អាថ៌កំបាំងអំពូលភ្លើងដោតនឹងខ្លួន មនុស្សភ្លឺ ត្រូវបានលាតត្រដាង (មានវីដេអូ)

ភ្នំពេញ៖ នៅតាមបណ្ដាប៉ុស្ដន៍ទូរទស្សន៍និមួយៗតែងតែ មានកម្មវិធីព័ត៌មាន អប់រំ ឬកម្សាន្ដផ្សេងៗ ផលិតឡើងដោយខ្លួនឯង ដើម្បីទាក់ចិត្ដទស្សនិកជន ឲ្យមកទស្សនាគ្រប់ពេលវេលា។

នៅក្នុងនោះដែរ កាលពីពេលថ្មីៗនេះបានបង្ហោះវីដេអូមួយស្ដីពី អាថ៌កំបាំងអំពូលភ្លើងដោតនឹងខ្លួនមនុស្សភ្លឺ ត្រូវបានលាតត្រដាង ដែលទទួលការចាប់អារម្មណ៍ជាខ្លាំងពី អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក។ អ្វីដែលទាញចិត្ដប្អូនមកថតវីដេអូនេះឡើង គឺបន្ទាប់ពីទស្សនាកម្មវិធីមួយរបស់ ប៉ុស្ដន៍ទូរទស្សន៍អប្សរា ដែលបង្ហាញពីអ្នកប្រដាល់ម្នាក់ អាចធ្វើឲ្យអំពូលឆេះបាន តាមរយៈការដោតនឹងច្រមុះ ឬប៉ះនឹងក្បាលពោះនោះ។

យ៉ាងណាមិញ ប្អូនប្រុសនេះ​ បានទម្លាយពីអាថ៌កំបាំងនេះថា នេះមិនមែនជារឿងដូចដែលអ្នកឃើញនោះទេ ការពិតវាជាអំពូលធម្មតា ដែលមានថ្មនៅក្នុងនោះ និងសាកដោយខ្លួនឯង ហើយមានគូទក្រោយប៉ះម៉ាស ដែលបន្ទាប់ពីត.ភ្ជាប់នឹងភ្លើង ...... ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូដែលប្អូនប្រុសបង្ហោះឡើង នៅខាងក្រោម៖

យ៉ាងណាមិញ វីដេអូខាងក្រោមនេះវិញ បង្ហាញពីកម្មវិធី ដែលអ្នកប្រដាល់អាចធ្វើឲ្យអំពូលឆេះបាន ដោយប៉ុស្ដន៍ទូរទស្សន៍អប្សរា

ចុះប្រិយមិត្ដយល់យ៉ាងណាដែរ?

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកកាលពីលើកមុន ខ្មែរឡូត ធ្លាប់បានចុះផ្សាយម្ដងរួចមកហើយ ដែលនៅក្នុងនោះ ត្រូវបានទំលាយដោយ បុរសម្នាក់ ដែលរបៀបនៃការធ្វើគឺ ងាយៗ ដែលប្រិយមិត្តអាចយកទៅប្រើសំដែង បោក បញ្ឆោត មិត្តភក្តិជាការ កំសាន្តសប្បាយបាន។

ការសំដែងនោះ ធ្វើឡើងដោយលោក Al Yankovic វ័យ៥៥ ឆ្នាំ ហើយត្រូវបាន បង្ហោះចូល ក្នុង Youtube។ គ្រាន់តែ បង្ហោះភ្លាមមិន បានប៉ុន្មានផង មានអ្នកចុចមើលជាង ៣២០,០០០ ហើយតាមរយៈ វីដេអូនេះដែរ លោក Al' Yankovic បានថ្លែងអំណរគុណ ដល់អ្នកលេងសៀក ដ៏ល្បីម្នាក់ របស់ អាមេរិក មានឈ្មោះថា Justin Willman ដែលជាអ្នកបង្រៀន ស្នៀតនេះដល់គាត់។

ចង់ដឹងថាអាថ៌កំបាំងសៀក រហស្សកម្មនេះអស្ចារ្យ និងងាយស្រួលធ្វើប៉ុនណា សូមមើលវីដេអូខាងក្រោម ទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត