FIFA តែង​តាំង​​​ស្ត្រី ​​ឲ្យ​ឡើង​កាន់​តំណែង​​អគ្គលេខាធិការ ជា​លើក​ដំបូង

សហព័ន្ធ​បាល់ទាត់​ FIFA ​បាន​តែង​តែ​ស្ត្រី​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ Fatma Samba Diouf Samoura ​សញ្ជាតិ​សេណេហ្គាល់ ឲ្យ​ឡើង​កាន់​តំណែង​ “អគ្គលេខាធិការ” នៅ​ក្នុង​​កិច្ច​ប្រជុំ នា​ទីក្រុង​​ម៉ិកស៊ីកូ ​កាល​ពី​ថ្ងៃ ​សុក្រ​ម្សិល​មិញ។​

 

FIFA តែង​តាំង​​​ស្ត្រី ​​ឲ្យ​ឡើង​កាន់​តំណែង​​អគ្គលេខាធិការ ជា​លើក​ដំបូង

អ្នកស្រី Fatma Samba Diouf Samoura

 

អ្នកស្រី​ Samoura ​វ័យ ​៥៤​ឆ្នាំ ​ដែល​ធ្លាប់​​ធ្វើ​ការ​ឲ្យ​អង្គការ​សហប្រជាជាតិ​ (UN) ​២១​ឆ្នាំ​ ​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​ក្នុង​វិស័យ​បាល់ទាត់​​ នៅ​ខែ​ មិថុនា​ ខាង​មុខ ដើម្បី​ជំនួស​​អគ្គលេខាធិការ​ចាស់​ លោក​ Jerome Valcke ដែល​រង​ការ​ពិន័យ​ ១២​ឆ្នាំ ដោយសារ​ប្រព្រឹត្តិ​អំពើ​ពុករលួយ។

 

FIFA តែង​តាំង​​​ស្ត្រី ​​ឲ្យ​ឡើង​កាន់​តំណែង​​អគ្គលេខាធិការ ជា​លើក​ដំបូង

លោក​ Gianni Infantino ​ប្រធាន​ FIFA

 

លោក​ Gianni Infantino ​ប្រធាន​ FIFA បាន​​និយាយ​ថា៖ “វា​ពិត​ជា​សំខាន់​ណាស់ ដែល​ FIFA ត្រូវ​តែ​មាន​​ទស្សនៈ​វិស័យ​ថ្មី ​ដើម្បី​ស្រោច​ស្រង់​អង្គភាព​ឡើង​វិញ។ អ្នកស្រី​ (Samoura) បាន​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា ​អ្នក​ស្រី​​​ពិត​ជា​មាន​សមត្ថភាព​ដឹក​នាំ​ក្រុម​ ​និង​ជួយ​ឲ្យ​សហព័ន្ធ​ដំណើរ​ការ​បាន​ល្អ។ ជាពិសេស​ទៀត​នោះ ​អ្នក​ស្រី​​ក៏​យល់​ច្បាស់​ពី​តម្លាភាព និង​ភាព​ទទួល​ខុស​ត្រូវ​ គឺជា​បេះ​ដូង ​នៃ​ការ​ដឹក​នាំ​​ក្នុង​ FIFA”៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc