តារា​ស្រី​ចិន​ល្បីៗ​ណាខ្លះ​ដែលមាន​ស្នេហា​ជាមួយ​បុរស​សញ្ជាតិ​ខុសគ្នា​?

6 Videos


ថ្ងៃនេះ «ប្រជាប្រិយ» នឹងបង្ហាញអ្នកទាំងអស់គ្នាឲ្យស្គាល់តារាស្រីចិនមួយចំនួនដែលមាននិស្ស័យស្នេហ៍ជាមួយបុរសបរទេស ។ ខាងក្រោមនេះគឺជាវត្តមានរបស់តារាស្រីល្បីឈ្មោះ ៨ រូបដែលមានស្នេហាជាមួយបុរសខុសសញ្ជាតិ ក្នុងចំណោមនោះមានគូខ្លះបានចែកផ្លួវគ្នា ហើយក៏មានគូខ្លះកំពុងតែរស់នៅជាមួយគ្នាផងដែរ ។

ចង់ដឹងថា តារាស្រីល្បីៗរបស់ចិនរូបណាខ្លះដែលមានស្នេហាជាមួយបុរសបរទេស សូមមើលការបង្ហាញជូនខាងក្រោមនេះទាំងអស់គ្នា ៖

១. តារាស្រី Liu Yifei
តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព Liu Yifei ដែលទស្សនិកជននិយមហៅថា សៀវ ឡុងនី តាមរយៈរឿងភាគបុរាណចិន «យុទ្ធសិល្ប៍បក្សីចម្លែក» ពេលនេះកំពុងតែមានទំនាក់ទំនងស្នេហាស្អិតល្មួតជាមួយតារាសម្ដែងកូរ៉េលោក Song Seung Heon ដោយពួកគេទាំងពីរនាក់បានប្រកាសជាសាធារណៈនៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៥ ។

តារា​ស្រី​ចិន​ល្បីៗ​ណាខ្លះ​ដែលមាន​ស្នេហា​ជាមួយ​បុរស​សញ្ជាតិ​ខុសគ្នា​?

២. តារាស្រី Tang Wei
តារាសម្ដែងស្រីវ័យ ៣៦ ឆ្នាំ Tang Wei បានរៀបអាពាហ៍ពិពាហ៍ជាលក្ខណៈគ្រួសារជាមួយផលិតករជនជាតិកូរ៉េខាងត្បូងលោក Kim Tae-yong កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៤ ដោយពួកគេទាំងពីរនាក់បានជួបគ្នាដំបូងក្នុងឆ្នាំ ២០០៩ ។

តារា​ស្រី​ចិន​ល្បីៗ​ណាខ្លះ​ដែលមាន​ស្នេហា​ជាមួយ​បុរស​សញ្ជាតិ​ខុសគ្នា​?

៣. តារាស្រី Zhang Ziyi
តារាសម្ដែងស្រី Zhang Ziyi ត្រូវបានគេចាត់ទុកថា ជាតារាស្រីដែលមានប្រជាប្រិយភាពខ្លាំងម្នាក់នៅប្រទេសចិន ។ Zhang Ziyi ធ្លាប់មានមិត្តប្រុសជាសេដ្ឋីជនជាតិអ៊ីស្រាអែល ម្នាក់ឈ្មោះ Aviv Nevo ប៉ុន្តែពួកគេបានចែកផ្លូវគ្នាកាលពីឆ្នាំ ២០០៩ ។ នៅឆ្នាំ ២០១៥ Zhang Ziyi បានរៀបការជាតារាចម្រៀង Wang Feng ហើយសព្វថ្ងៃនេះនាងមានកូនម្នាក់រួចហើយ ។

តារា​ស្រី​ចិន​ល្បីៗ​ណាខ្លះ​ដែលមាន​ស្នេហា​ជាមួយ​បុរស​សញ្ជាតិ​ខុសគ្នា​?

៤. តារាស្រី Karen Mok
Karen Mok គឺជាតារាសម្ដែង តារាចម្រៀង និង អ្នកនិព្ធបទចម្រៀងដ៏ល្បីម្នាក់នៅក្នុងប្រទេសចិន ។ នាងធ្លាប់បានឈ្នេះពាន តារាចម្រៀងស្រីសំឡេងល្អបំផុត « Golden Melody Best Female Vocalist» រហូតទៅដល់ ៣ លើកឯណោះ ។ Karen Mok បានរៀបអាពាហ៍ពិពាហ៍ជាមួយប្ដីរបស់នាងជនជាតិអាល្លឺម៉ង់ ឈ្មោះ Johannes កាលពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១១ ហើយសព្វនេះពួកគេទាំងពីរនាក់កំពុងរស់នៅជាមួយគ្នាយ៉ាងសុខសាន្ត ។

តារា​ស្រី​ចិន​ល្បីៗ​ណាខ្លះ​ដែលមាន​ស្នេហា​ជាមួយ​បុរស​សញ្ជាតិ​ខុសគ្នា​?

៥. តារាស្រី Gigi Leung
តារាសម្ដែង និង ចម្រៀង Gigi Leung បានចោលរោងការជាមួយមិត្តប្រុសរបស់នាងជនជាតិអេស្ប៉ាញ ឈ្មោះ Sergio Crespo Gutes កាលពីឆ្នាំ ២០១១ បន្ទាប់ពីទាក់ទងគ្នាបាន ៥ ខែរួចមក ។ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៥ ពួកគេទាំងពីរនាក់បានបង្កើតចំណងដៃកូនស្រីគួរឲ្យស្រឡាញ់ម្នាក់ ហើយបានបង្កើតជាគ្រួសារតូចមួយរស់នៅយ៉ាងសុខសាន្ត ។

តារា​ស្រី​ចិន​ល្បីៗ​ណាខ្លះ​ដែលមាន​ស្នេហា​ជាមួយ​បុរស​សញ្ជាតិ​ខុសគ្នា​?

៦. តារាស្រី Coco Lee
តារាចម្រៀងជើងចាស់ល្បីឈ្មោះ Coco Lee បានបង្កើតចំណងស្នេហាជាមួយបុរសអ្នកជំនួញជនជាតិកាណាដាម្នាក់ឈ្មោះលោក Bruce Rockowitz នៅក្នុងឆ្នាំ២០០៤ ហើយពួកគេទាំងពីរនាក់បានរៀបចំពិធីអាពាហ៍ពិពាហ៍នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១១ បន្ទាប់ពីបានទាក់ទងគ្នាអស់រយៈពេល ៧ ឆ្នាំ ។

តារា​ស្រី​ចិន​ល្បីៗ​ណាខ្លះ​ដែលមាន​ស្នេហា​ជាមួយ​បុរស​សញ្ជាតិ​ខុសគ្នា​?

៧. តារាស្រី Wei Wei
តារាចម្រៀង និង សម្ដែងវ័យ ៥២ ឆ្នាំ អ្នកស្រី Wei Wei បានរៀបការ និង រស់នៅជាមួយប្ដីដែលជាអ្នកនិពន្ធបទភ្លេងជនជាតិអាមេរិកម្នាក់ឈ្មោះលោក Michael Joseph Smith បានរយៈពេល ១០ ឆ្នាំ បន្ទាប់ពីប្រកាសលែងឡះគ្នានៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០០៤ ដោយបន្សល់នូវចំណងដៃកូនប្រុស ៣ នាក់ ។

តារា​ស្រី​ចិន​ល្បីៗ​ណាខ្លះ​ដែលមាន​ស្នេហា​ជាមួយ​បុរស​សញ្ជាតិ​ខុសគ្នា​?

៨. តារាស្រី Qi Wei
តារាសម្ដែងស្រី Qi Wei បានរៀបការជាមួយមិត្តប្រុសដែលជាតារាចម្រៀង និង សម្ដែងជនជាតិកូរ៉េ-អាមេរិក ឈ្មោះលោក Lee Seung Hyun កាលពីថ្ងៃទី ០៨ កញ្ញា ឆ្នាំ ២០១៤ នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក ហើយកាលពីដើមឆ្នាំ ២០១៥ កន្លងទៅនេះពួកគេទាំងពីរនាក់ទទួលបានកូនស្រីគួរឲ្យស្រឡាញ់ម្នាក់ និង បានដាក់ឈ្មោះឲ្យថា «Lucky» ៕

តារា​ស្រី​ចិន​ល្បីៗ​ណាខ្លះ​ដែលមាន​ស្នេហា​ជាមួយ​បុរស​សញ្ជាតិ​ខុសគ្នា​?

(ប្រភព៖ ឆាយណា) កុសល