ខ្ញុំ​មាន​ផ្ទៃពោះ​ចឹង អាច​ញ៉ាំ​កាហ្វេ​បានទេ​?

ខ្ញុំ​មាន​ផ្ទៃពោះ​ចឹង អាច​ញ៉ាំ​កាហ្វេ​បានទេ​?

​ការ​មាន​ផ្ទៃពោះ គឺជា​រឿង​មួយ​ភ្ញាក់ផ្អើល​ណាស់ ប៉ុន្តែ វា​ក៏​អាច​នាំឲ្យ​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍ និង​ភ័យខ្លាច​ឥត​មូលហេតុ​ដែរ​។ មិន​ខ្វល់​ថា​អ្នក ទើបតែ​មាន​ផ្ទៃពោះ​លើ​ដំបូង ឬ​ធ្លាប់​មាន​កូន​ពី​មុន​ហើយ​នោះទេ គឺ​តែងតែមាន​ចម្ងល់​ជាប់​ខ្លួន ទាក់ទង​នឹង​របប​អាហារ ក្នុងពេល​មាន​ផ្ទៃពោះ​តែម្តង​។ ចម្ងល់​ដែល​ស្ត្រី​មាន​ផ្ទៃពោះ តែងតែ​ចង់​សួរ ហើយ​ក៏​ចង់​ដឹង ចម្លើយ​ជាងគេ​នោះ​គឺថា តើ​ពួកគេ​អាច​ញ៉ាំ​កាហ្វេ ក្នុងពេល​មាន​ផ្ទៃពោះ​បាន​ឬ​អត់​?

​ស្ថិត​ត្រង់​ចំណុច​នេះ​ដែរ គ្រូពេទ្យ​មួយចំនួន​បាន​ណែនាំ​ថា អ្នក​មិនគួរណា​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន ក្នុងពេល​មាន​ផ្ទៃពោះ​ឡើយ ហើយ​ខ្លះ​ទៀត​ណែនាំ​ថា អ្នក​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​វិញ​។ កាហ្វេ​អ៊ី​ន គឺជា​សារធាតុ​ភ្ញោ​ច ដូច្នេះ​វា​អាច​ធ្វើឲ្យ សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ចង្វាក់បេះដូង​លោត​ញាប់ ដូច្នេះ ពិតជា​មិន​ណែនាំ​ឲ្យប្រើ​ប្រាស់ ក្នុងពេល​មាន​ផ្ទៃពោះ​ឡើយ​។ ការប្រើប្រាស់​ជាតិ​កាហ្វេ​អ៊ី​ន ក៏​នាំ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ដែរ ដូច្នេះ ចូរ​ប្រាកដថា​អ្នក​បាន​ញ៉ាំ​ទឹក​ច្រើន​ហើយ​។

ជាតិ​កាហ្វេ​អ៊ី​ន ក៏​អាច​ជ្រាប​ចូលទៅ​ក្នុង​សុក ដើម្បី​ចូល​ទៅក្នុង​ឈាម​ទារក​បានដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​នឹង​ប៉ះពាល់​ទៅលើ របៀបរបប​នៃ​ការ​គេង​ទាំង​ម្តាយ និង​កូន​ក្នុង​ផ្ទៃ​ទៀត​។ ទោះបីជា​យ៉ាងណា​ក៏ដោយ គេ​មិន​មាន​ការស្រាវជ្រាវ​ណាមួយ​ជាក់លាក់ ទាក់ទង​នឹង​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កម្រិត​មធ្យម ឬ​តិច​ជាង ៥ ពែង​ក្នុង​មួយថ្ងៃ ធ្វើឲ្យ​រ​លូតកូន ឬ​កូន​កើត​មក​បាត់​អវៈយវៈ​នោះទេ​។ ចំពោះ​ការណែនាំ​នា​ពេល​ថ្មីៗ​នេះ ទាក់ទង​នឹង​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​គឺ ចាប់ពី ១០០ ទៅ ២០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ ឬ​ស្មើនឹង​កាហ្វេ​ពែង​តូច​មួយ​ពែង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។