ពីរនាក់ប្តីប្រពន្ធសែ្វងរកការងារធ្វើនៅព្រំដែនថៃបានសម្រាលកូនក្នុងព្រៃ

6 Videos


ព្រោះតែជីវភាពរស់នៅប្រចាំថ្ងៃទីទ័លក្រ ស្ត្រី ជា ប្រពន្ធ ពពោះ ជិត គ្រប់ខែ ទៅ ហើយ នោះ. បែរជា សុខចិត្ត ទៅតាម ប្ដី ដើម្បី ស្វែងរក ការងារ ធ្វើ ជា កម្មករ ស៊ីឈ្នួល នៅ តាម ចម្ការ នា ព្រំដែន.
ប៉ុន្តែការស្វះស្វែងរកការងារធ្វើរបស់អ្នកទាំងពីរមិនទាន់និងបានផង ស្រាប់តែ ប្រពន្ធ បានឈឺពោះរហូតដល់សម្រាលកូននៅក្នុងព្រៃ ដ៏ កណ្ដោចកណ្ដែង តែ សំណាងល្អ ពីរ នាក់ ប្ដី ប្រពន្ធ ក៏មានក្រុមគ្រូពេទ្យប្រកបដោយចិត្តធម៌ និង វិជ្ជាជីវៈ ក្រម សិល ធម៌ បាន ជួយ យក អា សារ សង្គ្រោះឲ្យស្ត្រីដ៏កំសត់រួចផុតពីគ្រោះ ថ្នាក់ ទាំង ម្ដាយ និង កូន.

ពីរនាក់ប្តីប្រពន្ធសែ្វងរកការងារធ្វើនៅព្រំដែនថៃបានសម្រាលកូនក្នុងព្រៃ

. ហេតុការណ៍ ដ៏ កម្រ និង កើតមាន បែបនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ 2016 ស្ថិតនៅ ចំណុច ភូមិ សាមគ្គី ឃុំ ពេជ្រ ចិន្តា ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង ជាប់ ព្រំដែន កម្ពុជា – ថៃ.
បុរសជាប្ដីបាននិយាយប្រាប់អ្នកស្រុកនិងក្រុមគ្រួពេទ្យក៏ដូចជាអាជ្ញាធរទាំងទឹកភ្នែកផងដែរថា ភរិយា របស់ គាត់ មានឈ្មោះ ឆូ យ វ ន អាយុ 33 ឆ្នាំ រស់នៅ ភូមិ – ឃុំ ឆ ករ ការ ស្រុក សំឡូត ខេត្តបាត់ដំបង. ពួកគាត់ទាំងពីរនាក់មានកូនក្នុងបន្ទុកចំនួន៥នាក់ ហើយ កូន ដែល សម្រាល ក្នុង ព្រៃ នេះ ជា កូន ទី 6 ដោយ ជីវភាព គ្រួសារ លំបាក ពេក គាត់និងភរិយាបានបង្ខំចិត្តចាកចេញពីផ្ទះ ដើម្បី ស្វះ ស្វែងរក ការងារ ធ្វើជា កម្មករ ស៊ីឈ្នួល នៅ តាម ព្រំដែន. បុរស ជា ប្ដី បន្ត ថា ភរិយា គាត់ បាន ប្រាប់ ថា មិនទាន់ គ្រប់ខែ នៅឡើយ ទេ ម្ល៉ោះហើយ ក៏ សម្រេច ចិ ត្ថ ប្រឹង រកលុយ ដើម្បី ទុក បម្រើ ការ ពេល ប្រពន្ធ ឆ្លងទន្លេ មិនតែប៉ុណ្ណោះប្រពន្ធរបស់គាត់ក៏បានសុំមកជាមួយធ្វើការងារទាំង អស់ គ្នា. ពេលចេញពីផ្ទះជិះឡានឈ្នួលមកដល់ស្រុកភ្នំព្រឹកភរិយាមានការហេវហត់ គាត់ ក៏ បានទៅទិញបាយនិងទឹកញ៉ាំនិងដើរស្វែងរកការងារ . ប៉ុន្តែ រក ការងារ មិនទាន់ បាន ធ្វើ ផង ប្រពន្ធ របស់ គាត់ ក៏ ត្អូញត្អែរ ឈឺពោះ សម្រាក កូន. ឃើញទឹកមុខប្រពន្ធឈឺចាប់ទ្រាំនិងការឈឺពោះនេះហើយ ដោយ មានការ ភ័យ ផង នោះ គាត់ក៏បាននាំប្រពន្ធចេញពីក្នុងព្រៃដើម្បីដើរសំដៅទៅកាន់ភូមិអ្នកស្រុក សុំ ការ ស្នាក់អាស្រ័យ។

ពីរនាក់ប្តីប្រពន្ធសែ្វងរកការងារធ្វើនៅព្រំដែនថៃបានសម្រាលកូនក្នុងព្រៃ

តែមិនទាន់ដល់ភូមិផងប្រពន្ធរបស់គាត់ក៏បានសម្រាលកូននៅចំកណ្ដាលព្រៃ គាត់បានរត់ឆ្លេឆ្លារកអ្នកស្រុកឲ្យជួយ ដោយគាត់បានរត់ទៅសំពះអ្នកនៅជិតភូមិឲ្យជួយប្រពន្ធរបស់គាត់។ ពេលនោះអ្នកភូមិក៏ភ្ញាក់ផ្អើលនិងនាំគ្នាមកមើល ហើយ ជួយ ខ្លះទៀត ប្រកបដោយ ចិត្តធម៌ រត់ ទៅ ជួយ ហៅ គ្រូពេទ្យ ឱ្យ មក ជួយ សម្រាល បាន ទាន់ ពេលវេលា.
. ប្រជាពលរដ្ឋ និយាយ ថា ភ្លាមៗនោះមានគ្រូពេទ្យចំនួន២នាក់បានមកកាន់ទីតាំងកន្លែងស្ត្រីកំពុងឈឺពោះឆ្លងទន្លេក្នុងព្រៃ ទើបការជួយសង្គ្រោះនេះប្រើពេលត្រឹម១០នាទីប៉ុណ្ណោះក៏ធ្វើឲ្យស្ត្រីដ៏កំសត់សម្រាលកូន រួចផុតពីគ្រោះថ្នាក់។ទឹកចិត្តអ្នកភូមិ ពេល ឃើញ ស្ត្រី សម្រាលកូន ក្រខ្សត់ គួបផ្សំ និង ប្ដី ចេះ លើក ដៃសំពះទៅកាន់អ្នកភូមិឲ្យជួយជាមួយនិងទឹកភ្នែកនោះ មិនត្រឹមតែក្រុមគ្រូពេទ្យនិងអ្នកភូមិ មក ជួយសង្គ្រោះ យក អា សារ ប៉ុណ្ណោះទេ ពួកគាត់ក៏បាននាំគ្នាប្រមែប្រមូលជាថវិកា តិច ក្ដី ច្រើន ក្ដី មាន 2.000 រៀល, 5.000 រៀល និង 10.000 រៀល សរុប បាន ចំនួន 348, 000 រៀល ប្រគល់ទៅឲ្យប្ដីសម្រាប់យកទៅចាត់ចែងដោះស្រាយថ្លៃបាយនិងការសម្រាកព្យា បាល នៅ មន្ទីរពេទ្យ.

. លោក ប៊ូ កុសល ជាគ្រូពេទ្យប្រចាំមណ្ឌលសុខភាពរស្មីសាមគ្គី នៃ ស្រុក ភ្នំព្រឹក បាន បញ្ជាក់ ថា ក្រោយពីមានការរាយការណ៍ពីប្រជាពលរដ្ឋអំពីហេតុការណ៍នេះ គាត់ ក៏បាន ឱ្យ ក្រុម គ្រូ ពេទ្យ ចុះ ទៅកាន់ ទីនោះ ដោយ ស្មារតី យកចិត្តទុកដាក់ ធ្វើ យ៉ាងណា សង្គ្រោះ ជនរងគ្រោះ ទាំង ម្ដាយ និង កូន ឱ្យ បាន ទាន់ ពេលវេលា. លោក បន្ត ថា ខ្ញុំរីករាយនិងថ្លែងអំណរគុណចំពោះក្រុម គ្រូពេទ្យ ដែល ពួក គាត់មានការទទួលខុសត្រូវគោរពភារកិច្ច តួនាទី ប្រកប តាម វិជ្ជាជីវៈ និង មានចិត្ត ស ណ្ដោ ស ជួយគ្នាទៅវិញទៅមកសម្រាប់គ្រាមានអាសន្ន។

. បន្ទាប់ពី សម្រាលកូន ក្នុង ព្រៃ រួច ក្រុម គ្រួ ពេទ្យ បាន បញ្ជាក់ ថា ស្ត្រី សម្រាលកូន មាន សុខ ភាពល្អ ធម្មតា ទេ ហើយកូនស្រីទី៦កើតក្នុងព្រៃដ៏កម្សត់នេះមានទម្ងន់ 1.7 គីឡូក្រាម ត្រូវ បាន ពួកគាត់ហៅរថយន្តដឹកយកទៅសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន .
. សុ ថា ត់