ហេតុអ្វី​ខណ្ឌ Gangnam ជា​តំបន់​ដ៏​ពេញនិយម​បំផុត​នៅ​កូរ៉េខាងត្បូង​?

6 Videos

អ្នកគាំទ្រជាច្រើនបានស្គាល់កំពូលតារាចម្រៀង PSY តាមរយៈបទចម្រៀង «Gangnam Style» ដែលជាបទចម្រៀងមួយបទបានធ្វើឲ្យតារាចម្រៀងមានស្រុកកំណើតនៅខណ្ឌ Gangnam រូបនេះមានកេរ្តិ៍ឈ្មោះល្បីខ្ទរខ្ទារពាសពេញសាកលលោក ។ ខណ្ឌ Gangnam គឺជាខណ្ឌដ៏ធំបំផុតទីបីរបស់ទីក្រុង សេអ៊ូល ក៏ដូចជាប្រទេសកូរ៉េខាងត្បូងទាំងមូលផងដែរ ដែលខណ្ឌនេះស្ថិតនៅភាគខាងជើងទន្លេ «Han River» និង ជាតំបន់ដ៏ពេញនិយមបំផុតអាចទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននាក់ទៅកម្សាន្តនៅតំបន់នេះ ។

ហេតុអ្វី​ខណ្ឌ Gangnam ជា​តំបន់​ដ៏​ពេញនិយម​បំផុត​នៅ​កូរ៉េខាងត្បូង​?
ហេតុអ្វី​ខណ្ឌ Gangnam ជា​តំបន់​ដ៏​ពេញនិយម​បំផុត​នៅ​កូរ៉េខាងត្បូង​?

សម្រាប់អ្នករស់នៅក្នុងខណ្ឌ Gangnam គឺសុទ្ធសឹងតែជាមនុស្សដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ចូលចិត្តភាពស៊ីវិល័យ ហើយជីវិតដែលរស់នៅក្នុងតំបន់ដ៏ពេញនិយមសម្រាប់យុវវ័យនេះគឺត្រូវបានគេប្រៀបប្រដូចទៅជីវិតរស់នៅក្នុងទីក្រុង Beverly Hills ដែលជាទីក្រុងដ៏ស៊ីវិល័យក្នុងរដ្ឋ California សហរដ្ឋអាមេរិក ហើយហេតុផលដែលធ្វើឲ្យខណ្ឌ Gangnam ក្លាយជាឋានសួគ៌នៅកូរ៉េនោះគឺដោយសារតែនៅតំបន់នេះពោរពេញទៅដោយនារីស្អាតៗ មានក្លឹបកម្សាន្តល្បីៗជាច្រើន មានអគារប្រណីតៗ និង ខ្ពស់ៗ មានផ្សារទំនើបប្រណីតៗជាច្រើនកន្លែង ។ល។

ហេតុអ្វី​ខណ្ឌ Gangnam ជា​តំបន់​ដ៏​ពេញនិយម​បំផុត​នៅ​កូរ៉េខាងត្បូង​?
ហេតុអ្វី​ខណ្ឌ Gangnam ជា​តំបន់​ដ៏​ពេញនិយម​បំផុត​នៅ​កូរ៉េខាងត្បូង​?

ខាងក្រោមនេះគឺជារូបថតមួយចំនួនដែលផ្ដិតយកទិដ្ឋភាពនៅក្នុងខណ្ឌ Gangnam ហើយបើយោងតាមការបកស្រាយ ក៏ដូចជារូបថតមួយចំនួននេះជឿជាក់ថាអ្នកទាំងអស់គ្នាប្រហែលជាបានឆ្ងល់ហើយថា ហេតុអ្វីបានជាខណ្ឌ Gangnam ជាតំបន់ដ៏ល្បី និង ពេញនិយមនៅកូរ៉េខាងត្បូង ៕ (ប្រភព៖ កូរ៉េប៊ូ) កុសល