លោក ស្រេង​ ជា​ នាំ​មូលនិធិ​មនុស្សធម៌​ សម្ដេច​ក្រឡាហោម​ ស ខេង ​ជូន​ដល់​គ្រួសារ​សម្រាល​កូន​៧​គ្រួសារ​

លោក ស្រេង​ ជា​ នាំ​មូលនិធិ​មនុស្សធម៌​ សម្ដេច​ក្រឡាហោម​ ស ខេង ​ជូន​ដល់​គ្រួសារ​សម្រាល​កូន​៧​គ្រួសារ​

ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​ឧសភា ឆ្នាំ​២០១៦ ​លោក​ឧត្ដមសេនីយ៍​ត្រី​ ស្រេង ជា​ ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង​ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំ​ក្តឿង​រាយ​ ស្រុក​ក​ញ្រៀ​ច ​ខេត្ត​ព្រៃវែង​ បាន​នាំ​យក​អំណោយ​មូលនិធិ​មនុស្ស​ធម៌​របស់​សម្ដេច​ក្រឡាហោម​ ស ខេង ​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ទៅ​ចែក​ជូន​គ្រួសារ​ដែល​ទើប​នឹង​សម្រាលកូន​ចំនួន​៧​គ្រួសារ​ដោយ​ក្នុង​១​គ្រួសាៗ​ទទួល​បាន​ថវិកា​ចំនួន​២០.០០០០(​ម្ភៃ​ម៉ឺន​រៀល​)​ និង​បាន​ឧបត្ថម្ភ​ដល់​គ្រួសារ​សព​១​គ្រួសារ ​និង​ជូន​ដល់​គ្រួសារ​ចាស់ជរា​ចំនួន​២​គ្រួសារ ​ស្ថិត​នៅ​ក្នុង​ឃុំ​ក្តឿង​រាយ​ ស្រុក​ក​ញ្រៀ​ច​ ដោយ​សរុប​ថវិកា​ទាំងអស់​ចំនួន​១.៧៣០.០០០​រៀល​(​មួយ​លាន​ប្រាំពីរ​សែន​បី​ម៉ឺន​រៀល)។​

នៅ​ក្នុង​ឱកាស​នោះ​ដែរ​ លោកស្នងការ​ក៏បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​ក្រឡាហោម ​ស ខេង​ ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ក្តឿង​រាយ​ទាំងមូល​ ក៏ដូចជា​ប្រជា​ពលរដ្ឋ​ទូទាំង​ខេត្ត​ព្រៃវែង​ផង​ដែរ​ ហើយ​អំណោយ​មូលនិធិ​មនុស្សធម៌​របស់​សម្តេច​ក្រឡាហោម​នេះ​គឺ​លោក​បង្កើត​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ក្រុមគ្រួសារ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែលមាន​សមាជិក​ស្លាប់​ និង​គ្រួសារ​ប្រជាពលរដ្ឋ​ណា​ដែល​សម្រាលកូន​ ទោះបីជា​ថវិកា​តិចតួច​ក៏​ពិតមែន តែ​ទាំងនេះ​គឺ​អាច​ជួយ​សម្រួល​ដល់​ថ្លៃ​សេវា​ផ្សេងៗ​បាន​មួយកម្រិត​ផងដែរ​៕