​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ត្បូងឃ្មុំ​

​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ត្បូងឃ្មុំ​



ត្បូងឃ្មុំ ៖ កាលពី​វេលា​ម៉ោង​១១​និង​៥២​នាទី ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​រោង​កម្មករ ក្នុង​ការដ្ឋាន​សាងសង់ សាលាខេត្ត​ត្បូងឃ្មុំ​ថ្មី ដែល​មាន​ទីតាំងនៅ​ភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ កម្លាំង​ជំនាញ​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ឆ្មក់​ចាប់​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ម្នាក់​ឈ្មោះ កួយ គីម​ថុល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ដែល​មាន​ទីលំនៅ​ភូមិ​រំ​ពាក់​ពេន ឃុំ​ឧ​ត្ត​ម​សូរិយា ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ហើយ​បច្ចុប្បន្ន​ស្នាក់នៅ​ធ្វើ​កម្មករ​ភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ក្នុង​ខណៈ​ពេល​កំពុង​ដោះដូរ​ថ្នាំញៀន​នៅ​ក្នុង​បន្ទប់​ស្នាក់នៅ។​

កិច្ចប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌ស សង្ស័យ​ជា​ថ្នាំញៀន​ចំនួន​០២​កញ្ចប់ ព្រមទាំង​សម្ភារៈ​វេច​ខ្ចប់ និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ផង​ដែរ​។

បច្ចុប្បន្ន មុខសញ្ញា​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ត្បូងឃ្មុំ កំពុង​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាមច្បាប់​៕

​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ត្បូងឃ្មុំ​

​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ត្បូងឃ្មុំ​