មន្ត្រី​អាវុធហត្ថ​ខេត្ត​កណ្ដាល​១៨៧​រូប ​ត្រូវ​បាន​ដំឡើង​ឋានន្តរសក្ដិ

មន្ត្រី​អាវុធហត្ថ​ខេត្ត​កណ្ដាល​១៨៧​រូប ​ត្រូវ​បាន​ដំឡើង​ឋានន្តរសក្ដិ

កណ្ដាល ៖ នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល ​នា​ថ្ងៃទី​១៣​ ខែឧសភា​ ឆ្នាំ​២០១៦​បាន​ធ្វើការ​ប្រកាស​មុខ​តំណែង​ និង​បំពាក់​ឋានន្តរសក្ដិ​ដល់​នាយ​នាយរង​ចំនួន​១៨៧​នាក់​។

ការប្រកាស​មុខ​ដំណែង ​និង​បំពាក់ស័ក្ដិ​ដល់​មន្ត្រី​អាវុធហត្ថ​នេះ​ ប្រព្រឹត្ត​ឡើង​ក្រោម​អធិបតីភាព​លោក​ឧត្ដមសេនីយ៍​ត្រី​ សំ ​តុលា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល ​និង មានការ​ចូលរួម​ពី​សំណាក់​លោក​មេបញ្ជាការរង​ និង​ជា​នាយសេនាធិការ​លោក​មេ​បញ្ជាការរង​លោក​ប្រធាន​មន្ទីរ​
លោក​នាយរង​សេនាធិការ​លោក​អនុប្រធាន​មន្ទីរ ​លោក​នាយការិយាល័យ​លោក​មេបញ្ជាការ​ក្រុង​ស្រុក​ទាំង​១១។

ក្នុង​ពិធី​បំពាក់ស័ក្ដិ​នាយ​ឧត្ដមសេនីយ៍ត្រី​ សំ ​តុលា ​បាន​មានប្រសាសន៍ថា ​ថ្ងៃនេះ​លោក​ជា​មាន​សេចក្ដី​រីករាយ​យ៉ាង​ខ្លាំង ដោយ​នាយ នាយរង អាវុធហត្ថ​ខេត្ត​កណ្ដាល​ បាន​ទទួល​តួនាទី​និង​ត្រូវ​បាន​បំពាក់​ឋានន្តរសក្ដិ​។ លោក​បន្ត​ថា​ មន្ត្រី​អាវុធហត្ថ​ចំនួន​១៨៧​រូប​ត្រូវ​បាន​បំពាក់ស័ក្ដិ​នេះ ​គឺ​មាន​ឋានន្តរសក្ដិ​ចាប់​ពី​ស័ក្ដិ​៣(​អនុសេនីយ៍ឯក​)​ចុះ​មក​ហើយ​ក៏​មានការ​ប្រកាស​មុខតំណែង​មេ​បញ្ជាការរង​ស្រុក ក្រុង​និង​នាយ នាយរង​ការិយាល័យ​ក្នុង​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ផង​ដែរ​។

លោក​មេបញ្ជាការ​បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​អាវុធហត្ថ ​ដែល​ត្រូវ​បាន​បំពាក់ស័ក្ដិ​ក៏​ដូច​នាយ​នាយរង​អាវុធហត្ថ​ទាំងអស់​ឲ្យ​ខិតខំ​អស់ពី​សមត្ថភាព​ ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ ​និង​ជាតិ​មាតុភូមិ ដើម្បី​ឆ្លើយ​តប​និង​គុណបំណាច់​ ដែល​ថ្នាក់លើ​បាន​ដំឡើង​ស័ក្ដិ និង ប្រគល់​ភារកិច្ច​ថ្មី នា​ពេលនេះ​៕