អនិច្ចា​ណាស់​! កើត​ថ្ងៃ​តែ​មួយ ស្លាប់​ក៏​ថ្ងៃ​តែ​មួយ

ខេត្ត​កំពង់ស្ពឺ ៖ ​បុរស​២​នាក់​ជា​បង​ប្អូន​​ភ្លោះ​​​បាន​ស្លាប់​​យ៉ាង​អា​​ណោ​ច​​ឣ​ធ័ម ​ក្នុង​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​​រថយន្តនិង​ម៉ូតូ​​​​កើត​ឡើង​កាលពី​វេលា​ម៉ោង​០៥ និង២០​នាទីល្ងាចថ្ងៃ​ទី​១៣ ឧសភា ២០១៦ ស្ថិត​លើ​ផ្លូវជាតិ​លេខ​៤ ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤-​១៥ ​ក្នុង​ភូមិ​ទួល​ព្រិច ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ ។

ប្រភពឱ្យដឹងថា ឣ្ន​​ក​​បើក​​រថយន្តត្រូវ​បាន​ស្គាល់​​ឈ្មោះ​សុទ្ធ សម ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មានទីលំ​​នៅ​ភូមិ​គោក​ភ្នៅ ឃុំ​វល្លិ​សរ ស្រុក​​សំរោង​​ទង ។ ចំណែក​ភាគី​ខាង​ម៉ូតូម្នាក់ឈ្មោះ​ឆាង រី ភេទ​ប្រុស អាយុ​២៤ឆ្នាំ មានទីលំ​នៅ​ភូមិ​ស្រែអំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​​ទង ឌុ​ប​ម្នាក់ទៀត​​ឈ្មោៈឆាង រួន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ​រស់នៅ​ភូមិ​ជាមួយ​គ្នា ​(​ត្រូវជា​បងប្អូន​ភ្លោះស្លាប់ទាំង២) ​។

​ប្រភព​ឱ្យ​ដឹង​បន្ត​ថា នៅ​​មុន​ពេល​កើតហេតុ គេឃើញ​​រថយន្តមួយ​​គ្រឿង​ម៉ាកកា​មេ​រី ព​ណ៌​​ស្លែ ពាក់​ស្លាក​​លេខ​ភ្នំពេញ​ 2A-8359 ធ្វើ​ដំណើរ​​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​ខាងលើ​ បាន​បុក​ម៉ូតូ​​មួយ​​គ្រឿង​ម៉ាក​ហុងដា​C125 ដែល​កំពុង​ដំណើរ​បញ្ច្រាស​គ្នា បណ្តាល​​​ឱ្យអ្នកជិះម៉ូតូ​បងប្អូនភ្លោះនោះ​ស្លាប់​តែម្តង ​​ដោយជនរងគ្រោះ​​ពាក់មួក​សុ​វត្ថិភាព និង​ដាក់​ក​ញ្ចា​ក់​មើល​ក្រោយ​ត្រឹមត្រូវ ​។