វិធី​ងាយ​ៗ​ការ​ពារ​​ក្លិន​ចេញ​ពី​មាត់​ ដៃ​គូ​សន្ទនា​មិន​អាច​ដឹង

ការ​ដក​ដង្ហើម​មាន​ក្លិន​ស្អុយ​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​មួយ​សម្រាប់​អ្នក​ ជាពិសេស​ធ្វើ​ឲ្យ​ដៃ​គូ​សន្ទនា​ដ៏​សំខាន់​ដឹង។ ដើម្បី​បំបាត់​ក្លិន​ស្អុយ​ពី​ក្នុង​មាត់​ អ្នក​អាច​សាក​នូវ​ជំហាន​ទាំង​នេះ៖
វិធី​ងាយ​ៗ​ការ​ពារ​​ក្លិន​ចេញ​ពី​មាត់​ ដៃ​គូ​សន្ទនា​មិន​អាច​ដឹង
របៀប​ការ​ពារ​ក្លិន​មាត់​ធ្មេញ​រយៈពេល​វែង

១) ដុះ​ធ្មេញ​ឲ្យ​បាន​ត្រឹម​ត្រូវ៖ ការ​ដុះ​ធ្មេញ​ជា​រឿង​ចាំ​បាច់​ក្នុង​ការ​វាយ​កម្ចាត់​ក្លិន​ស្អុយ​ ហើយ​ទន្តពេទ្យ​បាន​ណែ​នាំ​ឲ្យ​ដុះ​ធ្មេញ​យ៉ាង​ហោច​ណាស់​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ។ ចំណែក​ច្រាស​ដុះ​ធ្មេញ​គួរ​ដូរ​ក្នុង​រយៈពេល​៣​ ឬ​៤​ ខែ​ម្ដង។ ប៉ុន្តែ​ពេល​កំពុង​ដុះ​ធ្មេញ​ គួរ​សម្អាត​​​អណ្ដាត​ផង​ ព្រោះ​អណ្ដាត​តែង​ទទួល​រង​នូវ​កាក​សំណល់​ល្អិត​ជា​ច្រើន​ដែរ។

២) ទាក់​អាហារ​ចេញ​ពី​ចន្លោះ​ធ្មេញ៖ ការ​ទាក់​អាហារ​ចេញ​ពី​ចន្លោះ​ធ្មេញ​គួរ​ប្រើ​ខ្សែ​ដែល​ណែនាំ​ដោយ​ទន្តពេទ្យ​ ដើម្បី​យក​កម្ទេច​អាហារ​ ជា​ផ្នែក​ធ្វើ​ឲ្យ​មាត់​របស់​អ្នក​មាន​ធំ​ក្លិន​ស្អុយ​ចេញ។ គួរ​ធ្វើ​ការ​ទាក់​យក​អាហារ​ចេញ​ពី​ចន្លោះ​ធ្មេញ​យ៉ាង​ហោច​ណាស់​មួយ​ថ្ងៃ​ម្ដង។

flossing

៣) ជៀសវាង​អាហារ​មួយ​ចំនួន៖ ការ​ញ៉ាំ​អាហារ​ដូច​ជា (មើម​ខ្ទឹម​ ខ្ទឹម​បារាំង​ ឬ​អ្វី​ៗ​ដែល​ហឹរ) អាច​ធ្វើ​ឲ្យ​ការ​ដក​ដង្ហើម​មក​ស្អុយ​ ពីព្រោះ​អាហារ​ទាំង​នេះ​បាន​ហូរ​ចូល​ទៅ​ក្នុង​សរសៃ​ឈាម​ និង​ចូល​ទៅ​ក្នុង​សួត​ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ក៏​មាន​អាហារ​មួយ​ចំនួន​ទៀត​ក៏​បណ្ដាល​ឲ្យ​ដក​ដង្ហើម​មក​ស្អុយ​ដែរ។ ដូច្នេះ​អ្នក​ជៀសវាង៖

@ អាហារ​និង​ភេសជ្ជៈ​មាន​​ជាតិ​ស្ករ។ បើ​អ្នក​ចង់​ញ៉ាំ​ គួរ​ញ៉ាំ​ផ្លែ​ប៉ម​ ឬ​អ្វី​ផ្សេង​មាន​ជាតិ​ប្រូតេអ៊ីន​ ជំនួស​ស្ករ​គ្រាប់​វិញ​ទៅ។

@ ជៀសវាង​កាហ្វេ​ និង​ជាតិ​អាកុល ដោយសារ​អាហារ​ទាំង​ពីរ​មុខ​នេះ​សុទ្ធ​តែ​ផ្ដល់​ក្លិន​មិន​ល្អ​ក្នុង​ក្រអូម​មាត់​អ្នក។

៤) ញ៉ាំ​អាហារ​ខ្លះ​ឲ្យ​បាន​ទៀង​ទាត់៖ ខណៈ​​ជៀសវាង​ការ​ញ៉ាំ​អាហារ​មួយ​ចំនួន​ ក៏​តម្រូវ​ឲ្យ​ញ៉ាំ​អាហារ​មួយ​ចំនួន​ឲ្យ​បាន​ទៀង​ទាត់​ដើម្បី​ចូល​រួម​កាត់​បន្ថយ​ក្លិន​ក្នុង​មាត់​របស់​អ្នក។

@ ញ៉ាំ​ទឹក​ដោះ​គោ​ជូរ​គ្មាន​ជាតិ​ស្ករ​ម្ដង​ក្នុង​មួយ​ថ្ងៃ​ ព្រោះ​ទឹកដោះ​គោ​ជូរ​មាន​បាក់តេរី​ល្អ​ជួយ​កម្ចាត់​ក្លិន​ស្អុយ។

@​គួរ​ញ៉ាំ​អាហារ​សម្បូរ​វីតាមីន​ D ដូច​ជា​ត្រី​សូម៉ុង​ ទឹក​ក្រូច​ច្របាច់​ ឬ​ពង​ទា​ចៀន។

@ ញ៉ាំ​ប្រទាលផ្សេង​ ក៏​ជួយ​កាត់​បន្ថយ​ក្លិន​មិន​ល្អ​ក្នុង​មាត់​ដែរ។

៥) ជៀសវាង​ជក់​ និង​ទំពា​ថ្នាំ​ជក់៖ មាន​ហេតុផល​ជា​ច្រើន​តម្រូវ​ឲ្យ​ជៀសវាង ឬ​បញ្ឈប់​ការ​ជក់​បារី​ ឬ​ទំពា​ថ្នាំ​ជក់​ (ដូច​ជា​ផ្ដល់​ជំងឺ​មហារីក)​ ចំណែក​បញ្ហា​​ក្លិន​មាត់​​ក៏​ជា​ផ្នែក​មួយ​ក្នុង​ហេតុ​ផល​នេះ​ដែរ។

៦) ទៅ​ទន្តពេទ្យ​ឆែក​ធ្មេញ​ជា​ប្រចាំ៖ ការ​ទៅ​រក​ពេទ្យ​ធ្មេញ​ឲ្យ​ឆែក​ធ្មេញ​ឲ្យ​ជា​ប្រចាំ​គឺ​ជា​រឿង​សំខាន់​ណាស់​ ពី​ព្រោះ​ទន្តពេទ្យ​នឹង​ដឹង​ថា​ អ្នក​មាន​ក្លិន​មាត់​ឬ​អត់​ ឬ​ដឹង​ពី​អ្វី​ផ្សេង​ទៀត​ដែល​ធ្ងន់ធ្ងរ​ជាង​នេះ​ ដូច​ជា​ការ​ដុះ​ធ្មេញ​មិន​បាន​ត្រឹម​ត្រូវ​ក្ដី។

របៀប​ការ​ពារ​ក្លិន​មាត់​ធ្មេញ​ក្នុង​ពេល​ទាន់ហន់

បើ​អ្នក​ចាប់​អារម្មណ៍​ថា​ខ្លួន​កំពុង​មាន​ក្លិន​មាត់​មិន​ល្អ​ ហើយ​គ្មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​សម្អាត​ធ្មេញ​ទេ​ គួរ​សាក​វិធី​ទាន់​ហន់​ទាំង​​នេះ៖

១) ញ៉ាំ​ទឹក​ឲ្យ​ច្រើន៖ បញ្ហា​ដែល​បណ្ដាល​ឲ្យ​មាន​ធំ​ក្លិន​ក្នុង​មាត់​ក៏​មក​ពី​ក្នុង​បរិវេណ​មាត់​ស្ងួត​ពេក។ ការ​ញ៉ាំ​ទឹក​ចូល​ទៅ​អាច​ជួយ​លាង​សម្អាត​អាហារ​ ដែល​បណ្ដាល​ឲ្យ​កើត​មាន​បាក់តេរី​នៅ​ក្នុង​មាត់​ដែរ។ ​មិន​គួរ​យក​កាហ្វេ​ សូដា​ ឬ​ស្រា​មក​លាង​មាត់​នោះ​ទេ។ វា​អាច​ធ្វើ​ឲ្យ​មាត់​កាន់​តែ​ស្អុយ​ទៅ​វិញ។

២) ញ៉ាំ​ស្ករ​ទំពា៖ ដូច​ទឹក​ដែរ​ ស្ករ​ទំពា​អាច​ជួយ​កាត់​បន្ថយ​ក្លិន​ក្នុង​មាត់​បាន​យ៉ាង​ឆាប់​រហ័ស។

៣) ទៅ​ខ្ពុរ​មាត់​ចេញ៖ ការ​ខ្ពុរ​មាត់​គឺ​ជា​វិធី​ភ្លាមៗ​ក្នុង​​ការ​កម្ចាត់​ក្លិន​មិន​ល្អ​ក្នុង​មាត់។ ការ​ធ្វើ​របៀប​នេះ​អាច​ជួយ​បាន​រយៈពេល​ខ្លី​​ប៉ុណ្ណោះ​ ប៉ុន្តែ​វា​ល្មម​ធ្វើ​ឲ្យ​អ្នក​សន្ទនា​នៅ​ពី​មុខ​អ្នក​អត់​ដឹង​ថា​អ្នក​មាន​ក្លិន​មាត់​មិន​ល្អ​ដែរ៕​

ប្រែសម្រួលនិងចុះផ្សាយដោយ៖ sabay
ប្រភព៖ wikihow

អ្នកនឹងចូលចិត្ត

  • វិធី​ងាយ​ៗ​ការ​ពារ​​ក្លិន​ចេញ​ពី​មាត់​ ដៃ​គូ​សន្ទនា​មិន​អាច​ដឹង已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:សុខភាព
Tags: