គូស្នេហ៍​តារា​កូរ៉េ​ណាខ្លះ​ដែល​ខាង​ស្រី​មាន​អាយុ​ច្រើនជាង​ខាង​ប្រុស​?

6 Videos


ថ្ងៃនេះ «ប្រជាប្រិយ» នឹងនាំអ្នកទាំងអស់គ្នាឲ្យមកស្គាល់គូស្នេហ៍តារាកូរ៉េល្បីៗ ៨ គូដែលបានស្រឡាញ់គ្នាអស់រយៈកាលយូរណាស់មកហើយ ដោយក្នុងចំណោមគូស្នេហ៍ទាំង ៨ គូនេះដែរមានគូខ្លះបានចូលរោងការ ហើយថែមទាំងមានកូនបង្កើតជាសង្គមគ្រួសារមួយយ៉ាងកក់ក្ដៅទៀតផង ចំណែកគូស្នេហ៍ខ្លះទៀតនៅមិនទាន់មានគម្រោងរៀបអាពាហ៍ពិពាហ៍នៅឡើយទេ ។

ជាមួយគ្នានេះដែរ អ្វីដែល «ប្រជាប្រិយ» ចង់បង្ហាញអ្នកទាំងអស់គ្នានៅក្នុងពេលនេះគឺក្នុងចំណោមគូស្នេហ៍តារាកូរ៉េទាំង ៨ គូនេះគឺសុទ្ធតែខាងស្រីមានអាយុច្រើនជាងខាងប្រុសទាំងអស់ ដោយមានគូស្នេហ៍ខ្លះខាងស្រីមានអាយុបងខាងប្រុសរហូតដល់ ១០ ឆ្នាំក៏មានដែរ ជាស្ដែងដូចជាគូស្នេហ៍របស់តារាសម្ដែងលោក Ahn Yong Joon ជាដើម ដោយប្រពន្ធរបស់គាត់តារាស្រី Venny មានអាយុបងរហូតដល់ ១០ ឆ្នាំឯណោះ ។

ចង់ដឹងថា តើគូស្នេហ៍តារាកូរ៉េណាខ្លះដែលខាងស្រីមានអាយុច្រើនជាងខាងប្រុស? សូមមើលការបង្ហាញជូនខាងក្រោមនេះទាំងអស់គ្នា (ប្រភព៖ ដ្រាម៉ាហ្វេវ័រ) កុសល

១. តារាសម្ដែងប្រុស Kim Woo Bin (អាយុ ២៦ ឆ្នាំ) និងតារាស្រី Shin Min Ah (អាយុ ៣១ ឆ្នាំ)

គូស្នេហ៍​តារា​កូរ៉េ​ណាខ្លះ​ដែល​ខាង​ស្រី​មាន​អាយុ​ច្រើនជាង​ខាង​ប្រុស​?

២. តារាសម្ដែងប្រុស Rain (អាយុ ៣៣ ឆ្នាំ) និងតារាស្រី Kim Tae Hee (អាយុ ៣៥ ឆ្នាំ)

គូស្នេហ៍​តារា​កូរ៉េ​ណាខ្លះ​ដែល​ខាង​ស្រី​មាន​អាយុ​ច្រើនជាង​ខាង​ប្រុស​?

៣. Taeyang សមាជិកក្រុម BIGBANG (អាយុ ២៧ ឆ្នាំ) និងតារាស្រី Min Hyo Rin (អាយុ 30 ឆ្នាំ)

គូស្នេហ៍​តារា​កូរ៉េ​ណាខ្លះ​ដែល​ខាង​ស្រី​មាន​អាយុ​ច្រើនជាង​ខាង​ប្រុស​?

៤. តារាសម្ដែងប្រុស Cha Seung Won (អាយុ ៤៥ ឆ្នាំ) និងតារាស្រី Lee Soo Jin (អាយុ ៤៩ ឆ្នាំ)

គូស្នេហ៍​តារា​កូរ៉េ​ណាខ្លះ​ដែល​ខាង​ស្រី​មាន​អាយុ​ច្រើនជាង​ខាង​ប្រុស​?

៥. កីឡាករបាល់ទាត់អាជីព Ki Sung Yong (អាយុ 27 ឆ្នាំ) និងតារាស្រី Han Hye Jin (អាយុ ៣៤ ឆ្នាំ)

គូស្នេហ៍​តារា​កូរ៉េ​ណាខ្លះ​ដែល​ខាង​ស្រី​មាន​អាយុ​ច្រើនជាង​ខាង​ប្រុស​?

៦. តារាសម្ដែងប្រុស Ahn Yong Joon (អាយុ ២៨ ឆ្នាំ) និងតារាស្រី Venny (អាយុ ៣៨ ឆ្នាំ)

គូស្នេហ៍​តារា​កូរ៉េ​ណាខ្លះ​ដែល​ខាង​ស្រី​មាន​អាយុ​ច្រើនជាង​ខាង​ប្រុស​?

៧. តារាសម្ដែងប្រុស Jung Suk Won (អាយុ ៣០ ឆ្នាំ) និងតារាស្រី Baek Ji Young (អាយុ ៣៩ ឆ្នាំ)

គូស្នេហ៍​តារា​កូរ៉េ​ណាខ្លះ​ដែល​ខាង​ស្រី​មាន​អាយុ​ច្រើនជាង​ខាង​ប្រុស​?

៨. តារាសម្ដែប្រុស Ahn Jae Hyun (អាយុ ២៨ ឆ្នាំ) និងតារាស្រី Gu Hye Sun (អាយុ ៣១ ឆ្នាំ)

គូស្នេហ៍​តារា​កូរ៉េ​ណាខ្លះ​ដែល​ខាង​ស្រី​មាន​អាយុ​ច្រើនជាង​ខាង​ប្រុស​?