លោក ឡាយ វណ្ណៈ អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​បងប្អូន​ពលរដ្ឋ​ នៅ​ឃុំ​ពន្លៃ និង​ឃុំ​អង្គរ​បូរី​

លោក ឡាយ វណ្ណៈ អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​បងប្អូន​ពលរដ្ឋ​ នៅ​ឃុំ​ពន្លៃ និង​ឃុំ​អង្គរ​បូរី​



តាកែវ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦ បន្ទាប់ពី​បាន​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​សមិទ្ធផល​នានា និង​បញ្ចុះ​ខណ្ឌ​សីមា​ព្រះវិហារ នៅ​វត្ត​កំពែង ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ​រួចមក ឯកឧត្ដម ឡាយ វណ្ណៈ អភិបាល​ នៃ​គណៈ​អភិបាល​តាកែវ បាន​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ពន្លៃ និង​ឃុំ​អង្គរ​បូរី ស្ថិត​ក្នុង​ស្រុក​អង្គរ​បូរី ខេត្ត​តាកែវ​។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​បាន​ពាំនាំ​ការ​ផ្ដាំ​សួរសុខទុក្ខ​ពី​ប្រមុខ​រាជរដ្ឋាភិបាល ជាពិសេស​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេស​ឲ្យ​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ទាំងអស់​ និង​មាន​សុខ​សន្តិភាព​ពេញលេញ​ជូន​បងប្អូន​រស់នៅ​ប្រកបដោយ​ក្តី​សុខសាន្ត។ ដើម្បី​ជា​សេចក្ដី​ថ្លែងអំណរគុណ​ជូន​ដល់​បងប្អូន​ប្រជាពល​រដ្ឋ​នៅ​ឃុំ​ទាំង​០២​ខាងលើ ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​តាំងពី​យូរ​ណាស់​មក​ហើយ និង​តាម​ការ​ស្នើ​សុំ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផង​នោះ ឯកឧត្ដម​អភិបាលខេត្ត​បាន​ចាត់តាំង​ឲ្យ​ក្រុមការងារ​ស្តារ​ស្រះ​ចំនួន​០៣​ និង​បុក​អណ្ដូងស្នប់​ចំនួន​០៣​ជូន​ដល់​បងប្អូន​សម្រាប់​ប្រើប្រាស់ ដូច​ខាង​ក្រោម​ ៖

១,​ស្រះ​ទឹក​ទំហំ​៤៥​ម៉ែត្រ​x៤៥​ម៉ែត្រ ជម្រៅ​០៣​ម៉ែត្រ ស្ថិតនៅ​ភូមិ​ស្រមុក ឃុំ​ពន្លៃ​
២,​ស្រះ​ទឹក​ទំហំ​១០០​ម៉ែត្រ​x១០០​ម៉ែត្រ ជម្រៅ​៥​ម៉ែត្រ ស្ថិតនៅ​ភូមិ​ធ្លោក​យល់ ឃុំ​ពន្លៃ​
៣,​ស្រះ​ទឹក​ទំហំ​៣០​ម៉ែត្រ​x៥០​ម៉ែត្រ ជម្រៅ​០៣​ម៉ែត្រ ស្ថិតនៅ​ភូមិ​ទួល​សាំ​ងខ ឃុំ​អង្គរ​បូរី​។​

​*ចំណែក​អណ្ដូងស្នប់​០៣​ ត្រូវ​បាន​រៀបចំ​បុក​ជូន ៖
១,ជូន​ស្នាក់​ការ​បក្ស​ឃុំ​ពន្លៃ​
២,អណ្ដូងស្នប់​០១ និង​ម៉ូទ័រ​០១​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួល​សាំ​ងខ ឃុំ​អង្គរ​បូរី​
៣,អណ្ដូងស្នប់​០១ និង​ម៉ូ​ទ័​រ​០១​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួល​សាំ​ងក ឃុំ​អង្គរ​បូរី ស្រុក​អង្គរ​បូរី ខេត្ត​ស្រះកែវ​។

ជា​ចុង​បញ្ចប់​ នៃ​ការ​ចុះ​សួរសុខទុក្ខ​បងប្អូន​ក្នុង​ល្ងាច​ថ្ងៃ​នោះ​ដែរ ឯកឧត្ដម​អភិបាល ​នៃ​គណៈ​អភិបាល​ខេត្ត​តាកែវ បាន​មាន​ប្រសាសន៍​ទៅកាន់​ពលរដ្ឋ​ក្នុងស្រុក​អង្គរ​បូរី​ទាំងអស់​ឲ្យ​បន្ត​សេចក្ដី​ទុក​ចិត្ត​ និង​គាំទ្រ​ថ្នាក់ដឹកនាំ​ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ ដើម្បី​នាំ​សុខ​សន្តិភាព​ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ដល់​ជាតិខ្មែរ​ទាំងមូល​៕លោក ឡាយ វណ្ណៈ អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​បងប្អូន​ពលរដ្ឋ​ នៅ​ឃុំ​ពន្លៃ និង​ឃុំ​អង្គរ​បូរី​
លោក ឡាយ វណ្ណៈ អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​បងប្អូន​ពលរដ្ឋ​ នៅ​ឃុំ​ពន្លៃ និង​ឃុំ​អង្គរ​បូរី​

លោក ឡាយ វណ្ណៈ អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​បងប្អូន​ពលរដ្ឋ​ នៅ​ឃុំ​ពន្លៃ និង​ឃុំ​អង្គរ​បូរី​