Narubadin ​បន្ត​កុងត្រា​ជាមួយ​ Buriram United ​ដល់​ឆ្នាំ​២០២១

កីឡាករ​ជម្រើស​ជាតិ​ថៃ Narubadin Weerawattanodom ​បាន​បន្ត​កុងត្រា​ថ្មី​៥​ឆ្នាំ​ទៀត​ ជាមួយ​ក្រុម​ម្ចាស់​ជើង​ឯក​ថៃ Buriram United ​កាល​ពី​សុក្រ​ម្សិល​មិញ។

 

Narubadin ​បន្ត​កុងត្រា​ជាមួយ​ Buriram United ​ដល់​ឆ្នាំ​២០២១

 

ខ្សែ​ការពារ​ឆ្វេង​រូប​នេះ ​នឹង​បន្ត​លេង​​​​ឲ្យ​ក្រុម​នៅ​កីឡដ្ឋាន​ New I-Mobile Stadium រហូត​ដល់​ឆ្នាំ​២០២១។ ​ក្រោយ​ចុះ​កុងត្រា​ កីឡាករ​ដែល​ជួយ​ឲ្យ​​ជម្រើស​ជាតិ​ថៃ លើក​ពាន​ AFF Suzuki Cup 2014 រូប​នេះ ​បាន​និយាយ​ពាក្យ​១​ឃ្លា​យ៉ាង​ខ្លី​​ថា៖ “អ្នក​ដឹង​ទេ! NW13 (Narubadin) ​គ្មាន​ថ្ងៃ​​ចាក​ចេញ​ពី​អ្នកគាំទ្រ​ Buriram ​​ឡើយ”។

 

Narubadin ​វ័យ​២១​ឆ្នាំ បាន​ផ្ទេរ​ពី​ក្រុម​ BEC Tero Sasana ​ទៅ Buriram កាល​ឆ្នាំ​២០១៥ ​និង​បាន​ក្លាយ​ជា​កីឡាករ​​ដែល​មាន​ប្រជាប្រិយភាព​បំផុត សម្រាប់​អ្នកគាំទ្រ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស បន្ទាប់​ពី​ជួយ​ឲ្យ​ក្រុម​លើក​ពាន​៥ កាល​ឆ្នាំ​មុន។

 

ជាមួយ​នឹង​កុងត្រា​រយៈពេល​វែង​នេះ ធ្វើ​ឲ្យ​អ្នកគាំទ្រ​​ក្រុម​ Buriram​ ​​​រំពឹង​ថា Narubadin នឹង​ក្លាយ​ជា​តួអង្គ​ឯក​របស់​ក្លឹប​ថ្មី ​ជំនួស​ Theerathon Bunmathan ​ដែល​បាន​ចាក​ចេញ​ពី​​ក្រុម​ ទៅ​ចូល​រួម​ជាមួយ​ក្រុម​គូ​ប្រជែង​ Muangthong United ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្មាន​ថ្ងៃ​មុន​នេះ៕

 

Narubadin ​បន្ត​កុងត្រា​ជាមួយ​ Buriram United ​ដល់​ឆ្នាំ​២០២១

 

Narubadin ​បន្ត​កុងត្រា​ជាមួយ​ Buriram United ​ដល់​ឆ្នាំ​២០២១

 

Narubadin ​បន្ត​កុងត្រា​ជាមួយ​ Buriram United ​ដល់​ឆ្នាំ​២០២១

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ FFT | Buriram