នៅអូស្ដ្រាលី មិនត្រឹមតែស្ទូចបានត្រីទេ! ចំណីក្នុងពោះត្រីនេះ នឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល (មានវីដេអូ)

អូស្ដ្រាលី៖ នេះជារឿងដ៏ចម្លែក និងភាំងស្មារតី ដែលអ្នកនេសាទម្នាក់បែរជាប្រទះឃើញ សត្វពស់រស់មួយក្បាល នៅក្នុងមាត់ត្រី ដែលគាត់ស្ទូចបានទៅវិញ។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Andy Warton អាយុ ៤៤ឆ្នាំ ជាអ្នកនេសាទ និងរស់នៅទីក្រុងដាវិន បានស្ទូចត្រីនៅម្ដុំកោះ Melville ស្ថិតនៅភាគខាងជើងសមុទ្រ Timor កាលពីចុងខែមេសា នៅពេលដែលជួបរឿងមួយនេះ។ នៅក្នុងនោះបានឲ្យដឹងទៀតថា រូបគាត់បានភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលគាត់ ព្យាយាមទាញមាត់ត្រីចេញពីនុយ តែគាត់បែរជា ឃើញពស់មួយក្បាលរមួលខ្លួនចូលគ្នា នៅក្នុងមាត់ត្រីទៅវិញ។ ជាមួយគ្នានោះ គាត់បានប្រើដង្កៀបកៀបពស់នោះចេញមក យ៉ាងប្រុងប្រយ័ត្នបំផុត។

យ៉ាងណាមិញ គាត់បាននិយាយឲ្យដឹងថា គាត់នេសាទត្រីតាំងពីអាយុ ៦ឆ្នាំមកម្ល៉េះ និងមិនធ្លាប់ជួបប្រទះនូវរឿង បែបនេះនោះទេ ដោយជួបស្ថានភាពបែបនេះ គាត់ក៏ប្រញាប់ស្ទុះទៅយក ទូរស័ព្ទដៃមកថតទុកជាឯកសារភ្លាមៗ ក៏ព្រោះនេះជារឿងដ៏កម្រ និងមានតម្លៃមួយ។ ក្រោយពីគាត់ យកពួកវាចេញពីគ្នា ពស់ និងត្រី រូបគាត់ក៏បានបោះវាចូលទៅក្នុងទឹក វិញផងដែរ៕

ប្រភព ៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

ងាកមកនិយាយពីរបៀបស្ទូចត្រី  នោះប្រិយមិត្ដប្រហែលជា អាចងឿងឆ្ងល់ជាខ្លាំង។

នៅពេលដែលគេនិយាយពី ការស្ទូចត្រីអ្នកប្រហែលជានឹក ឃើញភ្លាមដល់ ការស្ទូច ត្រី ដែលភាគច្រើនគឺគេប្រើទូក ជិះទៅក្នុង ព្រែក ស្ទឹង ទន្លេ ឬសមុទ្រណា ដែលគេគិតថា សំបូរត្រី។ ក៏ប៉ុន្តែការស្ទូចដោយ ប្រើប្រាស់ទូកគឺមិនត្រូវបានគេនិយមនោះទេ នៅភាគ ខាង ជើង នៃប្រទេស ស្រីលង្កា ដោយសារតែប្រពៃណី ក្នុងការស្ទូចត្រីរបស់អ្នកស្រុក នៅទីនោះគឺ គេនិយម ការស្ទូច ត្រី ដោយអង្គុយនៅ លើឈើ ត្រង់ មួយដើម ដែលគេដោតជាប់ទៅនឹង បាតសមុទ្រ ឬក៏ទន្លេ។

ទំលាប់នៃការស្ទូចបែបនេះ ត្រូវបានអ្នកស្រុកមួយចំនួន នៅស្រីលង្កាចាប់ផ្តើមបំភ្លេចចោលពី មួយជំនាន់ ទៅមួយជំនាន់ តែទោះជាយ៉ាងណា ក៏ដោយ កាលពីជំនាន់សង្គ្រាមលោកលើកទី ២ ប្រជាជន ជាច្រើននៅចាំមិនភ្លេចពីការ នាំគ្នាប្រើប្រាស់ វិធីយកឈើដោតនៅបាតសមុទ្រ ហើយ ស្ទូចត្រីជុំគ្នា របៀបនេះ ដោយសារតែកាលណោះ គេពិបាករក និងមិនសូវមានអាហារ ទទួលទាន។

បើទោះបីជាការស្ទូចបែបនេះវា សឹងតែលែងត្រូវបានគេ យកមកប្រើក៏ពិតមែន ក៏ប៉ុន្តែរបៀបក្នុង ការស្ទូចបែបបុរាណនេះ វាមិនងាយស្រួល នោះទេ ព្រោះអ្នកស្ទូចត្រូវចេះរក្សាលំនឹងនៅលើឈើ ដែលដោត ជាប់នោះ បើមិនដូច្នោះទេ ត្រីអាចនឹងផ្អើល ឬក៏ឈើដែលដោតនោះអាច នឹងរលំ ធ្លាក់អ្នកស្ទូចទៅ ក្នុងទឹកជាក់ជាមិនខាន។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នៅអូស្ដ្រាលី មិនត្រឹមតែស្ទូចបានត្រីទេ! ចំណីក្នុងពោះត្រីនេះ នឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល (មានវីដេអូ)

នៅអូស្ដ្រាលី មិនត្រឹមតែស្ទូចបានត្រីទេ! ចំណីក្នុងពោះត្រីនេះ នឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល (មានវីដេអូ)
របៀបស្ទូចត្រី នៅស្រីលង្កា