បងប្អូន​ភ្លោះ​​២​នាក់ ​ត្រូវ​រថយន្ត​បុក​ស្លាប់​​យ៉ាង​អាណោចអាធ័ម​លើ​ផ្លូវ​ជាតិ​លេខ​៤

បងប្អូន​ភ្លោះ​​២​នាក់ ​ត្រូវ​រថយន្ត​បុក​ស្លាប់​​យ៉ាង​អាណោចអាធ័ម​លើ​ផ្លូវ​ជាតិ​លេខ​៤



កំពង់ស្ពឺ ​៖ ​បងប្អូន​ភ្លោះ​២​នាក់ ​ត្រូវ​បាន​រថយន្ត​កាមរី​បុក​ស្លាប់​យ៉ាង​អាណោចអាធ័ម ​កាលពី​វេលា​ម៉ោង​១៧​និង​២០​ល្ងាច ​ថ្ងៃ​ទី​១៣​ ខែ​ឧសភា ​ឆ្នាំ​២០១៦​​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤-៣៥​ ត្រង់​ចំណុច​ភូមិ​ទួលព្រិច ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​ ខណៈ​ពេល​ជិះ​ម៉ូតូឌុប​គ្នា។

សមត្ថកិច្ច​ប្រាប់​ថា មុន​ពេល​កើតហេតុ ​គេ​ឃើញ ​រថយន្ត​១​គ្រឿង​ម៉ាក​កាមរី ​ពណ៌​ស្លែ ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​2A.8359 បើកបរ​ដោយ​ឈ្មោះ​សុទ្ធ សម ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​គោក​ភ្នៅ ឃុំ​វល្លិ​ស ធ្វើដំណើរ​ពី​លិច​ទៅ​កើត។ លុះ​មក​ដល់​ចំណុច​ខាង​លើ​ ក៏​បាន​បុក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​C125 ​ស៊េរី​២០១១​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q 4260 ​បើកបរ​ដោយ​ឈ្មោះ​ឆាង រី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ​រស់នៅ​ភូមិ​ស្រែអំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ឌុប​មនុស្ស​ម្នាក់​ឈ្មោះ​ ឆាង រួន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា​(​ត្រូវជា​បងប្អូន​ភ្លោះ​)​ ដែល​កំពុង​ដំណើរ​បញ្ច្រាស​ទិស​គ្នា បណ្ដាល​ឲ្យ​ស្លាប់​អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់ នៅ​កន្លែង​កើតហេតុ។

សមត្ថកិច្ច​បញ្ជាក់​ថា ​​​ករណី​នេះ ​​អ្នកបើកបរ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព និង​ដាក់​កញ្ចក់​មើល​ក្រោយ​បាន​ត្រឹមត្រូវ។ បច្ចុប្បន្ន​សព​​​​​​ប្រគល់​ជូន​ ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំណែក​ម៉ូតូ​ខូចខាត​កម្រិត​ធ្ងន់ រថយន្ត​ខូចខាត​កម្រិត​ស្រាល​ ត្រូវ​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​គន​របាល​ស្រុក​សំរោង​ទង៕
បងប្អូន​ភ្លោះ​​២​នាក់ ​ត្រូវ​រថយន្ត​បុក​ស្លាប់​​យ៉ាង​អាណោចអាធ័ម​លើ​ផ្លូវ​ជាតិ​លេខ​៤