Huawei G7 Plus មាន​តម្លៃ 399 អឺរ៉ូ​នៅ​ទ្វីប​អឺរ៉ុប

G7 Plus មិនមែន​ជា​អាថ៌កំបាំង​ទៀត​ទេ ​បើ​យើង​តាម​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ទម្លាយ​ព័ត៌មាន​ថ្មីៗ​នេះ​ថា G7 Plus នឹង​សម្ពោធ​ជា​ផ្លូវការ​នៅ​អឺរ៉ុប​នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ តម្លៃ​​របស់ G7​ Plus ក៏​ត្រូវ​បាន​គេ​ទម្លាយ​ដែរ គឺ​មាន​តម្លៃ €399។
ក្រុមហ៊ុន​ Huawei ជ្រើស​យក​វិធី​លក់​តាម​ Online Store ដែល​ទើប​តែ​បើក​នៅ​ពេល​សម្ពោធ​ Honor 7 កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។ យ៉ាង​ណា​ក៏​ដោយ​ វា​នៅ​ស្រពិចស្រពិល​នៅ​ឡើយ​ ទាក់ទង​នឹង​កាលបរិច្ឆេទ​ពិតប្រាកដ​ក្នុង​ការ​ចេញ​លក់ G7 Plus។ G7 Plus គឺ​ជា​ស្មាតហ្វូន​លំដាប់​កណ្ដាល​ដែល​មាន​លក្ខណៈ​ Premium ជាមួយ​ថាមពល​ខ្លាំង​ និង​បច្ចេកវិទ្យា​ប្រកប​ដោយ​សក្ដានុពល។

G7 Plus មាន​អេក្រង់​ Touch Screen 1080p ទំហំ 5.5 អ៊ីញ និង​កាមេរ៉ា​ក្រោយ​ប្រភេទ​ dual-LED flash ទំហំ 13MP និង​កាមេរ៉ា​មុខ​ទំហំ 5MP ដែល​មាន​អង្គ ប្រតិបត្តិការ 1.7 GHz octa-core Cortex-A53 ប្រើប្រាស់​ស៊ីម និង​អ៊ីនធឺណិត​ 4G LTE ចំណែក​ថ្ម​វិញ​មាន​ថាមពល​ 3000 mAh ។
G7 Plus មាន​អង្គ​ប្រតិបត្តិការ​ 3GB RAM និង 32GB ROM (អាច​បន្ថែម​ SDcard ខាង​ក្រៅ​បាន)។ ប្រព័ន្ធ​ប្រតិបត្តិ​របស់​ G7 Plus គឺ Android 5.1 Lollipop ដែល​ភ្ជាប់​មក​ជាមួយ​ EMIU 3.1 របស់ Huawei មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់។​ មាន​បី​ពណ៌​សម្រាប់​ជ្រើស​រើស​គឺ​ពណ៌​ មាស​ ពណ៌ស​ និង​ប្រាក់​ក្រមៅ​។
អេក្រង់​របស់​ G7 Plus មាន​លក្ខណៈ​កោង​ 2.5D ហើយ​នៅ​ខាង​ក្រោយ​មាន​សម្រាប់​ស្កេន​ក្រយៅដៃ​ ដែល​អាច​បញ្ជា​ចុះ​ឡើង​ ហ្សូម និង​ចលនា​ផ្សេង​ទៀត។ G7 Plus ស្រោម​ដោយ​លោហធាតុ​ពេញ​មួយ​តួ​ខ្លួន។


  • Huawei G7 Plus មាន​តម្លៃ 399 អឺរ៉ូ​នៅ​ទ្វីប​អឺរ៉ុប已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:កីឡា
Tags: