ខ្សឹប​ដាក់​មេក្រូ ​៖ ​ឧកញ៉ា​លឹម​ហេង ចាក់​ដី​លុប​សោភ័ណភាព​រមណីយដ្ឋាន​ព្រៃប្រស់

ខ្សឹប​ដាក់​មេក្រូ ​៖ ​ឧកញ៉ា​លឹម​ហេង ចាក់​ដី​លុប​សោភ័ណភាព​រមណីយដ្ឋាន​ព្រៃប្រស់

កំពង់ធំ​ ៖​ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ធំ រួម​ទាំង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ បាន​សម្ដែង​នូវ​ការ​សោកស្ដាយ​ ខណៈ​ពេល​ដែល​រមណីយដ្ឋាន​ ព្រៃ​ប្រស់ ​កំពុងតែ​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​ឈ្មួញ​ ​ ហើយ​ឈ្មួញ​បាន​​រំលោភ​សោភ័ណភាព​រមណីយដ្ឋាន​ព្រៃ​ប្រស់​នេះ​ ​ដោយ​ចាក់​ដី​សាងសង់​ជា​កន្លែង​លក់​ម្ហូបអាហារ​ ​មិន​ខ្វល់​ពី​ការ​តុបតែង​លម្អ និង​ជួយ​គ្នា​អភិរក្ស​ស្ទឹង​ព្រៃ​ប្រស់​​នោះ​ឡើយ។

ដី​ចំណី​ស្ទឹង​ព្រៃ​ប្រស់​ជា​បឹង​ធម្មជាតិ​តាំងពី​ដូនតា ​ស្ថិត​នៅ​ខាងលិច​ស្ពាន​ព្រៃ​ប្រស់ ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ។ ប៉ុន្តែ​​​​ពេល​នេះ​ គ្រឿងចក្រ​កំពុង​តែ​បន្ត​ឈូស​ឆាយ​ចាក់​ដី​រំលោភ​យក​ចំណី​ស្ទឹង​ ដែល​ជា​បឹង​ធម្មជាតិ​នេះ​ ទៅ​​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​របស់​លោក​លឹម​ហេង។

លោក​អ៊ុន បុត្រ អភិបាលស្រុក​កំពង់ស្វាយ​បាន​ឲ្យ​ដឹង​ថា ម្ចាស់​គេ​មាន​ច្បាប់​អនុញ្ញាត​ពី​ខេត្ត​ចំណែក​លោក​មិនបាន​ចុះហត្ថលេខា​លើ​ដី​ព្រៃ​ប្រស់​នេះ​ទេ ព្រោះ​លោក​ទើប​តែម​កាន់​តំណែង​ជា​អភិបាលស្រុក​កំពង់ស្វាយ​នេះ​រយៈពេល​​ខ្លី។ ចំពោះ​អ្នក​ចុះ​ហត្ថលេខា​ គឺ​លោក​អ៊ឹម​ថន ជា​អភិបាលស្រុក​ចាស់​មុន ហើយ​បច្ចុប្បន្ន​គាត់​បាន​ចូលនិវត្តន៍​ហើយ។

តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការ​បាន​ឲ្យ​ដឹង​ថា ​លោក​ឧកញ៉ា​លឹម ហេង ​បាន​នាំ​យក​គ្រឿងចក្រ​មក​ចាក់​ដី​នៅ​ទី​នេះ​ ដើម្បី​សាងសង់​ជា​ភោជនីយដ្ឋាន។

លោក​អ៊ឹម សុ​ឌី​ណា ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ សុរិយោ ​និង​សំណង់ បាន​បញ្ជាក់​ប្រាប់​អ្នក​ព័ត៌មាន​ថា ដី​នេះ​គេ​មាន​ច្បាប់​អនុញ្ញាត​ ជា​កម្ម​សិទ្ធិ​ ដែល​ទទួលស្គាល់​លេខ​ក្បាលដី​ពី​ប្រធាន​មន្ទីរ មុន​ឈ្មោះ​ឌិ​ត​ ធន តាំងពី​ឆ្នាំ​២០០៩។

​ មហាជន​បាន​រិះគន់​ថា សោភ័ណភាព និង​សម្រស់​រមណីយដ្ឋាន ព្រៃ​ប្រស់ ដែលជា​បឹង ធម្មជាតិ​ត្រូវបាន​រលាយ​ហិចហោច​ហើយ បើសិនជា​អាជ្ញាធរ ពុំមាន​វិធានការ និង​គិតគូរ​នោះទេ។ តែ​ទោះជា​ដី​ទីតាំង​ខាងលើ ជា​ដី​កម្ម​សិទ្ធិ​ក៏ដោយ តែ​វា​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដល់​ទិដ្ឋភាព និង​សោភ័ណភាព​រមណីយដ្ឋាន ​ដូច្នេះ​ ក្រសួងទេសចរណ៍ និង​អាជ្ញាធរ ខេត្តកំពង់ធំ រួមទាំង​មន្ទីរ​​ពាក់ព័ន្ធ​​​ គួរតែ​ពិចារណា​ឡើងវិញ។

អ្វី​ ដែល​គួរ​ឲ្យ​សោកស្ដាយ​​នោះ​ ជំនាន់​ណាៗ មិនដែល​បាត់បង់​ និង​ប៉ះពាល់​សោភ័ណភាព​រមណីយដ្ឋាន​ព្រៃ​ប្រស់ ​ទើបតែ​សម័យ​ឆ្នាំ​២០១៦​នេះ​ត្រូវ​បាន​រលាយ​ទាំងស្រុង៕