ខែ​ដើម​ឆ្នាំនេះ​ បាតុភូត ព្យុះ ​និង​រន្ទះ បាន​សម្លាប់​មនុស្ស​២២​នាក់ និង​ងាប់​គោ-ក្របី​១២​ក្បាល​

ខែ​ដើម​ឆ្នាំនេះ​ បាតុភូត ព្យុះ ​និង​រន្ទះ បាន​សម្លាប់​មនុស្ស​២២​នាក់ និង​ងាប់​គោ-ក្របី​១២​ក្បាល​



ភ្នំពេញ ​៖​ គិត​ចាប់ពី​ខែមករា រហូតមកដល់ សប្ដាហ៍​ទី​១ នៃ​ខែឧសភា ខ្យល់ព្យុះ ​និង​រន្ទះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ ស្លាប់​២២​នាក់ និង​រង​របួស​៨៧​នាក់​ទៀត​ ព្រមទាំង​ងាប់​គោ​-​ក្របី​១២​ក្បាល​។ ប្រៀបធៀប​រយៈពេល ដូចគ្នា​កាលពី​ឆ្នាំមុន ប្រហាក់​ប្រហែល​គ្នា​។​

លោក កែវ វី នាយក​ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ បាន​មាន​ប្រសា​សន៍​ប្រាប់ថា ​គ្រោះថ្នាក់​រន្ទះ​នេះ គឺ​បណ្ដាលមកពី​ការប្រែប្រួល​អាកាសធាតុ​ច្រើន ពី​ព្រោះ​ថា នៅ​ពេ​ល​ដែល​មាន​ព្យុះភ្លៀង​ម្តងៗ គឺ​បាន​នាំមក​នូវ​ខ្យល់ និង​រន្ទះ មក​ជាមួយគ្នា ដែល​ងាយ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​នៅពេល​ពួកគាត់​មិន​ចេះ​ពី​របៀប​បង្ការ​ ទប់ស្កាត់​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ ដោយសារ​រន្ទះ​នេះ​។ គិត​ចាប់ពី​ខែមករា រហូតមកដល់​សប្ដាហ៍​ទី​១ នៃ​ខែឧសភា ខ្យល់ព្យុះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ ស្លាប់​៧​នាក់ និង​រង​របួស​៧១​នាក់។ ចំណែក​គ្រោះ​រន្ទះបាញ់​វិញ មាន​អ្នក​ស្លាប់​១៥​នាក់ និង​របួស​១៦​នាក់ ព្រមទាំង​ងាប់​គោ-ក្របី ចំនួន​១២​ក្បាល។​ ចំនួន​នេះ​បើ​ធៀប​រយៈពេល​ដូចគ្នា​មាន​លក្ខណៈ​ប្រ​ហាក់​ប្រហែលគ្នា​។​ អំឡុង​ពេលនោះ​ ខ្យល់ព្យុះ បាន​កើតឡើង​ចំនួន ៨៥​លើក ក្នុង​ខេត្ត​រាជធានី ចំនួ​ន​២០ និង​ផ្ទះ​ខូចខាត ចំនួន​៤៧៣ និង​ខូច​មធ្យម ចំនួន​២៤៣៣​ខ្នង​។​

ជាមួយ​គ្នា​នេះ​ លោក កែវ វី​ ក៏បាន​ធ្វើការ​អំពាវនាវ ប្រជាពលរដ្ឋ​ត្រូវ​ចេះ បង្ការ​គ្រោះធម្មជាតិ​ ដោយ​រន្ទះ​នេះ ​ដោយ​ខ្លួនឯង ខណៈ​ឆ្នាំនេះ​កើតមាន​គ្រោះថ្នាក់​ខ្លាំង ​ដោយសារតែ​អាកាសធាតុ​មានការ​ប្រែ​ប្រួល​ខ្លាំង​។​ លោក​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​បង្ការ​គ្រោះធម្មជាតិ​ដោយសារ​រន្ទះ ដោយ​បិទ​ទូរស័ព្ទ វិទ្យុ និង​ទូរទស្សន៍​នៅពេល​ដែល​មាន​ភ្លៀង​ធ្លាក់​។ ចំពោះ​ការ​ជ្រក នៅពេល​ភ្លៀង ត្រូវ​អនុវត្ត​ការ​ស្ថិត​នៅ​ឲ្យ​បាន​ងាយ​ពី​៣​ទៅ​៤​ម៉ែត្រ​ក្រោម​ដើមឈើ​ចំ ជៀសវាង​ការ​ឆ្លង​ចរន្តអគ្គិសនី​នៅពេល​ ដែល​មាន​រន្ទះ​។ ​លោក​បន្ត​ថា គ្រោះថ្នាក់​រន្ទះ​នេះ អាច​ធ្វើ​ឲ្យ​មនុស្ស​ទទួលរង​គ្រោះថ្នាក់​ស្រាល​, ធ្ងន់ ឬ​រហូត​ដ​ល់​បាត់បង់​ជីវិត​។ ដូច្នេះ​នៅពេល​ដែល​មាន​អ្នករងគ្រោះ​ដោយសារ​រន្ទះ​នេះ ជាដំបូង​ត្រូវធ្វើ​ការ​ស​ង្គ្រោះ​ជាបឋម​តាមរយៈ​ការ​ធ្វើ​ចលនា​បេះដូង​ដល់​អ្នករងគ្រោះ និង​ប្រញាប់ប្រញាល់ បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​៕

ខែ​ដើម​ឆ្នាំនេះ​ បាតុភូត ព្យុះ ​និង​រន្ទះ បាន​សម្លាប់​មនុស្ស​២២​នាក់ និង​ងាប់​គោ-ក្របី​១២​ក្បាល​