អាវុធហត្ថ​ បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែឧសភា ​និង​លើក​ទិសដៅ​បន្ត​

អាវុធហត្ថ​ បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែឧសភា ​និង​លើក​ទិសដៅ​បន្ត​

បន្ទាយមានជ័យ​ ៖ នៅ​ល្ងាច​ថ្ងៃទី​១៣ ​ខែឧសភា ឆ្នាំ​២០១៦​ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែឧសភា ឆ្នាំ​២០១៦ ​និង​លើក​ទិ​ស​ដៅ​ការងារ​អនុវត្តន៍​បន្ត​។ ​ពិធី​នេះ​មានការ​ចូលរួម​លោក​វរសេនីយ៍​ឯក វង្ស ធី មេបញ្ជាការ​ស្ដីទី​កង​រាជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ លោក​មេបញ្ជាការ​រង នាយរង​សេនាធិការដ្ឋាន ប្រធាន អនុ​ប្រធា​ន​មន្ទីរ នាយ នាយរង​ការិយាល័យ មេបញ្ជាការ មេបញ្ជាការ​រង​មូលដ្ឋាន ក្រុង ស្រុក និង​ស្នាក់​ការ​សន្តិសុខ​ចំនួន​៦៤​នាក់​បាន​ចូលរួម​ផង​ដែរ​។

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ ​វង្ស ធី បាន​មានប្រសាសន៍ថា​ តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ​និង​បទបញ្ជា​របស់​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឲ្យ​កងកម្លាំង​គ្រប់​លំដាប់​ថ្នាក់​យកចិត្តទុកដាក់​និង​សកម្ម​លើ​ការងារ​សង្គ្រោះ គ្រោះមហន្តរាយ​គ្រប់​មូលដ្ឋាន ​ដែល​កើតមានឡើង​ជាយថាហេតុ​។​គ្រប់​កម្លាំង​អាវុធហត្ថ​ទាំងអស់ ​ហាម​មិន​ឲ្យ​ចូលរួម​គ្រប់​សកម្មភាព​ណា​ ដែល​បង្ក​ភាព​អសន្តិសុខ អ​ស្ថិរភាព ដល់​សង្គម និង​គ្រប់​សកម្មភាព​ណា​ ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស្របច្បាប់ ព្រោះ​កម្លាំង​ប្រដាប់​ជា​កម្លាំង​អព្យាក្រឹត្យ​។​

លោក​ វង្ស ​ធី​ បាន​ណែនាំ​ដល់​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ឲ្យ​យកចិត្ត​ទុក្ខ​ដាក់​បំផុត​ចុះ​ជួយ​ចំ​ពោះ​ប្រជាពលរដ្ឋ​ណា ​ដែល​ជួប​ការ​លំបាក​ និង​គ្រោះធម្មជាតិ​ផ្សេងៗ​ជាដើម​។ ​កន្លងមក​លោក​មេ​ប​ញ្ជាការ​ បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ចុះ​ជួយ​ជួសជុលផ្ទះ​ប្រជាពលរដ្ឋ​ ដែល​ខូចខាត​ដោយ​ខ្យល់​កន្ត្រា​ក់​នេះ ​ដោយ​មិន​ប្រកាន់​គណបក្ស​នយោបាយ​ណា​ឡើយ។ ​អាវុធហត្ថ​ តែងតែ​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​មិន​ត្រឹមតែ​ក្នុង​ឃុំ​ស្រះ​រាំង​នោះ​ទេ គឺ​គ្រប់ ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំង​ខេត្ត​បន្ទាយ​មាន​ជ័យ​ផង​ដែរ​៕