PSG បន្ត​ឈ្នះ​ខណៈ​ Marseille បន្ត​ចាញ់

​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​២​​ក្នុង​ក្រប​ខណ្ឌ​ Lique1 កាល​ពី​យប់​មិញ​ក្លឹប Paris Saint German ដែល​ជា​ក្រុម​ការពារ​ដំណែង​ជើង​ឯក​បាន​ធ្វើ​ដំណើរ​បាន​យ៉ាង​ល្អ​ដោយ​បាន​យក​ឈ្នះ​ ដោយ​លទ្ធផល​២ទល់​នឹង០ លើ​ក្រុម​ GFC Ajaccio ខណៈ​កាល​ពី​សប្ដាហ៍​មុន​ Paris Saint Germain បាន​យក​ឈ្នះ​១​ទល់​នឹង​០លើ​ក្លឹប​ Lille ។

ដោយ​ពីរ​គ្រាប់​របស់​ Paris Saint Germain យប់​មិញ​ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែ​បម្រើ​កណ្ដាល​របស់​ខ្លួន​គឺ​កីឡាករ​ Blasie Matuidi នៅ​នាទី​ទី​១១​ និង​គ្រាប់​ទៀត​ស៊ុត​បញ្ចូល​ដោយ​ខ្សែ​ការពារ​សញ្ជាតិ​ប្រេស៊ីល​កីឡាករ​ Thiago Silva ។

ដោយ​ឡែក​ក្លឹប​ Marsielle នៅ​តែ​បរាជ័យ​ដដែល​នៅ​សប្ដាហ៍​ទី២​នេះ​ដោយ​ចាញ់​ដោយ​លទ្ធផល​០​ទល់​នឹង​១​ក្រោម​ថ្វី​ជើង​ក្រុម​ Reim ខណៈ​កាល​ពី​សប្ដាហ៍​មុន​ក្លឹប​ Marseille បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ Caen ដោយ​លទ្ធផល​០ទល់​នឹង​១​នេះ​ដូច​គ្នា​ ។

ដោយ​នៅ​ក្នុង​ការ​ប្រកួត​យប់​មិញ​ថ្វី​ត្បិត​តែ​ Marseille មាន​ឱកាស​គ្រប់​គ្រង​បាល់​រហូត​ដល់​៦១%​តែ​ពួក​គេ​នៅ​តែ​មិន​អាច​រក​ឱកាស​ស៊ុត​បញ្ចូល​ទី​​របស់​ក្លឹប​ Reim បាន​សម្រេច​ឡើយ​ ។ ដោយ​ឡែក​ក្លឹប​ Reim ដែល​មាន​ឱកាស​គ្រប់​គ្រង​បាល់​បាន​តិច​បែរ​ជា​អាច​ស៊ុត​បញ្ចូល​ទី​របស់​ក្រុម​ Marseille បាន​សម្រេច​នៅ​នាទី​ទី​១៤​ដោយ​កីឡាករ​ Hamari Traore ទៅ​វិញ​ ៕

អត្ថបទ ៖ វិចទ័រ


  • PSG បន្ត​ឈ្នះ​ខណៈ​ Marseille បន្ត​ចាញ់已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:ចំនេះដឹង
Tags: