Lewis Hamilton និង​ក្លាយ​ជា​កីឡាករ​ប្រណាំង​រថយន្ត​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​នៅ​អង់គ្លេស​

Lewis Hamilton គឺ​ជា​កីឡាករ​ប្រណាំង​រថយន្ត​ Formula One សញ្ជាតិ​អង់គ្លេស​មួយ​រូប​ដែល​បើក​បរ​ឲ្យ​ក្រុមហ៊ុន​ Mercedes​និង​​ក្លាយ​ជា​កីឡាករ​ប្រណាំង​រថយន្ត​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​នៅ​អង់គ្លេស​បើ​សិន​ជា​គេ​ចុះ​កុង​ត្រា​ថ្មី​ជាមួយ​ក្រុមហ៊ុន​ Mercedes នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ  ។

ដោយ​យោង​តាម​សារព័ត៌មាន​ The Mirror បាន​បញ្ជាក់​ថា​ Hamilton គ្រោង​និង​ចុះ​កុងត្រា​ថ្មី​រយៈ​ពេល​៣​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​ Mercedes ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​៩០​លាន​ផោន​ ដែល​មាន​ន័យ​ថា​រូប​គេ​នឹង​ទទួល​បាន​ទឹក​ប្រាក់​ចំនួន​៣០​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​ដែល​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​កីឡាករ​ប្រណាំង​រថយន្ត​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ ។

គួរ​បញ្ជាក់​ថា​ Lewis Hamilton គឺ​ជា​កីឡាករ​ប្រណាំង​រថយន្ត​ដ៏​ជោគជ័យ​មួយ​រូប​ដោយ​គេ​ធ្លាប់​ម្ចាស់​ជើង​ឯក​ Formula One World Champion នៅ​ឆ្នាំ​២០០៨​នឹង​ឆ្នាំ​ ២០១៤ ហើយ​ក៏​ធ្លាប់​ជា​ជើង​ឯក​ផ្សេងៗ​ជា​ច្រើន​ផង​ដែរ​ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Lewis Hamilton និង​ក្លាយ​ជា​កីឡាករ​ប្រណាំង​រថយន្ត​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​នៅ​អង់គ្លេស​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:កំសាន្ត
Tags: