កុំ​ឆ្ងល់ ! អ្នក​ខ្លាំង​នៅ​តែ​ឈ្នះ

ពាក្យ​ថា​ «​អ្នកឯង​មិន​ឱ្យ​ខ្ញុំ​បាន​សុខ ខ្ញុំ​ក៏​មិន​ឱ្យ​អ្នកឯង​បាន​សុខ​ដែរ​» មិន​គួរ​នាំ​គ្នា​ថា ​ជា​ពាក្យ​ប្លែក​ទេ​...​។ ជាតិ​ជា​មនុស្ស​គ្រប់​ជាតិ​សាសន៍​លើ​សកលលោក កាលណា​ធ្វើ​មិន​ឱ្យ​គេបាន​សុខ​...​គេ​ក៏​តប​វិញ​មិន​ឱ្យ​អ្នកឯង​បាន​សុខ​ដែរ​...​ជា​ពិសេស​ជំពូក​ជន​ដែល​មាន​អំណាច​...​ឬ​បុគ្គល​ដែល​អួត​ថា ខ្លួន​ក៏​មាន​ឥទ្ធិពល​ខ្លាំង​ដែរ​នោះ ។

សូ​ម្បី​ប្រទេស​និង​ប្រទេស​ក៏​ដូច្នោះ​ដែរ​...​ប្រទេស​ឯង​មិន​ឱ្យ​ប្រទេស​អញ​បាន​សុខ​...​ឬ​មិន​ធ្វើ​តាម​ប្រទេស​អញ​ប្រាប់​...​ក៏​អញ​មិន​ឱ្យ​ប្រទេស​ឯង​បាន​សុខ​ដែរ​...​។

ក្នុង​ទស​វត្ស​ឆ្នាំ​៧០​ប្រទេស​ធំ​ៗ​ខ្លះ​ខឹង​ប្រទេស​កម្ពុជា​មិន​ធ្វើ​តាម​...​បាន​វាយប្រហារ​តាម​ផ្លូវគោក​ក៏​មាន​...​តាម​ផ្លូវអាកាស​ក៏​មាន​...​ទម្លាក់​គ្រាប់បែក​លើ​ទឹកដី​កម្ពុជា​រាប់​លាន​តោន និង​រាប់​ឆ្នាំ​ស្ទើរ​រលាយ​...​តើ​មាន​អាណា​ហ៊ាន​ធើ​អី​អញ ?

ធម្មតា​ទេ កុំ​ឆ្ងល់ ! ឯង​ធ្វើ​មិន​ឱ្យ​អញ​បាន​សុខ​...​អញ​ក៏​ធ្វើ​ឱ្យ​ឯង​មិន​បាន​សុខ​ដែរ​...​។ អា​នៅ​ខាងក្រៅ​កុំ​ចូល​...​អា​ជាតិ​សាសន៍​ដទៃ​កុំ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​អញ ! អញ​ធ្វើ​ដើម្បី​សន្តិភាព​ប្រទេស​អញ ! ប្រជាជន​អញ !! ឯង​គិតតែ​ប្រទេស​ឯង​ទៅ​បាន​ហើយ​...​។

ចំណែក​អា​នៅ​ខាងក្នុង​ក៏​ដូច្នោះដែរ​...​បើ​អ្នកឯង​ធ្វើ​មិន​ឱ្យ​អញ​បានសុខ​...​ពួក​ឯង ! អ្នក​ណា​ក៏​ដោយ​...​ក៏អញ​តប​វិញ​មិន​ឱ្យ​ឯង​បាន​សុខ​ដែរ​...

ជាក់ស្តែង​សម័យ​របប​ខ្មែរក្រហម​...របប​មុន​ៗ​ធ្វើ​ឱ្យ​មេដឹកនាំ​ខ្មែរក្រហម​ម្នាក់​ៗ​អត់​បាន​សុខ​ទេ​...​ដល់​ខ្មែរក្រហម​ឈ្នះ​...​បាន​កំទេច​ចោល​ស្ទើរ​អស់​...​។

នេះ​មក​ពី​ឯង​មិន​ធ្វើ​ឱ្យ​អញ​បានសុខ​...​បានជា​អញ​ធ្វើ​ឱ្យ​ឯង​មិន​បាន​សុខ​ដែរ​...​ឈាន​ទៅ​ដល់​មិន​បាន​រស់​ជីវិត​ថែម​ទៀត ។
អ្នកនយោបាយ​ក៏​ដូច​អ្នក​មិន​នយោបាយ​...​សុំ​លេង​គ្នា​តែ​សំដី​...​លេង​គ្នា​តែ​វោហា​បាន​ហើយ​...​សូមកុំ​លេង​កម្លាំងបាយ​...​កម្លាំង​អំណាច​...​ព្រោះ​ប្រជា​នុ
រាស្ត្រ​បើកភ្នែក បើក​ត្រចៀក​ចាំ​មើល ចាំ​ស្តាប់​គ្រប់​វិនាទី​...​។

លើ​សកលលោក​នេះ​...​សូមកុំ​ឆ្ងល់​រឿង​អ្នកលេង​សំដី​...​សំខាន់​នោះ​ចាំ​មើល​អ្នក​ណា​ឈ្នះ អ្នក​ណា​ចាញ់ ។
អ្នក​ឈ្នះ​ធ្វើ​មេ​ជាប់​រហូត​...​ឯ​អ្នក​ចាញ់​ក៏​ធ្វើ​ចោរ​...​ធ្វើ​បាត​ផ្សារ​ជាប់​រហូត​ដែរ​...ហេ ! ហេ !...​សូមកុំ​ឆ្ងល់ ! អ្នក​ខ្លាំង​...​អ្នកមាន​មារយាទ​ល្អ នៅ​តែ​ឈ្នះ​...
                   អា​ឡេវ