តាម​ចាប់​ចោរលួច​គាស់​គល់​ធ្នង់​តម្លៃ​រាប់​ពាន់​ដុល្លារ

ខេត្ត​រតនគីរី ៖ គល់​ធ្នង់​ដ៏​ធំ​មួយ​ត្រូវ​បាន​ពលរដ្ឋ​រាយការណ៍​ថា មាន​ក្រុម​ចោរ​ចូល​លួច​ដឹក​ចេញពី​ក្នុង​ដីចំការ​របស់​ពួក​គាត់ ហើយ​បាន​ដឹក​ជញ្ជូន​នៅ​ពេល​ព្រឹក ដោយ​ស្ងាត់​ៗ លុះ​ម្ចាស់​ចំការ​តាម​រក​គ្រប់​ច្រកល្ហក​ដល់​វេលា​ល្ងាច​ក៏តាម​ទាន់ ស្រាប់តែ​មាន​លេចមុខ​ប៉ូលិស​មួយ​ក្រុម​ចេញ​មក​ថា ដឹក​យក​ទៅ​ដាក់​នៅ​អធិការដ្ឋាន​ស្រុក​បរ​កែវ ។

សកម្មភាព​តាម​រក​និង​ចោទប្រកាន់​ថា មាន​ចោរលួច​ដឹក​គល់ឈើ​ធ្នង់​យ​ក្យ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា ស្ថិត​នៅ​ភូមិ​រយ ឃុំ​កិ​ចុងស្រុក​បរ​កែវ ។

ម្ចាស់​ចំការ​ឈ្មោះ​សេង សុង​ហាន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​បានឱ្យ​ដឹង​ថា ឈើ​គល់​ធ្នង់​យ​ក្យ​មួយ​ដើម​នេះ មាននៅ​ក្នុង​ដីចំការ​របស់​គាត់ ស្ថិត​ក្នុង​ភូម​រយ ឃុំ​កិ​ចុង ស្រុក​បរ​កែវ ហើយ​ត្រូវ​បាន​ក្រុម​ចោរ​ចូល​លួច​គាស់​នៅ​ពេល​យប់ ក្នុង​អំ​ឡុ​បុណ្យចូលឆ្នាំ​ខ្មែរ ពេល​ដែល​គាត់​ជា​ម្ចាស់​ចំការ ជាប់​ទៅ​ការកូន​នៅ​ខេត្តកំពង់ចាម​។ គាត់​បន្ត​ថា ការ​ជីក​យក​គល់​ធ្នង់់​នោះ គេ​ធ្វើ​ឡើង​នៅ​ពេល​យប់ ប្រើ​ពេលវេលា​១៤​ថ្ងៃ ។ ក្រោយមក​គាត់​បាន​ធ្វើ​របង​ព័ទ្ធ​គល់​នោះ​ទុក ហើយ​ធ្វើការ​ស្រាវជ្រាវ​ដោយ​សំងាត់ តាម​រក​អ្នក​ដែល​ចូល​លួច​គាស់​គល់​ធ្នង់​នោះ នៅ​តែ​រក​មិនឃើញ​ដដែល ។

លុះដល់​ថ្ងៃ​១១ ឧសភា ស្រាប់តែ​លេចមុខ​ឈ្មោះ​ម៉េ​ត សា​វុ​ធ ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ រួម​ទាំង​ប​ក្យ​ពួក​យក​គោ​យន្ត​ច្នៃ មក​លើកដាក់​ដឹក​ចេញ​ទៅ​។ ពេល​នោះ​គាត់​ជា​ម្ចាស់​ចំការ បាន​ដេញ​តាម​ទាន់​ឃាត់​ឱ្យ​ឈប់ រួច​គេ​ក៏​ទម្លាក់​គល់​នោះ​នៅ​ក្នុង​ចំការ​កៅស៊ូ​ក្បែរ​នោះ ។

ប្រភព​បន្ត​ថា រហូត​ដល់​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល ស្រាប់តែ​គោ​យន្ត​ច្នៃ​ដដែល​និង​ក្រុម​ប​ក្យ​ពួក មក​លើក​គល់​ធ្នង់​នោះ​ដឹក​បន្ត​ទៀត ។ ពេល​នោះ​ម្ចាស់​ចំការ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​រក​បន្ត​ទៀត រហូត​តាម​ទាន់​នៅ​លើ​ផ្លូវជាតិ​លេខ​៧៨ ជិត​ដល់​ទីរួមស្រុក​បរ​កែវ ។ មួយសន្ទុះ​ស្រាប់តែ​ឃើញ​កំលាំង​នគ​បាល​មួយ​ក្រុម​មក​សំឡុត​ម្ចាស់​ចំការ និង​ក្រុម​អ្នកកាសែត​ដែល​បាន​តាម​ប្រ​ម៉ា​ញ់​ព័ត៌មាន​នេះ ។ មួយសន្ទុះ​ក្រោយមក ទើប​នគ​បាល​នោះ​បញ្ជា​ឱ្យ​រថយន្ត​បើក​ទៅ​មុខ ហើយ​ប្រាប់​ថា​យក​ទៅ​ទុក​នៅ​អធិការដ្ឋាន​បរ​កែវ ។

ការ​ទំនាក់ទំនង​ទៅ​លោក​ជួប សុ​វ​ណ្ណារ​ក្ស័​អធិការ​ស្រុក​បរ​កែវ តាម​ទូ​សព្ទ័​លោក​បាន​ប្រាប់​ថា គល់ឈើ​នោះ គឺ​រូប​លោក​បញ្ជា​ឱ្យ​កូនចៅ ទៅ​ដឹក​យក​មក​ដាក់​នៅ​អធិការដ្ឋាន​មែន ហើយ​ក៏​បិទ​ទូរ​សព្ទ័​បាត់​ទៅ ដូច​ជា​ចង់​លាក់បាំង​។ លោករ​ចំ ផង់ មេ​ភូមិ​រយ​បានឱ្យ​ដឹង​ថា គល់ឈើ​ធ្នង់់​នោះ គាត់​បានដឹង​ដែរ ថា​មាន​ក្រុម​ចោរ​ចូល​លួច​គាស់​យក​ពី​ក្នុង​ចំការ​នោះ​មែន ហើយ​ក៏​បាន​ទំលាក់​ទុក​វិញ ក្រោយមក​គាត់​មិនដឹង​ទៀត​ទេ ។ ពលរដ្ឋ​ក្នុងភូមិ​បាន​ដាក់​កា​រស​ង្ស​យ័​ថា នេះ​ជា​ករណី​ពាល​ស៊ី​ពាល ព្រោះ​ពេល​ដែល​ចុះ​ទៅ​ដឹក​គល់ឈើ​ធ្នង់់​នោះ មិនឃើញ​មានកំ​លាំង​ចូលរួម​ហើយ​ក៏​មិនឃើញ​មាន​សមត្ថកិច្ច​អី​ដែរ ឃើញ​តែ​ក្រុម​ចោរ​ដែល​ចូល​លួច​គាស់​គល់ និង​បក្សពួក​ព្រមទាំង​គោ​យន្ត​ច្នៃ​ដែល​ដឹក​ពី​ព្រឹក ត្រូវ​ម្ចាស់​ចំការ​ឃាត់ ហើយ​ថែម​ទាំង​បើកបរ​បង្វែងដាន​តាម​ព្រៃ​កៅស៊ូ ព្រោះ​ខ្លាច​ម្ចាស់​តាម​ទាន់​ទំនង​បំរុង​ដឹក យក​ទៅ​លក់​ឱ្យ​ឈ្មួញ​នៅ​ទីរួមស្រុក​បរ​កែវ តែ​ត្រូវ​បែក​ការណ៍​ដល់​អ្នកកាសែត ក៏​ត្រូវ​បង្វិល​ចូល​អធិការដ្ឋាន​វិញ ។

តាម​ប្រភព​ខ្លះ​ថា គល់​ធ្នង់់​នោះ មាន​តំលៃ​រាប់​ពាន់​ដុល្លារ ហើយ​ក្នុង​រយះ​ពាល​នេះ លោក​សេង សុង​ហាន ម្ចាស់​ចំការ​បាន​ប្រាប់​ថា លោក​កំពុង​ធ្វើ​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច ពី​ឈ្មោះ​ម៉េ​ត សា​វុ​ធ ពី​បទ​ចូល​លួច​គាស់​គល់​ធ្នង់់​ពី​ក្នុង​ចំការ​របស់​គាត់ ហើយ​មជ្ឈដ្ឋាន​នានា ក៏​កំពុង​ចាំ​មើល​តើ​សមត្ថកិច្ច​មាន​ចំណាត់ការ​បែប​ណា​ដែរ លើ​ករណី​នេះ ៕