ISIS ​បាញ់​ប្រហារ​ Fans ​ក្រុម​ Real Madrid ​ស្លាប់​១៤​នាក់

ក្រុម​ជ្រុល​និយម ISIS ​​បាន​បាញ់​រះ​​​ក្នុង​ក្លឹប​អ្នកគាំទ្រ​ក្រុម​ Real Madrid មួយ​កន្លែង​នៅ​ទីក្រុង​ Samarra ​ចម្ងាយ​១២៤​គីឡូ​ម៉ែត្រ​​ភាគ​ខាង​ជើង​ទីក្រុង​ Baghdad ​ប្រទេស​អ៊ីរ៉ាក់ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ក្រុម​ស្ដេច​ស​ របួស​យ៉ាង​តិច​២០​នាក់ និង​ស្លាប់​១៤​នាក់ កាល​ពី​ម្សិល​មិញ។

 

ISIS ​បាញ់​ប្រហារ​ Fans ​ក្រុម​ Real Madrid ​ស្លាប់​១៤​នាក់

 

អ្នកគាំទ្រ​ Real ​ប្រហែល​ជាង​​​៥០​នាក់ ​បាន​ជួប​ជុំ​គ្នា​ក្នុង​ក្លឹប ដើម្បី​ផឹក​កាហ្វេ និង​​ទស្សនា​ការ​ប្រកួត​របស់​ក្រុម​ស្ដេច​ស​ កំណត់ត្រា​​ចាស់ៗ​ឡើង​វិញ ហើយ​​ពេល​នោះ​ពួក​ ISIS ​មាន​គ្នា​៣​នាក់ ប្រដាប់​ដោយ​អាវុធ AK47 ​៣​ដើម បាន​បាញ់​រះ​​ក្នុង​ក្លឹប​នោះ​តែ​ម្ដង ធ្វើ​មនុស្ស​ស្លាប់​១៤​នាក់​​ និង​របួស​​ជាង​២០​នាក់​ ហើយ​​ឈាម​ដាប​ពាសពេញ​កម្រាល​​ឥដ្ឋ។

 

បើ​តាម​ប្រធាន​អ្នកគាំទ្រ​ក្លឹប​ Real Madrid ក្នុង​ទីក្រុង​ Samarra ​លោក​ Ziad Subhan ​បាន​ឲ្យ​ដឹង​ថា ក្រុម​ជ្រុល​និយម​ ISIS ​បាន​​ចូល​ទៅ​ក្នុង​ហាង​កាហ្វេ​ (សម្រាប់​មើល​បាល់​ក្រុម​ Real) ​ជាមួយ​នឹង​អាវុធ​ AK-47s ​ហើយ​បាន​បាញ់​រះ​​លើ​មនុស្ស​គ្រប់​គ្នា ពេល​កំពុង​នៅ​ក្នុង​​ទីនោះ​តែ​ម្ដង ដោយ​ពួកគេ​​ប្រាប់​ហេតុផល​ថា ពួកគេ​​​មិន​ចូល​ចិត្ត​បាល់ទាត់ និង​គិត​ថា​បាល់ទាត់​ប្រឆាំង​នឹង​​មូស្លីម៕

 

ISIS ​បាញ់​ប្រហារ​ Fans ​ក្រុម​ Real Madrid ​ស្លាប់​១៤​នាក់

 

ISIS ​បាញ់​ប្រហារ​ Fans ​ក្រុម​ Real Madrid ​ស្លាប់​១៤​នាក់

 

ISIS ​បាញ់​ប្រហារ​ Fans ​ក្រុម​ Real Madrid ​ស្លាប់​១៤​នាក់

 

ISIS ​បាញ់​ប្រហារ​ Fans ​ក្រុម​ Real Madrid ​ស្លាប់​១៤​នាក់

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ TheSun