សម្តេច​ប្រធាន​កាកបាទក្រហមកម្ពុជា នឹង​ផ្តល់​ថវិកា ១​លាន​ដុល្លារ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​

ភ្នំពេញ:
​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ចាំបាច់​អំពី​ការ​គាំពារ​សុខមាលភាព​លើ​កុមារ​កម្ពុជា អំណោយ​ជា​ថវិកា​ពី​សប្បុរសជន​នានា​គ្រប់​មជ្ឈដ្ឋាន ក្នុងឱកាស​ប្រារព្ធ​ខួប​លើក​ទី​១៥៣ ទិវា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០១៦​។

​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦ ខាងមុខនេះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នឹង​ផ្តល់ជូន លោក Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា សម្រាប់​ឆ្នាំ​២០១៦ ដើម្បី​មន្ទីរពេទ្យ​មានលទ្ធភាព​បន្តរ​ទទួល​ការព្យាបាល​កុមារ​កម្ពុជា​រាប់សែន​នាក់​ក្នុង​មួយឆ្នាំៗ​។​
 
​សូមជម្រាបថា នេះ​ជា​ឆ្នាំ​ទី​៥​ហើយ ចាប់ពី​ឆ្នាំ​២០១២​មកម្ល៉េះ ដែល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​សរុប​ថវិកា មកដល់ពេលនេះ​មាន​ចំនួន​៥​លាន​ដុល្លារ​សហរដ្ឋ​អាម​រិច ៕​

សម្តេច​ប្រធាន​កាកបាទក្រហមកម្ពុជា នឹង​ផ្តល់​ថវិកា ១​លាន​ដុល្លារ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​

សម្តេច​ប្រធាន​កាកបាទក្រហមកម្ពុជា នឹង​ផ្តល់​ថវិកា ១​លាន​ដុល្លារ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​