ដឹង​អត់ថា គ្រួស​ក្នុង​ថង់​ទឹកប្រមាត់ បង្កឡើង​ដោយ​អ្វី​?

ដឹង​អត់ថា គ្រួស​ក្នុង​ថង់​ទឹកប្រមាត់ បង្កឡើង​ដោយ​អ្វី​?

​ថង់​ទឹកប្រមាត់ គឺជា​សរីរាង្គ​ដ៏​តូច​មួយ មាន​លក្ខណៈ​ដូច​ផ្លែ​សារី និង​ស្ថិតនៅ​ផ្នែក​ខាងលើ​ខាងស្តាំ​នៃ​ពោះ និង​ក្រោម​ឆ្អឹងជំនី​។ ថង់​ទឹកប្រមាត់ ផ្ទុក​ទៅដោយ​ទឹក​ប្រមាត់ សម្រាប់​រំលាយ​អាហារ នៅពេល​អាហារ​ចូល​ដល់​ពោះវៀនតូច​។

​គ្រួស​ក្នុង​ថង់​ទឹកប្រមាត់ មាន​ទំហំ​មិន​ទៀងទាត់​ឡើយ ចាប់ពី​ប៉ុន​គ្រាប់​ខ្សាច់ រហូត​ដល់​ប៉ុន​គ្រាប់​កូន​ហ្គោល​។ អ្នកខ្លះ កើត​គ្រួស​តែ​មួយ​គ្រាប់​ទេ តែ​ខ្លះទៀត​អាច​នឹង​មាន​ច្រើន ក្នុងពេល​តែមួយ​។ បើ​យើង​និយាយ​អំពី មូលហេតុ​របស់​វា​វិញ គឺ​គេ​មិនទាន់​ដឹង​ច្បាស់​នោះ​ទេ ប៉ុន្តែ គ្រូពេទ្យ​គិតថា គ្រួស​ទាំងនោះ កើតឡើង​ពី​មូលហេតុ ដូចខាងក្រោម​នេះ ៖

ទឹក​ប្រមាត់ មានកូ​ឡេ​ស្តេ​រ៉ុល​ច្រើនពេក​
ជាធម្មតា ទឹក​ប្រមាត់ គឺមាន​សារធាតុ​គីមី​គ្រប់គ្រាន់ ដើម្បី​រំលាយ​កូ​ឡេ​ស្តេ​រ៉ុល ដែល​ចេញពី​ថ្លើម​។ ប៉ុន្តែ បើសិនជា​ថ្លើម បញ្ចេញ​កូ​ឡេ​ស្តេ​រ៉ុល ច្រើន​ជាង​ទឹកប្រមាត់​រំលាយ​នោះ កូ​ឡេ​ស្តេ​រ៉ុល​ដែល​សល់ អាច​នឹង​បង្កើត​ជា​ដុំ​រឹងៗ​ទៅ​ជា​គ្រួស​បាន​។​

ទឹក​ប្រមាត់ មាន​ប៊ីលី​រ៉ុយ​ប៊ីន​ច្រើនពេក​
ប៊ីលី​រ៉ុយ​ប៊ីន គឺជា​សារធាតុ​គីមី​មួយ​ប្រភេទ ដែល​ត្រូវបាន​ផលិតឡើង នៅពេល​រាងកាយ​បំបែក​គ្រាប់​ឈាម​ក្រហម​។ ជំងឺ​ជា​ច្រើន​ដែល​ធ្វើឲ្យ​ថ្លើម ផលិត​ប៊ីលី​រ៉ុយ​ប៊ីន​ច្រើន​នោះ មានដូចជា ជំងឺ​ក្រិន​ថ្លើម ការបង្ក​រោគ​នៅ​ផ្លូវ​ទឹកប្រមាត់ និង​ជំងឺ​ឈាម​ជាដើម​។ កាលណា​ប៊ីលី​រ៉ុយ​ប៊ីន​មាន​ច្រើន វា​នឹង​បង្ក​ជា​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ដែរ​។

ថង់​ទឹកប្រមាត់ មិន​អាច​បញ្ចេញ​ទឹកប្រមាត់​អស់​
បើសិនជា​ថង់ទឹកប្រមាត់ មិន​អាច​បញ្ចេញ​ទឹកប្រមាត់​អស់ៗ​ទេ ទឹកប្រមាត់​នោះ អាច​នឹង​ទៅជា​ខា​ប់ៗ​ទៅ ហើយ​កើត​ជា​គ្រួស​តែម្តង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ដឹង​អត់ថា គ្រួស​ក្នុង​ថង់​ទឹកប្រមាត់ បង្កឡើង​ដោយ​អ្វី​?已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:ជំងឺទូទៅ