សាន់​ឆាយ បាន​ប្ដី​ថ្នាក់​ថ្នម​ ជូន​​រង្វាន់​យ៉ាង​គាប់​ចិត្ត​​មុន​ថ្ងៃ​សម្រាល​កូន​ប្រុស​ដំបូង

អ្នក​ជំនួញ​វ័យ​ក្មេង Wang Xiaofei ស្វាមី​របស់​តារា​សម្ដែង Barbie Hsu បាន​សម្រេច​ចិត្ត​ដាក់​ឈ្មោះ​​សណ្ឋាគារ​របស់​ខ្លួន​តាម​ឈ្មោះ​របស់​ប្រពន្ធ​ដើម្បី​បង្ហាញ​ពី​ទឹក​ចិត្ត​របស់​លោក។

 

សាន់​ឆាយ បាន​ប្ដី​ថ្នាក់​ថ្នម​ ជូន​​រង្វាន់​យ៉ាង​គាប់​ចិត្ត​​មុន​ថ្ងៃ​សម្រាល​កូន​ប្រុស​ដំបូង

 

កាល​ពី​ថ្ងៃ​ទី ១០ ខែ​ឧសភា​មុន​នេះ នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន ស្វាមី​របស់​តារា​សម្ដែង​តៃវ៉ាន់ Barbie Hsu បាន​បង្ហោះ​រូប​ប្រពន្ធ​និង​សរសេរ​ពាក្យ​ផ្អែមល្ហែម​ថា៖ “ប្រពន្ធ​សម្លាញ់​អ្ហា ប៉ុន្មាន​ខែ​ទៀត​សណ្ឋាគារ​នៅ​តៃប៉ិ​​របស់​ពួក​យើង​នឹង​សម្ពោធ​ហើយ។ សណ្ឋាគារ​មួយ​ទៀត​នៅ Qingdao ក៏​ជិត​សាងសង់​ផង​ដែរ គម្រោង​ទាំង​២​នេះ​នឹង​មាន​ឈ្មោះ​ថា Hotel S ដែល​យក​តាម​ឈ្មោះ​របស់​អូន។ អ្វី​ដែល​បង​ធ្វើ​គឺ​ដើម្បី​អូន​ទាំង​អស់”។

 

អ្នក​ជំនួញ​វ័យ ៣៤​ឆ្នាំ​មិន​ភ្លេច​ផ្ដាំ​​ទៅ​កាន់​ប្រពន្ធ​អាយុ ៣៩​ឆ្នាំ​ថា៖ “សង្ឃឹម​ថា​កូន​ប្រុស​របស់​យើង​ចាប់​កំណើត​មក​នឹង​មាន​សុខភាព​ល្អ។ ក្រោយ​រឿង​មិន​សប្បាយ​ចិត្ត​ទាំង​ឡាយ គ្រួសារ​យើង​ក៏​មាន​សុភមង្គល​ហើយ”។ លោក​ចែក​រំលែក៕

 

សាន់​ឆាយ បាន​ប្ដី​ថ្នាក់​ថ្នម​ ជូន​​រង្វាន់​យ៉ាង​គាប់​ចិត្ត​​មុន​ថ្ងៃ​សម្រាល​កូន​ប្រុស​ដំបូង

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ zing