ថ្មផុសនៅបឹងទន្លេសាបមិនមែនថ្មធម្មតា តែជាថ្ម …

អាជ្ញាធរអប្សារាថា ថ្មដែលល្បីថាផុសនៅបឹងទន្លេសាបនោះ ជាថ្មបុរាណនិងបំណែកទូកឈើបុរាណ
បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមយ៉ាងច្រើនអំពីការ
ប្រទះឃើញថ្មអណ្តែតទឹកនៅក្នុងបឹងទន្លេសាប នោះ មន្ត្រីជំនាញអាជ្ញាធរអប្សារាបានចុះទៅពិនិត្យដល់ទីតាំង ដែលស្ថិតនៅក្នុងភូមិមាត់ខ្លាឃុំអន្លង់
សំណ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចម្ងាយប្រហែល៣៥គីឡូម៉ែត្រ ពីទីរួមខេត្ត ជាប់ និង ព្រំប្រទល់ខេត្តពោធិសាត់ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ ។

ថ្មផុសនៅបឹងទន្លេសាបមិនមែនថ្មធម្មតា តែជាថ្ម …

ក្រោយពីបានចុះពិនិត្យនិងវាស់វែងជាក់ស្តែង អ្នកជំនាញបានឃើញថ្មចំនួន៣ដុំ
មានទំហំដូចខាងក្រោម៖ ដុំទី១មានបណ្តោយប្រវែង៣.៤៥ម ទទឹង១.២ម និងកម្ពស់ប្រហែល
០.៨០ម។ ដុំទី២មានប្រវែងបណ្តោយប្រហែល១ម ទទឹង០.៧០ម។ ដុំទី៣មានបណ្តោយប្រវែង
១.៣០ម ទទឹង១.២០ម។
. ចំពោះទូកឈើមានច្រើនបំណែក ដែលត្រូវបានប្រជាពលរដ្ឋប្រមូល
មកផ្តុំលើគ្នា។ ចំណែកទីតាំងថ្មនិងទូកដែលបានប្រទះឃើញនេះស្ថិតនៅក្នុងទឹក មានទីតាំង
ផ្សេងពីគ្នាចម្ងាយប្រហែល៤០ម៉ែត្រ ដូចមានក្នុងប្លង់គំនូសព្រៀង។

ថ្មផុសនៅបឹងទន្លេសាបមិនមែនថ្មធម្មតា តែជាថ្ម …

អ្នកជំនាញអាជ្ញាធរជាតិអប្សរា បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់
ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋមូលដ្ឋានក្នុងបំណងអភិរក្សនិងថែរក្សាទុកវត្ថុ
ទាំងនោះនៅទីតាំងដើមឱ្យបានគង់វង្សសម្រាប់ការគោរពបូជារបស់ប្រជាពលរដ្ឋ ក៏ដូចអភិរក្ស
ទុកជាមរតកបេតិកភណ្ឌដ៏មានតម្លៃរបស់ប្រទេសជាតិ៕សុថាត់