ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ ​បាន​ធ្វើ​ឲ្យ​លំនៅឋាន​ពលរដ្ឋ​ក្នុងស្រុក​ពួក​ជិត​៤០០​ខ្នង​រលំ និង​ប៉ើង​ដំបូល (Update)​​

ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ ​បាន​ធ្វើ​ឲ្យ​លំនៅឋាន​ពលរដ្ឋ​ក្នុងស្រុក​ពួក​ជិត​៤០០​ខ្នង​រលំ និង​ប៉ើង​ដំបូល (Update)​​

សៀមរាប ៖ លំនៅឋាន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ពួក​ ប្រមាណ​ជិត​៤០០​ខ្នង បាន​ដួល​រលំ និង​ប៉ើង​ដំបូល រីឯ​មនុស្ស​ចំនួន​៦​នាក់​ បាន​រង​របួស​នៅ​ក្នុង​ហេតុការណ៍​ភ្លៀង​ធ្លាក់ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១៣ ​ខែ​ឧសភា ​ឆ្នាំ​២០១៦។
លោក​ ម៉ៅ ​វិសុទ្ធ​ អភិបាល​ស្រុក​ពួក​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ពួក​ទាំងមូល មាន​ឃុំ​ចំនួន​០៧​បាន​ទទួល​រង​នូវ​ឥទ្ធិពល​ភ្លៀង​ធ្លាក់​ព្រិល ​លាយឡំ​ខ្យល់​កន្ត្រាក់​ផង​នោះ​បាន​ធ្វើ​ឲ្យ​លំនៅឋាន​ប្រជាពលរដ្ឋ និង​អគារ​រដ្ឋ​ផ្សេងទៀត​បាន​ដួល​រលំ​ និង​ប៉ើង​ដំបូល​។ លោក​បន្ត​ថា នៅ​ក្នុង​ហេតុការណ៍​នេះ​ដែរ ​មនុស្ស​ចំនួន​៦​នាក់​បាន​រង​របួស ក្នុង​នោះ​មាន​២​នាក់​របួសធ្ងន់។
លោក ទេព ពុំសែន បាន​ឲ្យ​ដឹង​បន្ត​ថា ឃុំ​ទាំង​៧​ដែល​រង​ការ​ប៉ះពាល់​រួមមាន ១-​ឃុំ​ពួក គឺ​រលំ​ផ្ទះ​ចំនួន​៩​ខ្នង​-​ប៉ើង​ចំនួន​៦២​ខ្នង​-​ប៉ើង​ដំបូល​សាលារៀន​១​ខ្នង​។

២-​ឃុំ​ល្វា គឺ​រលំ​ផ្ទះ​ចំនួន​២៩​ខ្នង​-​ប៉ើង​ដំបូល​ចំនួន​១៥៧​ខ្នង​-​របួស​ចំនួន​២​នាក់។ ​៣-​ឃុំ​រើ​ល ​គឺ​រលំ​ផ្ទះ​ចំនួន​២​ខ្នង​-​របួស​ចំនួន​៣​នាក់។ ៤-​ឃុំ​សំរោង​យា គឺ​រលំ​ផ្ទះ​ចំនួន​៧​ខ្នង​-​ប៉ើង​ដំបូល​ផ្ទះ​ចំនួន​៩៥​ខ្នង។ ៥-​ឃុំ​ខ្នាត គឺ ​រលំ​ផ្ទះ​ចំនួន​៨​ខ្នង​-​ប៉ើង​ផ្ទះ​ចំនួន​១៦​ខ្នង​-​ទ្រេត​ចំនួន​១​ខ្នង​-​របួស​ចំនួន​១​ខ្នង។ ៦-​ឃុំ​សសរស្ដម្ភ គឺ ​រលំ​ផ្ទះ​ចំនួន​១​ខ្នង​-​ប៉ើង​ផ្ទះ​ចំនួន​១​ខ្នង​។ ៧-​ឃុំ​យាង គឺ​ប៉ើង​ផ្ទះ​ចំនួន​១​ខ្នង​។​

លោក​ ម៉ៅ​ វិសុទ្ធ​ អភិបាលស្រុក​ពួក​ក៏បាន​បញ្ជក់​ដែរ​ថា ក្រោយពី​មាន​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង​រួចមក ​មន្ត្រី​ និង​កងកម្លាំង​ទាំង​៣​ប្រភេទ​ បាន​នាំគ្នា​ចុះ​ជួយ​ដល់​ពួកគាត់​ភ្លាមៗ​ផង​ដែរ ហើយ​នៅ​ព្រឹក​នេះ​ដែរ ​ខាង​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ បាន​ចុះទៅ​ស្រង់​ឈ្មោះ​គ្រួសារ​ដែល​ត្រូវ​ផល​ប៉ះពាល់​ដល់​លំនៅឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ។

នៅ​ក្នុង​ហេតុការណ៍​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​នេះ​ដែរ នៅ​ឯ​តំបន់​ប្រាសាទ​អង្គ​វត្ត ដើមឈើ​ជាច្រើន​ដើម ក៏​ទទួលរង​នូវ​ការ​បាក់​រលំ​អស់​ផង​ដែរ។

ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ និង​ជា​អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា លោក​ ឡុង កុសល បាន​ប្រាប់​ថា ភ្លៀង​មួយ​មេ​ធំ​ លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​នេះ បណ្ដាល​ឲ្យ​មាន​ការ​ដួល​រលំ​ដើមឈើ ប៉ុន្តែ មិន​មាន​ប៉ះពាល់​ដល់​ប្រាង្គ​ប្រាសាទ​នោះ​ទេ គ្រាន់តែ​បាក់​មែក​ឈើ​ និង​ដួល​រលំ​ដើមឈើ​ធ្លាក់​មក​តាម​ផ្លូវ ដែល​ឲ្យ​អ្នក​ធ្វើ​ដំណើរ បណ្ដាល​ឲ្យ​កកស្ទះ​ចរាចរណ៍​បន្តិចបន្តួច​ប៉ុណ្ណោះ។

លោក​បន្ត​ថា បន្ទាប់ពី​កើតមាន​ហេតុការណ៍​នេះ​ អាជ្ញាធរ​អប្សរា និង​ប៉ូលិស​បេតិកភណ្ឌ​បាន​សហការ​គ្នា​កាប់​មែក​ឈើ​ដែល​បាក់​មក​លើ​ដី និង​អូស​យក​ដើមឈើ​ចេញពី​ផ្លូវ​ដើម្បី កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍៕