ជន​សង្ស័យ​២​នាក់​ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ​ត្រូវ​ប៉េអិម​ស្រុក​ស្អាង​ឃាត់ខ្លួន

ជន​សង្ស័យ​២​នាក់​ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ​ត្រូវ​ប៉េអិម​ស្រុក​ស្អាង​ឃាត់ខ្លួន



កណ្ដាល ៖ មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​២​នាក់ ​ត្រូវ​កម្លាំង​កង​រាជអាវុតហត្ថ​ស្រុក​ស្អាង​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង ១០និង៤០ នាទី ថ្ងៃទី១៣ ​ខែឧសភា​ ឆ្នាំ២០១៦​នៅ​ចំណុច​កំពង់ដ​ក្បាល​កោះគរ​ស្ថិត​ក្នុង ភូមិ ព្រែកត្រែង ឃុំ សិត្បូ ស្រុក​ស្អាង​ខេត្ត​កណ្ដាល​។

លោក​វរសេនីយ៍ត្រី​អ៊ួ ផល្លី​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​ឃាត់ខ្លួន​នោះ​ គឺ​ទី១​ឈ្មោះ​ នី វី​ស្វា​ស៊ី​ ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ​ជនជាតិ​ខ្មែរឥស្លាម​មាន​ទីលំនៅ​ភូមិ​ប៉ា​រ៉ែន​ ក្រោម​ឃុំ​ស្វាយ​ប្រទាល​ ស្រុក​ស្អាង ​មុខរបរ​នេសាទ​ត្រី​ទី​២​ឈ្មោះ​លីយ៉ា​កូប​ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ជនជាតិ​ខ្មែរឥស្លាម​មុខរបរ​កម្មករ​កាប់​គោ​ មានទី​នៅ​ជាមួយគ្នា។

វត្ថុតាង​ចាប់​យក​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (​ម៉ា​ទឹក​ក​) ចំនួន​៤​កញ្ចប់​តូច​កាបូបដៃ​ពណ៌​ឈាម​ជ្រូក​(01)ដែក​កេស ចំនួន១ ប្រាក់​រៀល​ចំនួន​6500៛​ និង​ប្រាក​ដុល្លារ​ចំនួន​១​ដុល្លារ​ អត្តសញ្ញាណ​ប័ណ្ណ​ខ្មែរ​ចំនួន​១​ទូរស័ព្ទ​ចំនួន២គ្រឿង​ម៉ាក់​ណូគា​ចុច​ពិល​ពណ៌​ក្រហម​ លោក​មេបញ្ជាការ​បាន​ឲ្យ​ដឹង​ទៀត​ថា​មុន​ពេល​កើតហេតុ​កម្លាំង អ ហ ស្រុក​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​ មាន​ជនសង្ស័យ​ចំនួន​២​នាក់​តែងតែ​ចែកចាយ​គ្រឿងញៀន​ នៅ​ចំណុច​កើតហេតុ​ខាងលើ​កម្លាំង អហ ស្រុក​ចំនួន​6​នាក់​ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​ស្រុក ចុះ​ល្បាត​នៅ​ចំណុច​កើតហេតុ​ក៏​ប្រទះឃើញ​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​កម្លាំង​ប៉េអិម​ស្រុក​ បាន​ឃាត់​និង​ឆែក​ឃើញ​ម្សៅ​ពណ៌​ស​ថ្លា​ចំនួន​៤​កញ្ចប់​តូច​នៅ​ក្នុង​ហោប៉ៅ​ខោ​របស់​ឈ្មោះ​លី​យ៉ាកូប​ និង​បាន​នាំ​ខ្លួន​អ្នក​ទាំង​០២ និង​វត្ថុ​តាំង​មក​មូលដ្ឋាន​ស្រុក​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិ​វិធី​ច្បាប់​៕
ជន​សង្ស័យ​២​នាក់​ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ​ត្រូវ​ប៉េអិម​ស្រុក​ស្អាង​ឃាត់ខ្លួន

ជន​សង្ស័យ​២​នាក់​ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ​ត្រូវ​ប៉េអិម​ស្រុក​ស្អាង​ឃាត់ខ្លួន