាតិ​ផ្អែម​ឈ្ងុយ​គួរ​ជា​ទី​ទទួល​ទាន។មិន​គ្រាន់​តែ​មាន​រស់​ជាតិ​ផ្អែម​នោះ​ទេ​តែ​វា​ក៏​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​។ខាង​ក្រោម​នេះ​ជា​ផល​ប្រយោជន៍​ដែល​បាន​មក​ពី​ការ​ពិសា​ផ្លែ​ល្មុត៖

-ផ្លែ​ល្មុត​សម្បូរ​ដោយ​ជាតិ​សរសៃ​ដែល​បាន​ជួយ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ
-ជួយ​ព្យាបាល​ការ​ទល់​លាមក​យ៉ាង​មាន​ប្រសិទ្ធភាព
-រស់​ជាតិ​ចត់​នៃ​ផ្លែ​ចាស់​បាន​ជួយ​ការ​ពារ​ជំងឺ​ក្រពះ​និង​ពោះវៀន
-ជួយ​ក្នុង​ការ​ការពារ​និង​ថែទាំ​ប្រព័ន្ធ​រំលាយ​អាហារ​ពី​ការ​កកើត​បាក់តេរី​និង​ការ​ឆ្លង​រោគ​ផ្សេងៗ

-សម្បូរ​ដោយ​វីតាមីន​C ​ដែល​បាន​ជួយ​ប្រឆាំង​និង​អុកស៊ីតកម្ម​ដែល​កើត​ពី​រ៉ាឌីកាល់សេរី
-ជួយ​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​សុំា​ក្នុង​រាង​កាយ​ឲ្យ​រឹងមាំ​ប្រឆាំង​និង​ជំងឺ​ផ្សេងៗ
-ផ្ទុក​ជាតិ​ដែក​ដែល​ជួយ​ឲ្យ​ឆ្អឹង​មាន​ភាព​រឹងមាំ
-សម្បូរ​ជាតិ​កាល់ស្យូម​ដែល​ជួយ​ក្នុង​ការ​កាត់​បន្ថយ​ពី​ការ​រលាក​សន្លាក់

-មាន​លទ្ធភាព​ក្នុង​ការ​ការពារ​ពី​ជំងឺ​មហារីក
-ជួយ​បង្កើន​នូវ​កោសិកា​ឈាម​ក្រហម​ក្នុង​រាងកាយ
-សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ដែល​ជួយ​ការពារ​មិន​ឲ្យ​ចាស់​ជាង​វ័យ
-វីតាមីន​A ​បាន​ជួយ​ថែទាំ​ព្យាបាល​ភ្នែក​ឲ្យ​មាន​សុខភាព​ល្អ​ភ្លឺ​ច្បាស់
អត្ថបទ ៖ Samrach


  • រស់​ជាតិ​ចត់​ផ្អែម​របស់​ល្មុត​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ដែល​អ្នក​គួរ​តែ​ដឹង!已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:ជីវិតនិងសង្គម
Tags: