សញ្ញា​គ្រោះថ្នាក់​ទាំង ៦ ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ដឹង​

6 Videos


គ្នានស្ត្រីមានផ្ទៃពោះណាម្នាក់ ចង់គិតពីសញ្ញាគ្រោះថ្នាក់ក្នុងពេលមានផ្ទៃពោះនោះទេ តែជាអកុសលសញ្ញាគ្រោះថ្នាក់ ក៏អាចកើតមានចំពោះស្ត្រីដែរ ។ ការដឹងអំពីសញ្ញាគ្រោះថ្នាក់ទាំងអស់នេះ គឺមិនធ្វើឲ្យអ្នកមានអារម្មណ៍ភ័យខ្លាចនោះទេ ។ អ្នកមិនគួរភ័យស្លន់ស្លោទេ ប្រសិនបើអ្ននមាសញ្ញាណាមួយក្នុងចំណោមសញ្ញាខាងក្រោមនេះហើយគួរតែទៅពិគ្រោះជាមួយវេជ្ជៈបណ្ឌិតជាបន្ទាន់។

+ការហូរឈាម
ការហូរឈាមថ្លាៗ តាមទ្វារមាស គឺជាអាការធម្មតាសម្រាប់ស្ត្រីមានផ្ទៃពោះគ្រាដំបូង ។ ប៉ុន្តែការហូរឈាមមិនឈប់ឈរ
អាចមានន័យថា ប្រាកដជាមានអ្វីមិនប្រក្រតីចំពោះគភ៌ហើយ ។ ប្រសិនបើអ្នកជួបអាការដូចនេះ សូមអ្នកទៅពិគ្រោះជាមួយ
គ្រូពេទ្យបន្ទាន់ ។

+មានការឈឺចាប់
ការឈឺចាប់នៅបរិវេណពោះខាងក្រោម អាចជាការឈឺចាប់មួយចំហៀងពោះនៅ១៦សប្ដាហ៏ដំបូងអាចបង្ហាញថា ស្ត្រីមានកូនក្រៅស្បូន ។ ការមានកូនក្រៅស្បូនអាចធ្វើឲ្យរហែកឬខូចខាតសរីរាង្គក្នុងត្រគាក ។ បញ្ហានេះអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ម្ដាយ ។ អាការកូនក្រៅស្បូននេះអាចព្យាបាលបាន និងធ្វើការពិនិត្យឃើញតាមរយះឧបករណ៍អេកូ។ ប៉ុន្តែការធ្វើរោគវិនិច្ឆ័យនេះត្រូវប្រព្រិត្តទៅឲ្យបានលឿនបំផុត ។

+សម្ពាធឈាម
សម្ពាធឈាមខ្ពស់អាចបង្ហាញពីភាពស្មុគស្មាញធ្ងន់ធ្ងរ ចំពោះគភ៌ដែលត្រូវបានមនុស្សស្គាល់ថាជា Eclampsia ។ អាការនេះអាចបណ្ដាលឲ្យហើមដៃធ្ងន់ធ្ងរ ឬហើមជើង ។

+ការក្អួតចង្អោរ
ស្ត្រីជាច្រើនប្រឈមអាការចាញ់កូនតែជួនកាលអាការនេះកាន់តែធ្ងន់ធ្ងរ ហើយស្ត្រីអាចបាត់បង់ជាតិទឹកនិងស្រកទំងន់ ។បញ្ហានេះអាចបង្កជាគ្រោះថ្នាក់ដល់ម្ដាយនិងទារកមិនទាន់កើត ។

+ការកន្ត្រាក់
ការកន្ត្រាក់ គឺជាគ្រោះថ្នាក់ម្យ៉ាង ក្នុងកំឡុងពេលមានផ្ទៃពោះ គឺបញ្ជាក់ពីអាការសម្រាលកូនមុនកំណត់ ។ សញ្ញានៃការសម្រាលកូនមុនកំណត់នេះ ត្រូវបានកំណត់សញ្ញានៅមុន៣៧សប្ដាហ៍នៃរយះពេលមានកូន ។ 

+ទារកធាក់
នៅពេលអ្នកចាប់ផ្ដើមមានអារម្មណ៍ថា ទារកក្នុងផ្ទៃរបស់អ្នកធាក់ និងមានចលនា (នៅសប្ដាហ៍ទី១៦ និងសប្ដាហ៍ទី២០) ពេលនោះអ្នកគួរតែមានអារម្មណ៍ថា ទារក ធាក់ ឬមានចលនាយ៉ាងតិច៤ដងក្នុងមួយម៉ោង ។ ប្រសិនបើអ្នកមានអារម្មណ៍ថា ទារកក្នុងផ្ទៃ មានចលនាតិច ឬមិនមានចលនាតែម្ដង ទារកប្រហែលជាជួបប្រទះបញ្ហាពីបាកអ្វីមួយហើយ ៕