​ពាក្យសម្បថ​ចៅក្រម​៖ បើ​យើងខ្ញុំ​កាត់ក្តី​លម្អៀង សូម​វត្ថុ​សក្តិ​សិទ្ធិ​ក្នុង​លោក​ដាក់ទណ្ឌកម្ម​

 ​កន្លងមកនេះ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា រង​ការរិះគន់​ពី​ប្រជាជន​ខ្មែរ​មួយចំនួន​ថា នៅមាន​ភាពទន់ខ្សោយ ពោលគឺ​ចៅក្រម​មិនបាន​អនុវត្តតាម​តួនាទី​របស់ខ្លួន ឈរលើ​ស្មារតី​អ​គិត​ធម៌​ទាំង ៤ ឡើយ​។ ក្នុង​ក្រសែភ្នែក​ពលរដ្ឋ​ខ្មែរ​ខ្លះ ពួកគេ​ចាត់ទុក ចៅក្រម គឺជា​មនុស្ស​ពុករលួយ កាត់ក្តី​យកប្រាក់​ជាធំ ។ តាមពិតទៅ​នៅក្នុង​ច្បាប់​ស្តី​ល​ក្ខិ​កៈ​នៃ​ចៅក្រម និង​ព្រះរាជអាជ្ញារ បាន​តម្រូវ​ឲ្យ​ចៅក្រម​ស្បថស្បែ​មុននឹង​បំពេញ​តួនាទី​របស់ខ្លួន ដែលមាន​អត្ថន័យ​ជ្រាលជ្រៅ​នៅក្នុង​វិជ្ជាជីវៈ​របស់ខ្លួន​។