តារាប្រុសហុងកុង Bosco Wong ក្អួតឈាម ក្រោយថតឈុតថើបគ្នា ជាមួយតារាស្រីម្នាក់

ហុងកុង៖ កាលពីពេលថ្មីៗនេះ អ្នកនិមយប្រើប្រាស់អ៊ីនធឺណែត មានការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង បន្ទាប់ពីបានឃើញ រូបថតរបស់តារាប្រុសហុងកុង Bosco Wong ក្អួតឈាម ក្រោយថតឈុតថើបគ្នា ជាមួយតារាស្រីហុងកុង Priscilla Wong។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាសម្តែងប្រុសវ័យ៣៥ឆ្នាំ Bosco Wong និងតារាសម្តែងស្រី វ័យ៣៤ឆ្នាំ Priscilla Wong បានថតឈុតរៀបមង្គលការ ក្នុងខ្សែភាពយន្តថ្មី មានចំណងជើងថា «Two Steps from Heaven» ដែលតម្រូវឲ្យពួកគេ ថើបគ្នា ផងដែរ។

ទោះបីជាយ៉ាងណា ចម្ងល់របស់អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត ត្រូវបានបកស្រាយ ដោយនៅក្នុងខ្សែភាពយន្តនោះ បានតម្រូវឲ្យ លោក Bosco Wong ក្អួតឈាមចេញមក បន្ទាប់ពីអានពាក្យសម្បថរៀបការ និងថើបគ្នារួច។ នៅក្នុងឈុតថើបគ្នានោះដែរ ដំបូងឡើង ត្រូវគេគិតទុកថាឲ្យថើបបែបខ្លីៗទេ ប៉ុន្តែផលិតករ លោក Joe Chan បានតម្រូវឲ្យតួប្រុស ថើបបែបរំជួលចិត្តខ្លាំងជំនួសវិញ។

យ៉ាងណាមិញ តារាសម្តែងហុងកុង ទាំង២នាក់នេះ បានបដិសេធ រាល់ការខ្មាសអៀន ទាំងអស់ ខណៈពេលកំពុងថតខ្សែភាពយន្តមួយនេះ។

នាង Priscilla Wong បាននិយាយថា «យើងជាសិល្បៈករ ដែលមានជំនាញវិជ្ជាជីវៈ ច្បាស់លាស់។ លោក Bosco និងខ្ញុំ ធ្លាប់មានឈុតឆាកសាហាវៗជាងនេះ រួចមកហើយ វាគឺជាការសាកល្បង ដ៏ហ៊ានបំផុតរបស់ខ្ញុំ។ ជើងរបស់ខ្ញុំ ត្រូវដាក់ទៅលើ លោក Bosco ហើយគាត់បានប្រាប់ខ្ញុំ ឲ្យផ្លាស់ទីវា ទៅកន្លែងដែលស្រណុក ទៀតផង»។

នាង Priscilla Wong បានឲ្យដឹងទៀតថា «សាច់រឿងមួយនេះ លោក Bosco បានក្អួតឈាម ក្នុងថ្ងៃមង្គលការ ប៉ុន្តែមិនទាន់ស្លាប់នៅឡើយទេ។ ជាការពិតណាស់ ខ្ញុំពោរពេញ ដោយភាពភ័យខ្លាច ចំពោះការថតកុនហើយឥឡូវនេះ បន្ទាប់ពីស្លៀកឈុតរៀបការ ៥ដង នៅក្នុងខ្សែភាពយន្តនេះ... វាពិតជារំខាន ខ្លាំងណាស់»៕

ប្រភព ៖
បរទេស

ចំណាប់អារម្មណ៍ខ្មែរឡូត

ទន្ទឹមនឹងនេះ ក៏មានអ្នកទស្សនាមួយចំនួន តែងតែប្រាថ្នាឲ្យតួស្រី និងតួប្រុស ស្រឡាញ់គ្នាមែនទែន នៅខាងក្រៅឆាកផងដែរ។ នៅក្នុងនោះ ក៏មានតួឯកមួយចំនួនក្នុងរឿងភាគកូរ៉េ បានស្រលាញ់គ្នាពិតប្រាកដមែន មិនថាតែនៅក្នុងឈុតឆាក និងក្រៅឈុតឆាកទេ។ ប៉ុន្តែមិនថាយ៉ាងណា ភាគច្រើនគឺទំនាក់ទំនងស្នេហារបស់ពួកគេ មិនបានយូរអង្វែងឡើយ ក៏ត្រូវប្រេះស្រាំទៅវិញ ដូចជា តារាខាងក្រោមនេះ៖

១. Goo Hye Sun & Ahn Jae Hyun

នេះជារឿងដ៏ភ្ញាក់ផ្អើលមួយ ដែលតួឯកស្រី និងតួឯកប្រុស នៅក្នុងរឿង “Blood” បើគិតទៅពួកគេ​បានស្រលាញ់គ្នាជាង១ឆ្នាំទៅហើយ តែបែរជាគ្មាននរណាបានដឹង ទើបតែដឹងនាពេលថ្មីៗនេះ តែប៉ុណ្ណោះ។

២. Lee Min Ho & Park Min Young

នៅដើមឆ្នាំ ២០១១ លោក Lee Min Ho និងកញ្ញា Park Min Young ត្រូវបានគេរាយការណ៍ថា ពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នា នៅក្នុងកំឡុងពេលកំពុងថតរឿង “City Hunter” ដែលអ្នកទាំង២ ជាតួឯកសម្តែងជាមួយគ្នា មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែឈុតឆាកនៅក្នុងរឿងនេះ ភាគច្រើនថតនៅពេលយប់ ទើបបណ្តាលឲ្យទំនាក់ទំនងរបស់ពួកគេ កាន់តែជិតស្និទ្ធិ។ ប៉ុន្តែមិនថាយ៉ាងណា មួយឆ្នាំក្រោយមក ពួកគេបានចែកផ្លូវគ្នា ដោយអះអាងថា ព្រោះតែកាលវិភាគការងារ មមាញឹកពេកគ្មានពេលណាត់ជួបគ្នា ធ្វើឲ្យមនោសញ្ចេតនា មានគំលាតឆ្ងាយបែបនេះ។

៣. Kim Bum & Moon Geun Young

លោក Kim Bum និងកញ្ញា Moon Geun Young ចាប់ផ្តើមស្រលាញ់គ្នាមែនទែន នៅក្នុងរឿង “Goddess Of Fire” ដែលក្នុងរឿងនេះ​ មានឈុតឆាកស្នេហារ៉ូមែនទិច ទើបញុំាងឲ្យពួកគេក្លាយជាទៅជាស្នេហា ការពិតបែបនេះ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានលួចទៅដើរលេងស្ងាត់ៗ នៅឯបរទេសជាមួយគ្នាទៀតផង។ ប៉ុន្តែគួរឲ្យសោកស្តាយដែលទំនាក់ទំនងរបស់អ្នកទាំង២ បានត្រឹមតែរយៈពេលខ្លី​មិនដល់១ឆ្នាំផង។

៤. Hyun Bin & Song Hye Kyo

“The World That They Live In” ជារឿងដែលលោក Hyun Bin និង កញ្ញា Song Hye Kyo បានសម្តែងជាមួយគ្នា ដោយសាច់រឿងពោរពេញទៅដោយ ឈុតឆាកផ្អែមល្អែមជាច្រើន ហើយពួកគេបានចាប់ផ្តើមស្រលាញ់គ្នា នៅក្នុងខែមិថុនា ឆ្នាំ២០០៩ តែជាអកុសល ពួកគេបានចែកផ្លូវគ្នា កាលពីឆ្នាំ ២០១១មកម៉្លេះ។

៥.Ji Hyun Woo & Yoo In Na

អ្នកទាំង២នាក់នេះ បានចាប់ផ្តើមមនោសញ្ចេតនារ៉ូមែនទិចជាមួយគ្នា នៅក្នុងរឿង”Queen In Hyun’s Man” លោកHyun Woo សុំស្រលាញ់តួសម្តែងថ្មីកញ្ញាYoo In na នៅក្នុងឆ្នាំ២០១២ ហើយពួកគេក៏បានប្រកាសទំនាក់ទំនងស្នេហារបស់ជាសាធារណៈដែរ។ ទោះជាយ៉ាងណាក្រោយពេលប្រកាស ទំនាក់ទំនងរបស់ពួកគេ មិនបានយូរប៉ុន្មាន លោក Hyun Woo ក៏ត្រូវបានគេប្រកាសឲ្យចាកចេញ ទៅបម្រើកងទ័ពជាចាំបាច់ រយៈពេល ២១ខែឯណោះ។ គួរឲ្យសោកស្តាយ ពួកគេក៏បានបែកគ្នា កាលពីខែឧសភា ឆ្នាំ២០១៤ ដោយសារតែ មានគំលាតពីគ្នាយូរពេក។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload