សម្រស់​កូនប្រុស​ស្រី​តារា​ខ្មែរ​ល្បីៗ​នាពេល​បច្ចុប្បន្ន

ចង់ដឹងអត់ថាតារាប្រុស-ស្រីល្បីៗណាខ្លះមានកូនតូចដែលកំពុងពេញស្រឡាញ់គួរក្នាញ់នោះ ? ពេលនេះ «ប្រជាប្រិយ» សូមលើកយកកូនតូចប្រុស-ស្រីរបស់តារាប្រុសស្រីៗមួយចំនួនមកបង្ហាញជូន! មើលបន្ដិចមើល៎ ឃ្យូដ កម្រិតណាដែរ?

កូន ហ្វេម របស់ ជា វណ្ណរិទ្ធ : កូនប្រុសតូចរបស់ពិធីករ ដ៏មានប្រជាប្រិយភាពរូបនេះ បានទាក់ទាញក្រសែភ្នែកមហាជនមិនធម្មតាឡើយតាមរយៈរូបរាងមុខមាត់ប្រិមប្រិយគួរក្នាញ់ ។ ហើយចាប់តាំងពីកូនប្រុសរបស់ បុរសសង្ហានេះកើតមកពេលណាគឺ គេលេចវត្តមានឡើងនៅក្នុងទំព័រសារព័ត៌មានជាបន្ដបន្ទាប់មិនដែលខាននោះ ឡើយ ។ កូនប្រុសរបស់តារាសម្ដែងរូបនេះ មានឈ្មោះថា ជា ប្រសិទ្ធិរិទ្ធ ដែលហៅក្រៅថា ហ្វេម ។

សម្រស់​កូនប្រុស​ស្រី​តារា​ខ្មែរ​ល្បីៗ​នាពេល​បច្ចុប្បន្ន
សម្រស់​កូនប្រុស​ស្រី​តារា​ខ្មែរ​ល្បីៗ​នាពេល​បច្ចុប្បន្ន

កូនស្រី សារ៉ាយ សក្ខណា : ងាកមកសម្រស់កូនស្រីតូចរបស់ សារ៉ាយ សក្ខណា ឯនេះវិញ ក៏មានមុខមាត់ស្រស់ បស់គួរឱ្យស្រឡាញ់មិនចាញ់កូនៗរបស់តារាមួយចំនួននោះដែរ ។ កូនស្រីរបស់នាង មានឈ្មោះបែបជាបរទេសថា Mataysia Keo ។

សម្រស់​កូនប្រុស​ស្រី​តារា​ខ្មែរ​ល្បីៗ​នាពេល​បច្ចុប្បន្ន
សម្រស់​កូនប្រុស​ស្រី​តារា​ខ្មែរ​ល្បីៗ​នាពេល​បច្ចុប្បន្ន

កូនស្រី សុខ សោមាវត្តី : សម្រស់កូនស្រីរបស់តារាសម្ដែងសាច់សខ្ចីសម្រស់ពិតពីធម្មជាតិរូបនេះ ក៏មានភាពទាក់ទាញ ឃ្យូដគួរឱ្យស្រឡាញ់ណាស់ដែរ ជាមួយកែវភ្នែកធំៗដូចជាម្ដាយរបស់នាង ។ កូនស្រីរបស់នាងមានឈ្មោះថា ទូច ណារ៉ាសោម៉ារី និង មានឈ្មោះក្រៅថា ចាស្មីន ។

សម្រស់​កូនប្រុស​ស្រី​តារា​ខ្មែរ​ល្បីៗ​នាពេល​បច្ចុប្បន្ន
សម្រស់​កូនប្រុស​ស្រី​តារា​ខ្មែរ​ល្បីៗ​នាពេល​បច្ចុប្បន្ន

កូនស្រី កាតុ : កូនស្រីរបស់តារាកំប្លែងស្រី កាតុ មានឈ្មោះដើមថា សុខ ច័ន្ទធីតា រូបនេះ ក៏មានមុខមាត់ឃ្យូដ ទ្រលុកទ្រលន់គួរឱ្យស្រឡាញ់ណាស់ដែរ ដែលកន្លងមកតារាកំប្លែងរូបនេះ ក៏លើកសរសើរកូនស្រីដំបូងរបស់ខ្លួន ម្នាក់នេះមិនដាច់ពីមាត់ថាជាកូននាំសំណាង នាំលាភ នាំជ័យផងដែរ ។ កូនស្រីដែលទទួលបានក្រោយចំណងអាពាហ៍ពិពាហ៍ ៧ ឆ្នាំ ហើយក្លាយជាកូននាំសំណាងឲ្យក្រុមគ្រួសារនេះមានឈ្មោះថា គង់ សុណានជីញ ។

សម្រស់​កូនប្រុស​ស្រី​តារា​ខ្មែរ​ល្បីៗ​នាពេល​បច្ចុប្បន្ន

កូនប្រុស យក់ ឋិតរដ្ឋា : កូនប្រុសទាំងពីររបស់តារាចម្រៀងសំនៀងស្អកបែបក្រអួនក្រអៅម្នាក់នេះ ក៏មានមុខ មាត់ស្រស់បស់គួរឱ្យគ្រីតក្នាញ់ផងដែរ ។ ក្រោយចំណងស្នេហ៍ជាមួយតារាសិល្បៈដូចគ្នាជាង ១០ ឆ្នាំមកនេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ ទទួលបានកូនប្រុសពីររូបជាចំណងដៃទៅហើយដែរ ៕ ភូមិន្ទ

សម្រស់​កូនប្រុស​ស្រី​តារា​ខ្មែរ​ល្បីៗ​នាពេល​បច្ចុប្បន្ន
សម្រស់​កូនប្រុស​ស្រី​តារា​ខ្មែរ​ល្បីៗ​នាពេល​បច្ចុប្បន្ន