បុរស​ម្នាក់ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ នៅ​ក្នុង​រោងចក្រ​ប្រទេស​ថៃ​

បុរស​ម្នាក់ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ នៅ​ក្នុង​រោងចក្រ​ប្រទេស​ថៃ​



បន្ទាយមានជ័យ ៖ ពលករ​ធ្វើការ​នៅ​ស្រុក​ថៃ​ម្នាក់​ ត្រូវ​បាន​ខ្សែភ្លើង​ឆក់​ស្លាប់​ភ្លាម​ៗនៅ​កន្លែងធ្វើការ​នៅ​ឯ​ស្រុក​ថៃ​ កាលពី​វេលា​ម៉ោង​៦​ល្ងាច ​ថ្ងៃ​ទី​១៣​ ខែ​ឧសភា ​ឆ្នាំ​២០១៦ ​នៅ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​។

​សព​ត្រូវ​បាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ខេត្ត​ស្រះ​កែវ សហការ​ជាមួយ​សមត្ថកិច្ច​ថៃ បញ្ជូន​​មក​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​។

មន្ត្រី​អាវុធហត្ថ​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​មានឈ្មោះ ​ឈាង សុ​ឃីម ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូន​ត្រិ​ដ ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្ត​បាត់ដំបង មុខរបរ​កម្មករ​សំណង់​។

មន្ត្រី​អាវុធហត្ថ​នោះ​បាន​បញ្ជាក់​ទៀត​ថា​ មូល​ហេតុ​ដែល​ស្លាប់​នេះ ​ដោយសារ​ឆក់​ចរន្ត​អគ្គិសនី​ពេល​បំពេញភារកិច្ច​នៅ​ក្នុង​រោងចក្រ​ កាលពី​វេលា​ម៉ោង​៩​យប់ ​ថ្ងៃ​ទី​១២ ​ខែ​ឧសភា​ ឆ្នាំ​២០១៦ នៅ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ចំណែក​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ទទួល​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​តាម​ប្រពៃណី​៕