អធិការ​ខណ្ឌ​សែន​សុខ ដឹកនាំ​កងកម្លាំង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​មន្ត្រី​នគរបាល​ម្នាក់ ​ស្លាប់​ដោយ​ជំងឺ​

អធិការ​ខណ្ឌ​សែន​សុខ ដឹកនាំ​កងកម្លាំង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​មន្ត្រី​នគរបាល​ម្នាក់ ​ស្លាប់​ដោយ​ជំងឺ​



ភ្នំពេញ ៖ លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​ បាន​ដឹក​នាំ​កង​កម្លាំង​នគរបាល​ក្រោម​ឱវាទ​ ទៅ​គោរព​វិញ្ញាណក្ខន្ធ​ដល់​ពល​នគរបាល​ម្នាក់​ ដែល​បាន​ទទួល​មរណភាព ​ដោយសារ​ជំងឺ ​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦នៅ​ភូមិ​ត្រពាំង​ជួង ឃុំ​ឆក់​ឈើនាង ស្រុក​អង្គស្នួល ខេត្ត​កណ្តាល។

លោក​អធិការ​បាន​មាន​ប្រសាសន៍​ថា ​មន្ត្រី​នគរបាល​របស់​លោក​ដែល​បាន​ទទួល​មរណភាព​​នៅ​ពេល​នេះ ឈ្មោះ ទី ស៊ូ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មាន​ឋានន្តរសក្ដិ ថ្នាក់​អនុសេនីយ៍ទោ លោក​បាន​បញ្ជាក់​ថា សព​មន្ត្រី​នគរបាល​ខាង​លើ​បាន​ស្លាប់​ដោយសារ​ជំងឺ​លើស​ឈាម។

នៅ​ក្នុង​ឱកាស​ដែរ លោក​បាន​នាំ​កងកម្លាំង​រួម​អាជីព​ទៅ​សម្ដែង​ការ​គួរសម​ដល់​ក្រុម​គ្រួសារ​សព និង​គោរព​វិញ្ញាណក្ខន្ធ​ដល់​លំនៅឋាន​នោះ ​ហើយ​លោក​អធិការ​ក៏បាន​នាំ​យក​នូវ​ប្រាក់​ឧបត្ថម្ភ​ដល់​គ្រួសារ​សព​ចំនួន​១​លាន​៣​សែន​រៀល​(១.៣០០.០០០​រៀល​) និង​ លោក ប៉ឹល កុសល អភិបាល​ខណ្ឌ​សែន​សុខ ផ្ញើ​ប្រាក់​ចូលរួម​ឧបត្ថម្ភ​ចំនួន​២០​ម៉ឺន​រៀល​ផង​ដែរ​៕
អធិការ​ខណ្ឌ​សែន​សុខ ដឹកនាំ​កងកម្លាំង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​មន្ត្រី​នគរបាល​ម្នាក់ ​ស្លាប់​ដោយ​ជំងឺ​

អធិការ​ខណ្ឌ​សែន​សុខ ដឹកនាំ​កងកម្លាំង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​មន្ត្រី​នគរបាល​ម្នាក់ ​ស្លាប់​ដោយ​ជំងឺ​