ក្រឡាប់ផ្ងាជើងរថយន្តទូរីស ដឹកអ្នកដំណើររបួសធ្ងន់ស្រាល ១៨នាក់ នៅស្រុកបូទុមសាគរ ខេត្តកោះកុង

(កោះកុង)៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ មានគ្រោះថ្នាក់ចរាចណ៍ មួយបានកើតឡើងបណ្តាលឲ្យមនុស្ស១៨នាក់ ក្នុងរថយន្តរងរបួសធ្ងន់ស្រាល កំពុងស្ថិតក្រោមការសង្គ្រោះ ពីក្រុមគ្រូពេទ្យ នៅស្រុកបូទុមសាគរ។

យោងតាមសេចក្តីរាយការណ៍ ពីសមត្ថកិច្ចចរាចណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយខ្លួនឯង ដោយសារអ្នកបើកបរ មានការធ្វេសប្រហែស ក្នុងបើកបរមិនបានពិនិត្យគ្រប់ជ្រុងជ្រោយ មុនពេលបើកបរទើបធ្វើឲ្យរថយន្តផ្ទុះកង់ ផ្នែកខាងក្រោយរេចង្កូតធ្លាក់ ពីលើដងផ្លូវផ្ញាជើង បណ្តាលឲ្យអ្នកជិះរងរបួសធ្ងន់ស្រាល១៨នាក់។

ប្រភពដដែលបានបន្តថា រថយន្តទូរឺសខាងនេះ គឺចេញដំណើរពីកោះកុង ទៅខេត្តកំពត។ កន្លែងកើតហេតុ គឺស្ថិតនៅចំណុចភូមិប្រលាន ឃុំកណ្តោលស្រុកបូទុមសាគរ ខេត្តកោះកុង ហើយចំពោះអ្នករងរបួស សមត្ថកិច្ចបានដឹកមកមន្ទីរពេទ្យ ស្រុកបូទុមសាគរ ដើម្បីធ្វើរការព្យាបាល ហើយអ្នករងរបួសស្រាលៗខ្លះ បានធ្វើដំណើរបន្ត៕

ប្រភព ៖

ការកត់សម្គាល់ខ្មែរឡូត៖

ក៏ដូចជាកាលពីដើមឧសភាមុននេះ ស្រាប់តែក្រឡាប់តាមផ្លូវ រងរបួសស្ទើរស្លាប់ ចំនែកអ្នកបើករថយន្តរត់បាត់។

គួររំលឹកថា ជនជាតិចិន៤នាក់ បានរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្ត ដោយខ្លួនឯងមួយ នៅម៉ោង១៤៖៣០នាទីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១១-១១២ ស្ថិតក្នុងភូមិ​ស្ទឹងច្រាល​ ឃុំ​អូរបាក់រទេះ​ ស្រុក​កំពង់សិលា​​ ខេត្ត​ព្រះសីហនុ ខណៈដែលពួកគេកំពុងធ្វើដំណើរត្រឡប់មកពីលេងខេត្តព្រះសីហនុ។

នគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឡើងដោយ រថយន្ដម៉ាក LEXUS ពណ៌​ខ្មៅ​ ពាក់​ផ្លាក​លេខ​ភ្នំពេញ ​2L-​5402 បើកបរត្រឡប់ពីខេត្តព្រះសីហនុ លុះដល់ចំណុចកើតហេតុ​ ក៏បាន​ក្រឡាប់​ធ្លាក់​ផ្លូវ​តែ​ម្ដង បណ្ដាលឱ្យជនជាតិចិន ជាអ្នករួមដំណើររងរបួសធ្ងន់២នាក់ និង២នាក់ទៀតរងរបួសស្រាល ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល​។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ដត្រូវបានយកទៅ រក្សាទុកនៅអធិការ​ដ្ឋាន​នគរបាល ​ស្រុក​កំពង់សិលា ដើម្បីធ្វើការដោះស្រាយតាមនីតិវិធី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រឡាប់ផ្ងាជើងរថយន្តទូរីស ដឹកអ្នកដំណើររបួសធ្ងន់ស្រាល ១៨នាក់ នៅស្រុកបូទុមសាគរ ខេត្តកោះកុង

ក្រឡាប់ផ្ងាជើងរថយន្តទូរីស ដឹកអ្នកដំណើររបួសធ្ងន់ស្រាល ១៨នាក់ នៅស្រុកបូទុមសាគរ ខេត្តកោះកុង

ក្រឡាប់ផ្ងាជើងរថយន្តទូរីស ដឹកអ្នកដំណើររបួសធ្ងន់ស្រាល ១៨នាក់ នៅស្រុកបូទុមសាគរ ខេត្តកោះកុង
រូបភាព៖ ជនជាតិចិន៤នាក់ ជិះរថយន្តទៅលេងព្រះសីហនុ ពេលត្រឡប់មកវិញ ស្រាប់តែក្រឡាប់តាមផ្លូវ រងរបួសស្ទើរស្លាប់