អត់អូន! អត់កូន! បង​​​មិន​​អាច​​រស់​​បាន​​

ខេត្តកំពង់ធំ ៖ មានការ​​ភ្ញាក់ផ្អើល​មួយ​​កើតឡើង​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ​ឧសភា ​២០១៦ ​បន្ទាប់បុរស​​ជនជាតិថៃ​ម្នាក់​ត្រូវគេដឹងថា ​​ស្កាត់​​​​ពី​​ស្រុក​ថៃ​មក​ស្រុក​ខ្មែរ​ ដើម្បី​រកប្រពន្ធ​និង​កូន​​ តែ​មិន​ឃើញក៏​​សម្រេចចិត្ត​ចង.ក​​ធ្វើ​អត្តឃាត​ស្លាប់​តែម្តង ដែល​ហេតុ​ការណ៍​នេះ ​កើតឡើង​​ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​សាមគ្គី ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។

​បុរសដែលស្លាប់​ឈ្មោះ​នាយសំភី​ន ហៅ​ផាក ណាត់ ​​អាយុ​៣៦​ឆ្នាំ ជា​ជនជាតិ​ថៃ រស់នៅ​ភូមិ​​ពីរ ឃុំ​ណ​ង​វែង ស្រុក​គោក​ឃ្ល​ង ខេត្ត​ស្រះ​​កែវ ។

​ពាក់ព័ន្ធ​​​ករណី​ជនជាតិ​ថៃ​​​ចង.ក​ធ្វើ​អត្តឃាត​នៅ​ស្រុក​ខ្មែរ​នេះ ​បើ​តាមប្រភព​​ទទួល​បាន​ពី​សមត្ថកិច្ច និង​អាជ្ញាធរ​​​ថា ​ជនជាតិ​ថៃ​នេះ​​​បាន​​ស្រលាញ់​​​ជាមួយ​នារី​ខ្មែរ​ម្នាក់​​ឈ្មោះ​ញាំ សុភា អាយុ​៣០ឆ្នាំ​ អស់​រយៈពេល​ជា​ច្រើន​​ឆ្នាំ​មកហើយ ​។

ពេល​​ដែល​នាង​សុភា ទៅ​ធ្វើ​ជា​​កម្មករ​នៅ​ប្រទេស​​ថៃ រហូត​បានកូន​ស្រី​ម្នាក់​​​ឈ្មោះអូត ភី​ន អាយុ​៧​ឆ្នាំ និង​ធ្លាប់​នាំ​គ្នា​​មក​លេង​ម្តាយ​នៅ​ស្រុក​ខ្មែរ ហើយ​ក៏​ត្រឡប់​ទៅ​ប្រទេស​ថៃ ។

នៅ​មុន​ថ្ងៃ​កើតហេតុ​ ​​ជន​រង​គ្រោះ​និងប្រពន្ធ​បាន​ឈ្លោះប្រកែក​គ្នា​ ហើយ​ប្រពន្ធ​ក៏​បាន​នាំ​កូន​​ចុះ​ចោល​បាត់ ​ពុំ​ឃើញ​ត្រឡប់​ទៅ​ផ្ទះ​​វិញ ដោយ​ស្មានថា​ប្រពន្ធ​នាំ​កូន​មក​ផ្ទះម្តាយ​​នៅ​ភូមិ​ឃុំ​ខាងលើ ។

រូបគេ​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ ​មករក​​ប្រពន្ធ​នៅផ្ទះម្តាយក្មេក​​ កាលពី​ថ្ងៃ​ទី​១២ ​ឧសភា ឆ្នាំ​២០១៦ មិនឃើញ​ ក៏​​តូចចិត្ត​ក៏​លួច​ចង.ក​ធ្វើ​អត្តឃាត​នៅ​លើ​ផ្ទះ​ម្តាយក្មេក​ កាលពី​យប់​ទៀប​​ភ្លឺ ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ​ឧសភា តែ​ម្តង ​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពីវេលាម៉ោង៧៖៣០នាទី ព្រឹកថ្ងៃទី១១ ខែឧសភា កន្លងទៅនេះ បុរសដែលជាកម្មករម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន ដោយ នៅលើមែកឈើ ក្នុងភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង បន្ទាប់ពីរូបគាត់ មានការតូចចិត្ត និងជីវភាពទីទ័លក្រ ខ្លាំងពេក រកព្រឹកខ្វះល្ងាច គួបផ្សំនិងគ្មានលុយ មើលជម្ងឺ កូនឈឺផងនោះ។

បើតាមមន្រ្តីនគរបាលស្រុកកំរៀង បានឲ្យដឹងថា ជនរងគ្រោះដែលចងកសម្លាប់ខ្លួននេះ ឈ្មោះ ខេម ម៉ច់ អាយុ៥៣ឆ្នាំ មុខរបរកម្មករ រស់នៅ ក្នុងភូមិអណ្តូងតាស្រែន ឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែង បានមកស្នាក់នៅ ធ្វើជាកម្មករ ក្នុងភូមិអូរដា ឃុំអូរដា ស្រុកកំរៀង។ ជនរងគ្រោះ បានយកក្រមា ចងក នៅនិងដើមឈើ បណ្តាលឲ្យស្លាប់។

បើតាមអ្នកភូមិបានបញ្ជាក់ថា លោក ខេម ម៉ច់ ដាច់ចិត្តចងកសម្លាប់ខ្លួននេះ ដោយសារតែ តូចចិត្តខ្លួនក្រ ហើយកូនមានជំងឺ បច្ចុប្បន្នសាកសព កំពុងត្រូវបាន គ្រួសាររៀបចំធ្វើបុណ្យ តាមប្រពីណៃយ៍ ជាមួយគ្នានោះ ក្រុមគ្រួសារក៏អំពាវនាវ ដល់សប្បុរសជន មេត្តាឧបត្ថម្ភ ដល់គ្រួសារគាត់ដែល ជួបការលំបាកផង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អត់អូន! អត់កូន! បង​​​មិន​​អាច​​រស់​​បាន​​

អត់អូន! អត់កូន! បង​​​មិន​​អាច​​រស់​​បាន​​

អត់អូន! អត់កូន! បង​​​មិន​​អាច​​រស់​​បាន​​

អត់អូន! អត់កូន! បង​​​មិន​​អាច​​រស់​​បាន​​

អត់អូន! អត់កូន! បង​​​មិន​​អាច​​រស់​​បាន​​

អត់អូន! អត់កូន! បង​​​មិន​​អាច​​រស់​​បាន​​