ព្រែក​ធម្មជាតិ ចំនួន ០២ ខ្សែ សាងសង់​សម្រេច​លទ្ធផល​បាន​ប្រមាណ ៦៨ ភាគរយ ​គ្រោង​នឹង​បញ្ច​ប់​នៅ​អំឡុង​ខែកញ្ញា ខាងមុខ​

ព្រែក​ធម្មជាតិ ចំនួន ០២ ខ្សែ សាងសង់​សម្រេច​លទ្ធផល​បាន​ប្រមាណ ៦៨ ភាគរយ ​គ្រោង​នឹង​បញ្ច​ប់​នៅ​អំឡុង​ខែកញ្ញា ខាងមុខ​

ភ្នំពេញ ៖ ព្រែក​ធម្មជាតិ​ចំនួន ០២ ខ្សែ​គឺ​ព្រែក​យាយ​ហៃ និង​ព្រែក​បែក ប្រវែង ៦.៧៥០ ម៉ែត្រ​ស្ថិត​ក្នុ​ង​ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ត្រូវ​បាន​ជួសជុល ​និង​ស្ដារ​គិត​មកដល់ពេលនេះ សម្រេច​ល​ទ្ធផល​បាន​ប្រមាណ ៦៨ ភាគរយ ការដ្ឋាន​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៦ ខាង​មុ​ខ​។​

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា ​ព្រែក​ធម្មជាតិ ចំនួន ០២ ខ្សែ ក្រសួង​បាន​បើក​ការ​ដ្ឋាន ស្ដារ​ឡើង​វិញ សរុប​ប្រវែង ៦.៧៥០ ម៉ែត្រ រួម​ជាមួយនឹង​ការសាងសង់​សំណង់​សិល្បការ​ជា​ច្រើ​ន​កន្លែង​ទៀត ដើម្បី​ទាញ​យក​ទឹក និង​ដី​ល្បប់ ពី​ទន្លេបាសាក់​ទៅ​ស្រោចស្រព​ដីស្រែ​របស់​បងប្អូន​ប្រ​ជាកសិករ ប្រមាណ ៣១៣ ហិកតា។ ទន្ទឹម​នឹង​ការ​ស្ដារ​ព្រែក​ទាំង ០២ ខ្សែ ខាងលើ ក្រសួង​ក៏បាន​ធ្វើ​ការ​សាងសង់​ភ្លឺ​អម​សងខាង​ព្រែក​ស​រុ​ប​ប្រវែង ១០.០៥០ ម៉ែត្រ ឲ្យ​ទៅ​ជា​ផ្លូវលំ​ជនបទ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​ដឹកជញ្ជូន​កសិផល​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ផង​ដែរ។​

សូម​រំលឹក​ជូន​ថា ការដ្ឋាន​ស្ដារ​ព្រែក​យាយ​ហៃ និង​ព្រែក​បែក ត្រូវ​បាន​ចាប់​ដំណើរការ កាលពី​ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ហើយ​មកដល់ពេលនេះ សម្រេច​លទ្ធផល​បាន​ប្រមាណ ៦៨ ភាគរយ។ ការ​ដ្ឋាន​នេះ​ គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៦ ខាងមុខ៕