​ក្មេង​ប្រុស​ស្រី​​ពីរ​នាក់​ច្រៀង​បទ​ You Raise Me Up ពីរោះ​រហូត​ដល់​អ្នក​ទស្សនា​​រំភើប​ស្ទើរ​ស្រក់​ទឹក​ភ្នែក

ក្មេង​ប្រុស​ស្រី​ជន​ជាតិ​ចិន​​​ពីរ​នាក់​ដែល​មាន​ឈ្មោះ​ថា Jeffery Li អាយុ ១០ ឆ្នាំ និង​ Celine Tam អាយុ ៧ ឆ្នាំ បាន​ធ្វើ​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត​ជុំវិញ​ពិភព​លោក​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​បាន​ស្ដាប់​ពួក​គេ​ទាំង​ពីរ​នាក់​ច្រៀង​នូវ​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា You Raise Me Up។

នៅ​ក្នុង​វីដេអូ​នៅ​ពេល​ដែរពួក​គេ​ទាំង​ពីរ​នាក់​​បង្ហើរ​សំនៀង​ត្រឹម​តែ​ឃ្លា​ដំបូង​នៃ​បទ​ចម្រៀង​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ដែល​ទស្សនា​ផ្ទាល់​​រំភើប​ស្ទើរ​ស្រក់​ទឹក​ភ្នែក​ជាមួយ​នឹង​សំឡេង​ដ៏​ពីរោះ​របស់​ពួក​គេ​ទាំង​ពីរ​នាក់។ គ្រប់​គ្នា​ស្ទើរ​តែ​មិន​ជឿ​ថា​ក្មេង​អាយុ​ត្រឹម​ប៉ុណ្ណឹង​មាន​សំឡេង​ពីរោះ​ដល់​ថ្នាក់​ណឹង​នោះ​ទេ។ បើ​ចង់​ដឹង​ថា​ពួក​គេ​ទាំង​ពីរ​មាន​សំឡេង​ពីរោះ​ដល់​កំរិត​​ណា​នោះ​សូម​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា ៖

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា​បទ​ You Raise Me Up គឺ​ជា​បទ​ចម្រៀង​របស់​ក្រុម​ចម្រៀង Westlife ដែល​បាន​ចេញ​កាល​ពី​ចុង​ឆ្នាំ ២០០៩ មក​ម្ល៉េះ ៕

ដោយ ៖ មេឃា


  • ​ក្មេង​ប្រុស​ស្រី​​ពីរ​នាក់​ច្រៀង​បទ​ You Raise Me Up ពីរោះ​រហូត​ដល់​អ្នក​ទស្សនា​​រំភើប​ស្ទើរ​ស្រក់​ទឹក​ភ្នែក已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/14  Category:ចំនេះដឹង
Tags: